បច្ចេកវិទ្យា
ធ្វើម៉េច ដើម្បីប្រាកដថាប្រព័ន្ធតេឡាក្រាមរបស់អ្នកកំពុងរក្សាសុវត្ថិភាពបានល្អ?
បច្ចុប្បន្ន ការឆបោកតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមមានច្រើន ដោយជនទុច្ចរិតប្រើប្រាស់គ្រប់រូបភាព ដើម្បីគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ជនរងគ្រោះ ឬទាញយកទិន្នន័យជនរងគ្រោះ ពិសេសច្រើនកើតមានលើកម្មវិធីតេឡេក្រាមតែម្តង។ ដូចនេះ ដើម្បីបង្កើនការការពារសុវត្តិភាពសម្រាប់គណនីតេឡេក្រាម លោកអ្នកគប្បីកំណត់មុខងារ Two-Step Verification និងរក្សាការសម្ងាត់ពីព័ត៌មានផ្ទាល់ខ្លួន កុំចែករំលែកជាសាធារណៈ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Tele-1-1024x614.jpg)
ការកំណត់មុខងារ Two-Step Verification ជារឿងសំខាន់ សម្រាប់ពង្រឹងប្រព័ន្ធមុខងារសុវត្ថិភាពគណនីបណ្តាញទំនាក់ទំនងសង្គម ដែលមុខងារនេះមានស្រាប់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram)។ ការកំណត់មុខងារនេះ ជាជំហានទី១ ដើម្បីជួយធ្វើយ៉ាងណាឱ្យគណនីយើង មិនត្រូវបានជនទុច្ចរិត hack យកគណនីរបស់យើងបានដោយងាយស្រួល។
ដើម្បីដឹងថា គណនីតេឡេក្រាមរបស់លោកអ្នក បានបើកមុខងារនេះរួច គឺគ្រាន់ចូលទៅកាន់ setting រួចស្វែងរកពាក្យ Privacy and Security ។ បើសិនជាឃើញថា “On” បានន័យថា គណនីតេឡេក្រាមរបស់លោកអ្នក បើកដំណើរការមុខងារពង្រឹងសុវត្ថិភាពនោះរួចហើយ ប៉ុន្តែបើសិនជាឃើញពាក្យថា “Off” បានន័យថា គណនីបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់អ្នកមិនមានសុវត្ថិភាពទេ ពោល គឺងាយនឹងឱ្យជនទុច្ចរិត hack បានដោយងាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Passcode-1024x614.jpg)
ការបើកដំណើរការលើមុខងារ Two-Step Verification ប្រៀបបីដូចជាបានចាក់សោរផ្ទះមួយជាន់ តែជំហាននៃការពង្រឹងសុវត្ថិភាពលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម គឺត្រូវបន្តទៅជំហានបន្តបន្ទាប់ទៀត។ ជាជំហានបន្ទាប់ លោកអ្នកត្រូវប្រាកដថា មុខងារផ្សេងទៀតក៏ត្រូវបានកំណត់ផងដែរ ពិសេសមុខងារ Phone Number ព្រោះថាបើសិនជាជនអានាមិក មិនស្គាល់ពីទិន្នន័យលេខទូរស័ព្ទរបស់លោកអ្នក ជនទុច្ចរិតទាំងនោះក៏មិនអាចស្វែងរកវិធីបោកបន្លំលោកអ្នកតាមគ្រប់មធ្យោបាយដោយងាយដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Telegram-1024x614.jpg)
គួរបញ្ជាក់ថា មុខងារ Phone Number ជាមុខងារមួយកំណត់ បើសិនជាលោកអ្នកចង់រក្សាការសម្ងាត់ មិនចង់ឱ្យលេខទូរស័ព្ទរបស់លោកអ្នកបង្ហាញជាសាធារណៈ និងសូម្បីតែមនុស្សដែលលោកអ្នកស្គាល់ គឺអាចកំណត់ពាក្យថា “Nobody” ។ ប៉ុន្តែបើសិនជាចង់បង្ហាញលេខផ្ទាល់ខ្លួនសម្រាប់តែអ្នកដែលលេខទំនាក់ទំនងទូរស័ព្ទរបស់លោកអ្នក គឺកំណត់លើពាក្យថា “My Contact” ។
ក្រៅពីមុខងារទាំងពីរខាងលើ លោកអ្នកក៏អាចកំណត់លើមុខងារដទៃទៀត ដែលអាចកំណត់បានសូម្បីតែមិនអនុញ្ញាតឱ្យនរណាម្នាក់ទាញអ្នកចូលក្នុងគ្រុប ឬឆានែលរបស់គេបានដោយពុំបានដឹងមុន ដែលមានក្នុងកម្មវិធីតេឡេក្រាមស្រាប់ ដើម្បីជួយពង្រឹងសុវត្ថិភាពបណ្តាញទំនាក់ទំនងសង្គមកាន់តែខ្ពស់។
បើតាមអ្នកជំនាញផ្នែកចំណេះដឹងបច្ចេកវិទ្យា និងសន្តិសុខឌីជីថល ពន្យល់ដែរថា ការកំណត់មុខងារទាំងអស់ខាងលើនេះ ជាផ្នែកមួយជួយរក្សាសុវត្ថិភាពបន្ថែមលើវិធីការពារដែលលោកអ្នកមានប៉ុណ្ណោះ។ មួយវិញទៀត ក្នុងករណីដែលគណនីបណ្តាញទំនាក់ទំនងសង្គមរបស់លោកអ្នកត្រូវបានជនអានាមិកយកទៅប្រើប្រាស់ គឺអាចដាក់ពាក្យបណ្តឹងទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីដោះស្រាយជូនបាន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក