បច្ចេកវិទ្យា
វិធីសាស្ត្រចំនួន ៣ បញ្ជាក់ថា គណនីហ្វេសប៊ុកមានសុវត្ថិភាព ១០០ភាគរយ
បច្ចុប្បន្នបញ្ហានៃការលួចជ្រៀតចូលគ្រប់គ្រងគណនីហ្វេសប៊ុកពីសំណាក់ជនអនាមិកនៅតែបន្តកើតមានឡើងគួរឲ្យកត់សម្គាល់។ គោលបំណងរបស់ជនអនាមិកគឺសម្ងំលួចប្រើប្រាស់គណនីហ្វេសប៊ុករបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាបទល្មើសឆបោកប្រាក់ ឬលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះជាដើម។

ជាការកត់សម្គាល់ម្ចាស់គណនីហ្វេសប៊ុកភាគច្រើន នៅមិនទាន់អាចដឹងច្បាស់ថា គណនីហ្វេសប៊ុករបស់ខ្លួនកំពុងតែប្រើប្រាស់នោះ មានសុវត្ថិភាព ១០០% នៅឡើយទេ។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បង្ហាញជូនអំពីវិធីសាស្ត្រចំនួន៣ ដែលជាមុខងាររបស់កម្មវិធីទូរស័ព្ទឆ្លាតវៃ (iOS App) ដើម្បីបញ្ជាក់ថា គណនីមានសុវត្ថិភាពដូចជាខាងក្រោម៖
១. បើកកម្មវិធីហ្វេសប៊ុករួចចុចពាក្យ “Menu” នៅខាងស្តាំ និងខាងក្រោម នៃកម្មវិធីហ្វេសប៊ុក។
២. អូសមកក្រោម រួចចុចលើពាក្យ “Privacy and Security” ដែលមានសញ្ញា (កងចក្រ)។
៣. ចុចចូលទៅកាន់ “Privacy shortcuts” ត្រង់ចំនុន “Privacy” ចូលទៅកាន់ “Take a Privacy Checkup”។
៤. ត្រង់កន្លែង “Privacy Checkup” ហ្វេសប៊ុកមាន ៦ មុខងារ ដែលលោកអ្នកអាចធ្វើការពិនិត្យ និងកំណត់ពីឯកជនភាពរបស់លោកអ្នកលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែចំពោះមុខងារសុវត្ថិភាព ចុចលើពាក្យ “How to keep account secure” រួចធ្វើការអនុវត្តតាមការណែនាំ ៣ជំហាន ដើម្បីបើកដំណើរការមុខងារសុវត្ថិភាពគឺ៖
ជំហានទី១- ពាក្យសម្ងាត់ (Your password)៖ សូមធ្វើការប្តូរពាក្យសម្ងាត់ ដែលជាពាក្យសម្ងាត់រឹងមាំ (ស្វែងយល់ពីការបង្កើតបានពាក្យសម្ងាត់រឹងមាំ https://shorturl.at/bdCSY)។
ជំហានទី២- ដាក់ពាក្យសម្ងាត់ពីរជាន់ (Two-factor authentication) (ស្វែងយល់ពីការដំឡើងមុខងារ Two-factor authentication : https://shorturl.at/ampG1)។
ជំហានទី៣- ដាក់ការជូនដំណឹងពេលមានការចូលគណនី (Login alert) ដើម្បីទទួលបានការជូនដំណឹងអំពីសុវត្ថិភាពនៅពេលមានការព្យាយាម )Login) ចូលប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក។
សូមបញ្ជាក់ថា បន្ទាប់ពីអនុវត្ត និងបើកដំណើរការមុខងារ៣ជំហានខាងលើរួចរាល់ហើយ លោកអ្នកក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះល្បិច លួងលោមបោកបញ្ឆោតឲ្យលោកអ្នកផ្តល់ទិន្នន័យសំខាន់របស់ខ្លួនទៅកាន់ជនអនាមិកផងដែរ ដូចជាល្បិចកលជំរុញឲ្យជនរងគ្រោះចុចលើតំណភ្ជាប់ក្លែងក្លាយ (scams link) ជាដើម៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ