Connect with us

បច្ចេកវិទ្យា

ទីបំផុត រថយន្តម៉ូដែល Cybertruck របស់ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ចាប់ផ្ដើមផលិតហើយ

បានផុស

នៅ

នៅទីបំផុត ក្រុមហ៊ុន Tesla ចាប់ផ្តើមផលិតរថយន្តម៉ូដែល Cybertruck ដំបូងរបស់ខ្លួននៅរោងចក្រ Gigafactory ក្បែរទីក្រុង Austin រដ្ឋ Texas បន្ទាប់ពីគំរូឡានមួយនេះ ត្រូវបានបង្ហាញកាលពីជាង ៤ ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Tesla បានបង្ហាញគំរូដើមនៃរថយន្តម៉ូដែល Cybertruck កាលពីឆ្នាំ​ ២០១៩ ហើយគ្រោងផលិតនៅចុងឆ្នាំ ២០២១ ។ គំរូរថយន្តមួយនេះ មើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន ដោយផ្នែកខាងក្រៅរបស់វាធ្វើឡើងពីដែកអ៊ីណុក ។ ប៉ុន្តែ កាលពីធ្វើតេស្តដោយ​យក​ដុំដែកគប់កញ្ចក់ដើម្បីបង្ហាញពីភាពមាំនោះ បែរជាបរាជ័យទៅវិញ ដោយកញ្ចក់រថយន្តនោះត្រូវបានបែក ទើបជាហេតុធ្វើឲ្យការផលិតត្រូវផ្អាក ។

ចាប់ទាំងពីពេលនោះ ក្រុមហ៊ុន Tesla បានរក្សាភាពស្ងៀមស្ងាត់នៃគម្រោងរថយន្តម៉ូដែល ប៉ុន្តែនៅឆ្នាំ ២០២១ ក្រុមហ៊ុនបានប្រកាសពីការអភិវឌ្ឍនៃ Version ថ្មី ខណៈនៅពេលនោះ មហាសេដ្ឋី Elon Musk បាននិយាយថា ក្រុមហ៊ុនមិនទាន់អាចបង្ហាញរថយន្តថ្មីនេះបានឡើយ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងខែមករា Tesla បានប្រកាសថា នឹងចាប់ផ្តើមផលិតរថយន្តម៉ូដែល Cybertruck នៅចុងឆ្នាំ ២០២៣ ហើយបរិមាណនៃការផ្គត់ផ្គង់ទីផ្សារ ត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៤ ខាងមុខ ។

ចំពោះឡាន Cybertruck នេះដែរនឹងជួយឲ្យក្រុមហ៊ុន Tesla អាចប្រកួតប្រជែងក្នុងទីផ្សាររថយន្តភីកអាប់អគ្គិសនីបាន ដែលរួមមានរថយន្ត R1T របស់ក្រុមហ៊ុន Rivian, រថយន្ត Ford F-150 Lightning និងរថយន្តភីកអាប់ GMC Hummer EV ជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម