Connect with us

បច្ចេកវិទ្យា

មហា​សេដ្ឋី​ Elon Musk រើសបាន CEO ថ្មី ដឹកនាំបណ្ដាញ Twitter

បានផុស

នៅ

មហាសេដ្ឋី​ Elon Musk ប្រកាសជាសាធារណថា លោករកបានអ្នកគ្រង​តំណែង​នាយក​ប្រតិបត្តិ​របស់​ Twitter ហើយ ខណៈអ្នក​ថ្មី​នេះ​ជាមនុស្សស្រីដែលនឹង​ចូលមក​ដឹកនាំ​បណ្ដាញ​សង្គម​នេះ​ក្នុងរយៈពេល ៦សប្ដាហ៍​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារបង្ហោះនៅលើ Twitter ផ្ទាល់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីប្រាក់ពាន់លានរូបនេះសរសេរថា “ពិតជារំភើបនឹង​ប្រកាសថា ខ្ញុំ​បានជ្រើសរើស CEO ថ្មី​សម្រាប់ X/Twitter។ នាង​នឹង​ចាប់ផ្ដើម​ធ្វើការ​ក្នុង​រយៈពេល​ ៦ សប្ដាហ៍​ទៀត។ ចំណែកខ្ញុំ​នឹង​​​បំពេញ​តួនាទី​ជា​ប្រធានផ្នែកបច្ចេកវិទ្យា (Chief Technology Officer) ដែល​គ្រប់គ្រង​ផលិតផល Software និង​ប្រព័ន្ធ” ។

ទោះបីជាប្រកាសបែបនេះក្ដី ប៉ុន្តែ Elon Musk មិនទាន់​បង្ហើប​ឱ្យ​ដឹង​ថា CEO ថ្មី​នោះ​ជា​នរណានៅឡើយ ខណៈពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា នាយក​ប្រតិបត្តិ​ថ្មី​របស់ Twitter អាចបានទៅអ្នកស្រី Linda Yaccarino ដែលជាប្រធាន​ផ្នែក​ទំនាក់ទំនង​ភាពជា​ដៃគូ​សហការ និង​ផ្សព្វផ្សាយ​សាកល​របស់ NBCUniversal។  

យ៉ាងណាមិញ ​ពាក្យ​ចចាមអារ៉ាម​ទាក់ទងនឹង​អ្នកស្រី Yaccarino ភាគី​ខាង Twitter ក៏ដូចជា​មហាសេដ្ឋី Elon Musk មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CBS News

ចុចអាន៖ ក្រោយលាឈប់ពី Google, បិតា AI ព្រមានពិភពលោកថា បច្ចេកវិទ្យាមួយនេះអាចនឹងឆ្លាតជាងមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម