បច្ចេកវិទ្យា
ប្រជុំ Laptop ល្អបំផុតនៅដើមឆ្នាំ២០២១
ឧបករណ៍អេឡិចត្រូនិចជាផ្នែកមួយនៃការរស់នៅរបស់មនុស្សនាបច្ចុប្បន្ននេះ។ ឧបករណ៍នេះមានសារៈសំខាន់ស្ទើរគ្រប់វិស័យការងារ ជាពិសេសអ្នកដែលធ្វើការផ្នែកអេឡិចត្រូនិកនិងបណ្ដាញសង្គម។ ផ្នែកមួយនៃឧបករណ៍អេឡិចត្រូនិចនោះគឺ កុំព្យូទ័រ។ កុំព្យូទ័រយួរដៃ ជាជម្រើសរបស់មនុស្សជាច្រើន ព្រោះវាងាយស្រួលយកតាមខ្លួន។
ខាងក្រោមនេះ ជាចំណាត់ថ្នាក់កុំព្យូទ័រយួរដៃល្អបំផុតនៅដើមឆ្នាំ ២០២០នេះ៖
ម៉ូដែល Dell XPS 13

XPS 13 ជាជម្រើសកំពូលសម្រាប់អ្នកដែលកំពុងស្វែងរកមុខងារពិសេសនិងថ្មកាន់បានយូរ។ វាមានតួតូច និងទំហំអេក្រង់ទំហំ ១៣.៣ អ៊ីញ។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Dell ក៏បានកែសម្រួលកាមេរ៉ាឲ្យវិលពីលើអេក្រង់វិញផងដែរ។
ម៉ូឌែលនេះមានតម្លៃ ២ ៤៩៩ ដុល្លារនៅលើ Amazon
ម៉ូឌែល HP Spectre x360 13 ចុងឆ្នាំ ២០១៩

ក្រុមហ៊ុន HP មានភាពលេចធ្លោជាងគេលើតម្លៃខ្ពស់ និងមុខងារ 2-in-1។ វាដំណើរការលើ CPU Intel ជំនាន់ទី ១០ ដ៏អស្ចារ្យនិងចុងក្រោយបំផុត x360 តូចជាង តែនៅរក្សាសមត្ថភាពដដែល។ មុខងារថ្មីដូចជាប៊ូតុងបិទសំឡេងរហ័សភ្ជាប់ជាមួយលក្ខណៈពិសេសឯកជនភាព និងសន្តិសុខផ្សេងទៀតដូចជាម៉ាស៊ីនថត IR និងឧបករណ៍អានស្នាមម្រាមដៃ ហើយប្តូរទៅបិទដំណើរកាមេរ៉ារបស់វាដោយខ្លួនឯង។ លើសពីនេះទៅទៀតវាអាចប្រើបានជាមួយប្រព័ន្ធ 4G LTE ឥតខ្សែ ដូច្នេះអ្នកអាចបំពេញការងាររបស់អ្នកបានគ្រប់ទីកន្លែងនិងគ្រប់ពេលដែលអ្នកចង់បាន។
ម៉ូឌែលនេះមានតម្លៃ ១ ១០០ ដុល្លារនៅលើ Amazon
ម៉ូឌែល Microsoft Surface Pro 6

Surface Pro នៅតែជាជម្រើសត្រឹមត្រូវ ប្រសិនបើអ្នកកំពុងស្វែងរកកុំព្យូទ័រដែលមានមុខងារទ្វេដង។ កុំព្យូទ័រយួរដៃដ៏មានអានុភាពទនេះមានបំពាក់ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ៨ និងថាមពលថ្មបានយូរ។ ថ្មីៗនេះក្រុមហ៊ុន Microsoft បានប្រកាសអំពីការធ្វើបច្ចុប្បន្នភាពនៃ Pro 7 ស្របពេលនេះដែរគេរំពឹងថា Surface Pro 6 នឹងត្រូវបានចបញ្ចុះតម្លៃទាបជាពិសេសជាមួយនឹងក្ដារចុចនិងប៊ិចល្អបំផុតរបស់វា។
ម៉ូឌែលនេះមានតម្លៃ ៥៥៩ ដុល្លារនៅលើ Amazon
ម៉ូឌែល Apple MacBook Pro

MacBook Pro និង MacOS ជាការរួមបញ្ចូលគ្នានូវមុខងារអតិបរិមាពីសមាសធាតុនានា ដែលផ្តល់ថាមពលថ្មខ្លាំង និងអេក្រង់គុណភាពខ្ពស់។ វាមានអេក្រង់ទំហំ ១៥ អ៊ីញ និងអង្គផ្ទុកទិន្នន័យទំហំ ២៥៦ GB ប្រភេទ SSD ។
ម៉ូឌែលនេះមានតម្លៃ ២ ០១៩ ដុល្លារនៅលើ Amazon
ម៉ូឌែល Razer Blade 15 Advanced

ប្រសិនបើអ្នកស្វែងរក Laptop ដែលមានលំដាប់ខ្ពស់ Razer Blade ជាកុំព្យូទ័រយួរដៃដ៏អស្ចារ្យសម្រាប់ ការងារច្នៃប្រឌិតនិងការលេង Game ។ ម៉ូឌែលនេះសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្ត Laptop មានរូបរាងស្ដើង និងអ្នកស្រឡាញ់ពណ៌ខ្មៅ។ អ្នកក៏អាចទទួលបាននូវអេក្រង់ប្រភេទ Adobe RGB ដែលត្រូវបានក្រិតតាមខ្នាត 4K OLED និង GeForce RTX 2070 ពីម៉ូឌែលនេះផងដែរ ។
ម៉ូឌែលនេះមានតម្លៃ ២ ៤០០ ដុល្លារនៅលើ Amazon
ម៉ូឌែល Apple MacBook Air

Apple MacBook Air ជាកុំព្យូទ័រយួរដៃ MacOS សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ The Air ត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីដើមឆ្នាំនេះ ជាមួយនឹងការបង្ហាញ True Tone របស់ក្រុមហ៊ុន Apple ម៉ាស៊ីនដំណើរការថ្មីនិងទម្លាក់តម្លៃចុះ ១០០ ដុល្លារ។ The Air នៅតែជាកុំព្យូទ័រយួរដៃល្អបំផុតមួយដែលអាចប្រើថ្មបានយូរ ដំណើរការល្អ និងការរចនាប្រណិត។
ម៉ូឌែលនេះមានតម្លៃ ៩៣០ ដុល្លារនៅលើ Amazon
ម៉ូឌែល Acer Predator Triton 500

Acer Predator Triton 500 ល្អបំផុតសម្រាប់អ្នកចូលចិត្តការលេង Game ដែលវាមានថាមពល Core i Processor ក្នុងកញ្ចប់តូចនិងស្រាល។ ក្តារចុចរត់បានលឿននិងលឺខ្លាំង ប៉ុន្តែវាក៏ឆាប់អស់ថ្មផងដែរ។ ប្រសិនបើអ្នកត្រូវការក្រាហ្វិកអតិបរមានិងដំណើរការ CPU នៅក្នុងកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លួនបាន នោះម៉ូឌែលនេះគឺជាជម្រើសដ៏ល្អ។
ម៉ូឌែលនេះមានតម្លៃ ២ ៧៩៩ ដុល្លារនៅលើ Amazon
ម៉ូឌែល Asus Chromebook Flip C434

Asus Chromebook Flip C434 មានការរចនាអាលុយមីញ៉ូមច្រាស អេក្រង់ទំហំ ១៤ អ៊ីញ មានទំហំ RAM ទ្វេដង និងទំហំផ្ទុកទ្វេដងដូចជំនាន់មុនរបស់ខ្លួន ដោយបន្ថែមលើជម្រើសដំណើរការរបស់ Intel ដែលមានថាមពលខ្លាំងជាងមុន។
ម៉ូឌែលនេះមានតម្លៃ ៥៣០ ដុល្លារនៅលើ Amazon
ម៉ូឌែល Acer Aspire 5 ស៊េរី ២០១៩

Acer Aspire 5 មានរាងស្តើងហើយស្រាលដែលមានទំហំ ១៥.៦ អ៊ីញ។ ស៊េរីនេះមានការកំណត់រចនាសម្ព័ន្ធផ្សេងៗគ្នាដែលតម្លៃទាបបំផុតចាប់ពី ៤០០ ដុល្លារ ប៉ុន្តែអាចឡើងដល់ ៦៥០ ដុល្លារ ប្រសិនបើអ្នកចង់បានក្រាហ្វិចដែលមានកម្រិតខុសគ្នាសម្រាប់ការលេងហ្គេមនិងការបង្កើតមាតិកា។
ម៉ូឌែលនេះមានតម្លៃ ៤៧៨ ដុល្លារនៅលើ Amazon
ម៉ូឌែល Dell G5 15

G5 15 ជាមួយនឹងសមាមាត្រតម្លៃ មុខងារ គុណភាព និងការរចនាដ៏ល្អ។ វាជាប្រភេទកុំព្យូទ័រយួរដៃលេងហ្គេមស៊េរី G របស់ស៊េរី Dell មានតម្លៃថោកជាងម៉ូឌែល Alienware របស់ខ្លួន ប៉ុន្តែវានៅតែមានសមត្ថភាពអាចលេងវីដេអូ Game ចុងក្រោយបានងាយស្រួល។
ម៉ូឌែលនេះមានតម្លៃ ៩៦៦ ដុល្លារនៅលើ Amazon
ប្រែសម្រួល៖ សន្យា
ចុចអាន៖ឥណ្ឌា ស្នើ WhatsApp ឱ្យដកបទប្បញ្ញត្តិចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាមួយអ្នកប្រើ Facebook

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម