Connect with us

បច្ចេកវិទ្យា

Apple បញ្ចេញវ៉ែនតា​ VR ស៊េរីថ្មី បញ្ជាដោយសំឡេង ភ្នែក និងដៃ ដាក់លក់​ក្នុងតម្លៃជិត ៣,៥០០ ដុល្លារ

បានផុស

នៅ

ក្រុមហ៊ុន​ Apple បានបញ្ចេញ​ផលិតផល​វ៉ែនតា VR ស៊េរីថ្មីមានឈ្មោះថា Vision Pro ដែលមានសមត្ថភាពខ្ពស់បញ្ជាដោយសម្លេង ភ្នែក និងដៃ ដោយមិនចាំបាច់ត្រូវការឧបករ​ណ៍ផ្សេង​បញ្ជាជំនួសឡើយ ហើយនឹងចេញលក់នៅ​ដើមឆ្នាំក្រោយជាមួយតម្លៃ​​ ៣,៤៩៩ ដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបតិ្តក្រុមហ៊ុនលោក Tim Cook បញ្ជាក់ថា “វ៉ែនតា Vision Pro” គឺជាវ៉ែនតាប្រភេទថ្មីមួយទៀត ជាមួយនឹងការលាយបញ្ចូលគ្នារវាងពិភពនិមិត្ត និងពិភពពិត ហើយអ្នកប្រើប្រាស់អាចបញ្ចូលពិភពទាំងពីរ ក៏ដូចជាស្វែងរកកម្មវិធី ឬមុខងារផ្សេងៗ ដោយគ្រាន់តែក្រឡែកភ្នែកចុះឡើង បញ្ចេញសំឡេងនិយាយពាក្យឲ្យច្បាស់ៗ និងប្រើដៃជាកាយវិការប៉ុណ្ណោះ ពោលមិនចាំបាច់ត្រូវការឧបករណ៍បញ្ជាឡើយ ។

វ៉ែនតា Vision Pro មានប្រព័ន្ធកាមេរ៉ា ៣ វិមាត្រ និងមីក្រូហ្វូន ដើម្បីថតវីដេអូ និងរូបភាពដែលអាចមើលជា 3D នៅពេលក្រោយបាន ។ កាន់តែពិសេស អ្នកប្រើប្រាស់អាចមើលភាពយន្ត និងកម្មវិធីទូរទស្សន៍ជាមួយ Vision Pro ដែលមានអេក្រង់ធំ ហើយពួកគេក៏អាចលេងហ្គេម Apple Arcade ជាង ១០០ នៅលើអេក្រង់ធំតាមដែលពួកគេចង់បាន ។

 

វ៉ែនតា Vision Pro អាចប្រើបានរយៈពេល ២ ម៉ោងជាមួយនឹងការច្នៃដាក់ថ្មខាងក្រៅ ដែលនឹងកាត់បន្ថយទម្ងន់លើក្បាលរបស់អ្នកប្រើប្រាស់ ។ ទោះយ៉ាងណាក៏ដោយ ឧបករណ៍ត្រូវតែដោតចូលទៅក្នុងជញ្ជាំង ឬកញ្ចប់ថ្ម ហើយមិនមានការប្រើប្រាស់តែម្នាក់ឯងទេ ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន ផលិតផលនេះ និងមានលក់នៅដើមឆ្នាំក្រោយនៅសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសជាច្រើនទៀតនៅក្នុងឆ្នាំ ២០២៤ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម