បច្ចេកវិទ្យា
មហាសេដ្ឋី Elon Musk បង្កើតក្រុមហ៊ុន AI ថ្មី
ប្រធានក្រុមហ៊ុន SpaceX លោកមហាសេដ្ឋី Elon Musk បានបញ្ជាក់នៅលើបណ្ដាញ Twitter កាលពីថ្ងៃពុធថា លោកបានដំណើរការបង្កើតក្រុមហ៊ុនថ្មីពាក់ព័ន្ធជាមួយបច្ចេកវិទ្យា AI ឈ្មោះ xAI ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ។

ក្រុមហ៊ុននេះគឺដឹកនាំដោយលោក Elon Musk ផ្ទាល់តែម្ដង ហើយមានការចូលរួមពីក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាចំនួន ១១ នាក់ រួមទាំងអ្នកស្រាវជ្រាវដែលធ្លាប់ធ្វើការឲ្យក្រុមបច្ចេកវិទ្យា Google DeepMind និង OpenAI ផងដែរ ។
ទន្ទឹមនោះ មុនឈានដល់ការបង្កើតក្រុមហ៊ុនថ្មីនេះ លោកមហាសេដ្ឋី ក៏ធ្លាប់បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់កាលពីប៉ុន្មានខែមុន ឲ្យផ្អាកអភិវឌ្ឍន៍កម្មវិធី AI ផងដែរ ដោយព្រមានថា វាអាចបំផ្លិចបំផ្លាញដល់មនុស្សជាតិបាន ។

ស្របពេលជាមួយគ្នានេះ ការឈានជើងចូលពិភព AI សារជាថ្មី ត្រូវបានគេមើលឃើញថា លោកកំពុងព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុន OpenAI ដែលពីមុន លោកក៏ធ្លាប់មានចំណែកក្នុងការបង្កើតក្រុមហ៊ុននេះផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ការអភិវឌ្ឍបច្ចេកវិទ្យា AI កំពុងរីកកាន់តែខ្លាំងឡើងៗ ជាពិសេសក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Amazon និង Meta ជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ