បច្ចេកវិទ្យា
Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែងជាមួយ Twitter
ក្រុមហ៊ុន Meta កាលពីថ្ងៃពុធបានបញ្ចេញ App ថ្មីជាផ្លូវការមួយទៀតឈ្មោះ Threads ដែលជាគូរប្រជែងរបស់ Twitter ក្នុងគោលបំណងផ្តល់នូវវេទិកាសម្រាប់ការសន្ទនាដូចពិតៗតាមអ៊ីនធឺណិត ក៏ដូចជាការចែករំលែកអត្ថបទផ្សេងៗជាដើម ។

App ថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារ Instagram ដោយមានលក្ខណៈស្រដៀងគ្នាណាស់ទៅនឹង Twitter ។ ជាមួយ App នេះ អ្នកប្រើប្រាស់អាចបង្ហោះម្តងៗបានរហូតដល់ ៥០០ តួអក្សរ ហើយអាចរួមបញ្ចូលតំណភ្ជាប់ (Link) រូបថត និងវីដេអូដែលមានរយៈពេលរហូតដល់ ៥ នាទី ។
មិនតែប៉ុណ្ណោះ អ្នកដែលមានគណនី Instagram រួចហើយ នឹងអាចភ្ជាប់ជាមួយ Threads បាន ដោយទទួលបានឈ្មោះគណនីប្រើប្រាស់ដូចគ្នា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា ចក្ខុវិស័យរបស់កម្មវិធីថ្មីនេះ គឺបង្កើតជម្រើស និងកន្លែងដែលងាយស្រួលសម្រាប់ការសន្ទនាជាមួយគ្នាទៅវិញទៅមក ហើយចំពោះកម្មវិធី Threads នេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់លើប្រព័ន្ធ iOS និង Android នៅក្នុងប្រទេសជាង ១០០ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ