បច្ចេកវិទ្យា
អ្នកជំនាញព្រមានថា បច្ចេកវិទ្យា AI នឹងធ្វើឲ្យមនុស្សដាច់ពូជ
អ្នកជំនាញ រួមទាំងប្រធានក្រុមហ៊ុន OpenAI និង Google Deepmind ផងដែរ បានព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចនាំទៅដល់ការផុតពូជរបស់មនុស្សជាតិ។

ស្របពេលជាមួយគ្នានោះ មនុស្សរាប់សិបនាក់ បានគាំទ្រសេចក្តីថ្លែងការណ៍នេះ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់សុវត្ថិភាព AI។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា “អាទិភាពសកលនាពេលបច្ចុប្បន្ន គឺជាការកាត់បន្ថយហានិភ័យនៃការផុតពូជមនុស្សដែលបង្កឡើងដោយ បច្ចេកវិទ្យា AI ក៏ដូចជាកាត់បន្ថយហានិភ័យក្នុងសង្គមផ្សេងទៀត ដូចជាជំងឺរាតត្បាត និងសង្រ្គាមនុយក្លេអ៊ែរ ជាដើម”។
លោក Sam Altman នាយកប្រតិបត្តិនៃក្រុមហ៊ុន OpenAI, លោក Demis Hassabis នាយកប្រតិបត្តិនៃ Google DeepMind និងលោក Dario Amodei នៃក្រុមហ៊ុន Anthropic សុទ្ធតែបានគាំទ្រសេចក្តីថ្លែងការណ៍ខាងលើ។

ទាក់ទិននឹងបញ្ហានេះ គេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់សុវត្ថិភាព AI បានបង្ហាញសេណារីយ៉ូគ្រោះមហន្តរាយចំនួន៤ ដែលអាចកើតមាន ក្នុងនោះមានដូចជា៖
- បច្ចេកវិទ្យា AI អាចត្រូវបានគេប្រើធ្វើជាអាវុធ, ឧទាហរណ៍៖ AI នឹងក្លាយជាឧបករណ៍ស្វែងរកគ្រឿងញៀន ហើយអាចត្រូវបានប្រើប្រាស់ដើម្បីផលិតអាវុធគីមី។
- ព័ត៌មានមិនពិតដែលបង្កើតឡើងដោយ AI អាចធ្វើឲ្យសង្គមអស្ថិរភាព និងធ្វើឲ្យខូចដល់ការសម្រេចចិត្តរួម
- អំណាចរបស់ AI អាចប្រមូលផ្តុំនៅក្នុងដៃមនុស្សមួយចំនួន ដែលអនុញ្ញាតឲ្យមានការអនុវត្តវិធានការឃ្លាំមើល និងការត្រួតពិនិត្យគៀបសង្កត់កាន់តែរីករាលដាល
- មនុស្សប្រែជាខ្សោយកម្លាំង ហើយពឹងផ្អែកលើបច្ចេកវិទ្យា AI ស្រដៀងទៅនឹងសេណារីយ៉ូដែលបានបង្ហាញនៅក្នុងខ្សែភាពយន្ត Wall-E៕
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នកវិទ្យាសាស្រ្តមួយចំនួនចេញមុខបដិសេធចំពោះការអះអាងខាងលើផងដែរ ដោយពួកគេបានលើកឡើងថា នេះគ្រាន់តែការស្រមើស្រមៃប៉ុណ្ណោះ ប៉ុន្តែរឿងជាក់ស្តែងមិនមែនដូចនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រូបភាព AI បង្ហាញទិដ្ឋភាពនៃទីក្រុងអាមេរិកនាពេលអនាគត មើលទៅប្លែកភ្នែកខ្លាំង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?