Connect with us

បច្ចេកវិទ្យា

សប្តាហ៍ក្រោយ iPhone 15​ នឹងបញ្ចេញជាផ្លូវការ ហើយលេចឮថាមានការកែខៃពិសេសជាងមុន

បានផុស

នៅ

ទោះបីជាមិនទាន់មានព័ត៌មានលម្អិត និងជាក់លាក់សម្រាប់ត្រកូល​ iPhone ម៉ូឌែល iPhone 15/iPhone 15 Pro តែស្មាតហ្វូនម៉ូឌែលថ្មីរបស់ក្រុមហ៊ុនល្បីមួយនេះ ធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំយ៉ាងអន្ទះសារ និងរំពឹងថា ៤ម៉ូឌែលថ្មីនេះ នឹងពិសេសជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមដំណឹងលេចឮមកថា iPhone 15, iPhone 15 Plus, iPhone 15 Pro និង 15 Pro Max ដែលគ្រោងនឹង បញ្ចេញនៅ​ថ្ងៃទី១២ ខែកញ្ញា នឹងនាំយកនូវភាពទាក់ទាញថ្មី​ ជាមួយថ្មធំជាងមុន រន្ធសាក USB-C; បន្ទះឈីប A17 Bionic ខ្នាត 3nm; និងបំពាក់បច្ចេកវិទ្យា periscope Lens សម្រាប់ម៉ូឌែល 15 Pro និង 15 Pro Max។

បើនិយាយពីទំហំម៉ូឌែលទាំង៤ របស់ iPhone 15 មិនខុសគ្នាពី​ iPhone 14 ម៉ូឌែលជំនាន់មុននោះទេ គឺ​ iPhone 15​ និង​ 15 Pro រក្សាទំហំ​​ 6.1 អ៉ីងដដែល និង​ iPhone 15 Plus និង​ 15 Pro Max មានទំហំ 6.7 អ៉ីង។ ក្រៅពីនេះ ក្រុមហ៊ុននឹងបញ្ចូល​លក្ខណៈពិសេស​ល្អបំផុត​សម្រាប់ម៉ូឌែល iPhone 15 Pro ផងដែរ ប៉ុន្តែទាញយកតម្លៃខ្ពស់ជាងមុន។

​មកទល់ពេលនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានបញ្ចេញដំណឹងពីម៉ូឌែលជំនាន់ថ្មីរបស់ត្រកូល​ iPhone ជាបន្តបន្ទាប់។ បើយោងតាមប្រភព macrumors បង្ហើបថា ម៉ូឌែលថ្មីនេះនឹងប្រើរន្ធសាក ឬរន្ធផ្ទេរទិន្នន័យថ្មី USB-C នៅលើ iPhone 15 ទាំង៤ម៉ូឌែល ដែលជំនួសឱ្យរន្ធ​ Lightning ចាស់ ​ដែល Apple ធ្លាប់បំពាក់លើ iPhone 5 មានអាយុកាល ១១ឆ្នាំ មកហើយ។

រីឯថ្ងាសឆកថ្មី Dynamic Island ដែលធ្លាប់តែមានលើម៉ូឌែល iPhone 14 Pro នោះ​ Apple នឹងសម្រេចចិត្តបំពាក់លើម៉ូឌែលធម្មតា​ iPhone 15 និង 15 Plus ផងដែរ​ ពោលមានន័យថាថ្ងាសឆក ដែលធ្លាប់តែបំពាក់លើម៉ូឌែលតម្លៃថ្លៃរបស់ iPhone គឺ iPhone 14/iPhone 14 Pro Max នឹងត្រូវផ្តល់ជូនសម្រាប់ iPhone 15 ទាំង៤ម៉ូឌែលនេះតែម្តង។​

ក្នុងដំណឹងលេចធ្លាយទាំងនោះ ក៏បញ្ជាក់ដែរថា ម៉ូឌែល Pro នឹងភ្ជាប់មកជាមួយស៊ុមព័ទ្ធតួខ្លួនថ្មី​ ជាសារធាតុទីតានីញ៉ូម ជំនួសឱ្យស៊ុមចាស់ដែលជាដែកអ៊ីណុក ម៉្លោះហើយស៊ុមថ្មីនេះ នឹងរឹងមាំជាងមុន ស្រាលជាងមុន តែតម្លៃក៏ថ្លៃជាងមុនផងដែរ។ ឯគែមអេក្រង់លើកនេះ នឹងមានការផ្លាស់ប្តូរការរចនាបន្តិចបន្តួច ជាមួយនឹងគែមឧបករណ៍កោងបន្ថែមទៀត ហើយ iPhone 15 Pro Max រំពឹងថា នឹងមានបំពាក់បច្ចេកវិទ្យា periscope Lens ដើម្បីពង្រឹងសមត្ថភាពពង្រីកការថត ពោលគឺអាច Zoom x5 – x6 លើសកម្រិតពង្រីកម៉ូឌែលមុនៗ ដែលធ្លាប់មានត្រឹមតែ Zoom x3 ៕

ប្រែសម្រួល៖ សុធា
ប្រភព៖ macrumors

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៥៩ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម