បច្ចេកវិទ្យា
ឡានហោះ អាមេរិក តម្លៃប្រហែល ៣០ ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឲ្យសាកល្បងជាផ្លូវការ
នៅទីបំផុត ឡានហោះប្រើថាមពលអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Alef Aeronautics តម្លៃប្រហែល ៣០ ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឲ្យសាកល្បងជាផ្លូវការហើយ ខណៈគោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីសម្រួលការធ្វើដំណើររបស់មនុស្ស ។
ទន្ទឹមនោះ ឡាននេះអាចហោះឡើងបានទាំងបញ្ឈរ និងផ្ដេក ហើយវាមានសមត្ថភាពអាចផ្ទុកបានមនុស្សតែ ២ នាក់ប៉ុណ្ណោះ ហើយឡាននេះអាចធ្វើដំណើរលើផ្លូវថ្នល់បាន ៣២១ គីឡូម៉ែត្រ និងលើអាកាសបាន ១១៧ គីឡូម៉ែត្រ បន្ទាប់ពីសាកថ្មពេញ ។
ដោយឡែកសម្រាប់អ្នកចង់ទិញឡានហោះរបស់ក្រុមហ៊ុន Alef មានជម្រើស ២ គឺទី១ កក់ប្រាក់ចំនួន ១៥០ ដុល្លារដើម្បីធ្វើការរង់ចាំ និងកក់ប្រាក់ ១,៥០០ ដុល្លារដើម្បីទទួលបានសិទ្ធិអាទិភាពជាងគេក្នុងការទទួលបានរថយន្តមុន ។
យ៉ាងណាអតិថិជនត្រូវរង់ចាំដល់ឆ្នាំ ២០២៥ សិន ទើបពួកគេអាចទទួលឡានហោះនោះបាន ខណៈមនុស្សប្រហែល ៤៤០ នាក់បានបង់ប្រាក់បញ្ញើមួយចំនួនរួចហើយក្នុងរយៈពេល ៣ ខែចុងក្រោយកាលពីឆ្នាំ ២០២២ ដើម្បីទិញឡានហោះមួយនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វៀតណាម ត្រៀមដាក់លក់ឡានអគ្គិសនីហោះ វាយលុកទីផ្សារក្នុងឆ្នាំ ២០២៤ (មានវីដេអូ)
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់