បច្ចេកវិទ្យា
FDA យល់ព្រមឲ្យក្រុមហ៊ុនរបស់ Elon Musk ធ្វើតេស្តដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស
ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋី Elon Musk ទទួលបានភ្លើងខៀវពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ក៏ដូចជាធ្វើតេស្តការដាក់បន្ទះឈីបក្នុងខួរក្បាលលើមនុស្សជាលើកដំបូង ។

ក្រុមហ៊ុនបានសរសេរបង្ហោះក្នុងបណ្ដាញ Twitter ថា នេះគឺជាលទ្ធផលនៃការងារមិនគួរឲ្យជឿរបស់ក្រុមហ៊ុន Neuralink ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) និងតំណាងឲ្យជំហានដំបូងដ៏សំខាន់ដែលនឹងអនុញ្ញាតឲ្យបច្ចេកវិទ្យារបស់ក្រុមហ៊ុនជួយមនុស្សជាច្រើន ។
ទោះជាយ៉ាងណា ការជ្រើសរើសមនុស្សសម្រាប់ការសាកល្បងខួរក្បាលរបស់ពួកគេឲ្យធ្វើអន្តរកម្មដោយផ្ទាល់ជាមួយកុំព្យូទ័រ របស់ក្រុមហ៊ុន Neuralink គឺនៅមិនទាន់បើកដំណើរការនៅឡើយទេ ។

ដោយឡែក មុនទទួលបានការយល់ព្រមឲ្យពិសោធន៍លើមនុស្សពីសំណាក់ FDA, ក្រុមហ៊ុនក៏ធ្លាប់បានធ្វើការពិសោធនជាច្រើនដងរួចមកហើយលើសត្វស្វា ។
គួរឲ្យដឹងថា ក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយមហាសេដ្ឋី Elon Musk ដើម្បីបង្កើតប្រភេទបច្ចេកវិទ្យាថ្មីនៃចំណុចប្រទាក់រវាងខួរក្បាលមនុស្ស និងឧបករណ៍បន្ទះឈីប ដែលអាចជួយព្យាបាលមុខងារអវយវៈមួយចំនួន ធ្វើឲ្យចលនារបស់មនុស្សប្រសើរឡើង ដោះស្រាយបញ្ហាភ្នែក និងការស្តាប់ ក៏ដូចជាជួយដល់ជំងឺប្រព័ន្ធប្រសាទ (Parkinson) ជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់