បច្ចេកវិទ្យា
Telegram នឹងបន្ថែមមុខងារថ្មី អ្នកប្រើប្រាស់អាច Add Story ហើយពិសេសជាង Facebook ទៅទៀត
កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram នឹងបន្ថែមមុខងាថ្មីនៅដើមខែកក្កដានេះ គឺអ្នកប្រើប្រាស់អាច Add Story ដូចគ្នាទៅនឹង Facebook ដែរ ខណៈសុពលភាពវិញ អ្នកប្រើប្រាស់អាចកំណត់បានដោយខ្លួនឯងដែលមានរយៈពេលពី ៦ ម៉ោងទៅដល់ ២ ថ្ងៃ ។

នាយកប្រតិបត្តិ Telegram លោក Pavel Durov បញ្ជាក់ថា “ចំពោះមុខងារ Story នៅលើ Telegram អ្នកប្រើប្រាស់អាចកំណត់អ្នកដែលអាចមានសិទ្ធចូលមើល និងបិទមិនឲ្យអ្នកនៅក្នុង Contact របស់យើងមើលឃើញ ហើយមុខងារថ្មីនេះក៏អាច Tag Friends ក៏ដូជាសរសេរ Caption ផ្សេងៗ ជារួមទៅ គឺមានលក្ខណៈដូចជា Facebook ផងដែរ” ។
ប៉ុន្តែអ្វីដែលកាន់តែពិសេសខុសពីកម្មវិធី Story របស់ Facebook នោះគឺរយៈពេលកំណត់ ។ Telegram អាចឲ្យអ្នកប្រើប្រាស់កំណត់ពេលចូលមើលបានចាប់ពី ៦ ម៉ោង, ១២ ម៉ោង, ២៤ ម៉ោង និងដល់ ៤៨ ម៉ោង ឬអាចរក្សា Story ជាអចិន្ត្រៃយ៍តែម្ដងនៅលើ Profile របស់អ្នក ពោលក៏ស្រដៀងនឹង Instagram ផងដែរ ។

ជាចុងក្រោយលោកនាយកប្រតិបត្តិ Durov ជឿជាក់ថា លក្ខណៈពិសេសនេះ នឹងបង្ហាញពីយុគសម័យថ្មីនៅលើ Telegram ហើយនាពេលអនាគត បណ្ដាញសង្គមមួយនេះនឹងអាចប្រែក្លាយទៅជាវេទិកាកាន់តែពេញនិយមខ្លាំងជាងពេលបច្ចុប្បន្ន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Techcrunch

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម