បច្ចេកវិទ្យា
OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា
នាល្ងាចថ្ងៃទី06 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Reno-10_Pre-Order_Digital-Image-011-809x1024.jpg)
នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ។ ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/20230806182201_IMG_0690-1024x867.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/IMG_9619-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/DSCF7504-1024x683.jpg)
រីឯបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដើរបង្ហាញម៉ូដជាមួយនឹងទូរស័ព្ទស៊េរីថ្មី OPPO Reno10 Series 5G យ៉ាងទាក់ទាញជាមួយនឹងសម្លេងហ៊ោគាំទ្រពេញសាលកម្មវិធីផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏ឃើញមានវត្តមានបវរកញ្ញាដែលជា Top3 ក្នុងកម្មវិធី Miss Pre-Teen ដើរម៉ូដយ៉ាងស្រស់ស្អាតផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/20230806_180734-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/20230806183532_IMG_0719-1024x727.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/DSCF7557-1024x683.jpg)
ក្រុមហ៊ុន OPPO បានដាក់សម្ពោធនូវស្មាតហ្វូន 2 ម៉ូដែលគឺ OPPO Reno10 5G និង Reno10 Pro 5G ដែល កញ្ញា ងួន ភួងទេពសុនិច ជាតួនាទីជា Product Manager បានឡើងធ្វើបទបង្ហាញអំពីមុខងារ អត្ថប្រយោជន៍ សមត្ថភាព និងភាពឈ្លាសវៃរបស់ស្មាតហ្វូនទាំង 2 ម៉ូដែលនេះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/IMG_3118-1024x768.jpg)
សម្រាប់ OPPO Reno10 5G បានបំពាក់នូវប្រព័ន្ធកាមេរ៉ា Portrait ដ៏ពេញលេញជាមួយលែន Telephoto Portrait ទំហំ 32MP បំពាក់នូវសេនស័រ Flagship របស់ SONY IMX709 ដែលអាចថតរូប Portrait បានហើយអាច Zoom បានទៀតជាមួយបច្ចេកវិទ្យា 2X Optical Zoom និង Digital Zoom ដល់ទៅ 20X ។ OPPO Reno10 5G ក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC សាកពេញ 100% ប្រើពេលត្រឹមតែ 47នាទីតែប៉ុណ្ណោះ បន្ថែមពីសាកថ្មលឿនហើយទំហំថ្មក៏ធំដែររហូតដល់ 5000mAh។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/IMG_9587-1024x683.jpg)
មិនតែប៉ុណ្ណោះ បើនិយាយពី Spec អេក្រង់វិញគឺកាន់តែអេម ដោយបំពាក់មកនូវអេក្រង់កោង 3D កម្រិតកំពូលជាមួយ Refresh Rate 120Hz អូសដោយមិនទាក់ និងទើសចិត្តឡើយជាមួយអេក្រង់ធំដល់ទៅ 6.7Inch AMOLED។ បើក្រឡេកទៅមើលការឌីហ្សាញវិញប្រកបដោយភាពប្រណីត និងទាន់សម័យដោយផ្តល់នូវជម្រើស 2 ពណ៌គឺ Ice Blue និង Silvery Grey។
ចំណែក OPPO Reno10 Pro 5G នាំមកជូនជាមួយជម្រើស 2 ពណ៌គឺ Glossy Purple រចនាឡើងដោយកញ្ចក់ថ្លារលោង ជាមួយពណ៌ស្វាយបែប Premium និងមួយពណ៌ទៀតគឺ Silvery Grey ដែលរចនាបែប OPPO Glow ជាមួយនឹងអេក្រង់កោងបែប 3D ដូចទៅនឹង OPPO Reno10 5G ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ OPPO Reno10 Pro 5G បានប្រើប្រាស់សេនស័រ SONY ទាំងអស់ដែលផ្តល់ឲ្យការថតរូបទាំងនៅលើកាមេរ៉ាមុខនិងក្រោយច្បាស់គ្រប់ពេលវេលាប្រៀបដូចប្រើកាមេរ៉ាអាជីព។ រីឯថាមពលថ្មទំហំ 4600mAh និងកម្លាំងសាកថ្មលឿនរហូតដល់ 80W SUPERVOOC សាកពេញ 100% ក្នុងពេលត្រឹមតែ 28នាទីប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/DSCF7599-1-1024x683.jpg)
បន្ថែមពីនេះ វាមានសមត្ថភាពប្រតិបត្តិការកាន់តែប្រសើរ ជាមួយនឹងឈីបគ្រប់គ្រងថាមពល SUPERVOOC S ផ្តាច់មុខនិងដំបូងនៅលើ OPPO ផងដែរ។ បើនិយាយពីកម្លាំងប្រតិបត្តិការវិញបំពាក់ជាមួយឈីប Qualcomm ® Snapdragon 778 5G ដ៏ល្បីល្បាញទទួលស្គាល់លើកម្លាំងប្រតិបត្តិការលើពិភពលោក។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/DSCF7637-1024x683.jpg)
ជាមួយនឹងតម្លៃកាន់តែពិសេស! កក់ទុកមុននូវសមាជិកថ្មីរបស់ OPPO Reno10 Series 5G ទាំងពីរម៉ូដែល Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 ចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ2023 មានការថែមជូនកាដូតម្លៃ $182 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល1ឆ្នាំ តម្លៃ$89, កាតាបដ៏ស្រស់ស្អាត តម្លៃ$39 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 6ខែ។ តោះចាំអីទៀត!
(អត្ថបទពាណិជ្ជកម្ម)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច