Connect with us

បច្ចេកវិទ្យា

មកដឹងលក្ខណៈពិសេសរបស់ស៊េរីទូរស័ព្ទ iPhone 15 Pro

បានផុស

នៅ

ក្រុមហ៊ុន Apple បានបញ្ចេញរូបរាងផលិតផលទូរស័ព្ទស៊េរី iPhone 15 Pro ជាផ្លូវការកាលពីថ្ងៃទី១២ ខែកញ្ញា ជាមួយនឹងការរចនាបន្ថែមថ្មីនូវមុខងារកាន់តែពិសេស និងអស្ចារ្សជាងមុន ។

iPhone 15 Pro គឺជាស៊េរីទូរស័ព្ទ iPhone ដំបូងបង្អស់ដែលប្រើ USB 3.6 សម្រាប់ល្បឿនផ្ទេរទិន្នន័យដ៏ច្រើន និងដំណើរការលឿនជាងមុនរហូតដល់ ២០ ដង ។ បន្ថែមពីនេះ វាបានប្តូរមកប្រើខ្សែសាកថ្ម USB Type-C ថ្មី ដោយអនុញ្ញាតឲ្យអ្នកប្រើ Mac ឬ iPad អាចប្រើខ្សែសាកដូចគ្នាបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

iPhone 15 Pro រចនាឡើងជាមួយសំបកទីតានីញ៉ូមស្រាលជាងមុន ជាមួយនឹងសោភ័ណភាពធ្វើពីលោហធាតុ គែមរាងកោងថ្មី កញ្ចក់អេក្រង់ស្តើងជាងមុន ប្រព័ន្ធដំណើរការ A17 Pro ។

សម្រាប់កាមេរ៉ាវិញ ទូរស៏ព្ទ iPhone 15 Pro បំពាក់កាមេរ៉ាទំហំ 48MP ដែលមានប្រព័ន្ធ Sensor កាន់តែធំជាងមុន និងមានកាមេរ៉ា ultrawide 12MP​ មានផ្ទៃមុខកាត់ដល់ 120mm ​ដែលអាចពង្រីកចម្ងាយបានដល់គុណនឹង ៥ ដង​ ហើយអាចថតដល់កម្រិតកុនបាន (ProRes) 4K 60frame ។

ចំពោះ Action Button សងខាងវិញ ត្រូវបានផ្លាស់ប្តូរថ្មី ដោយផ្តល់មុខងារស្រដៀងគ្នានឹងប៊ូតុង Action របស់ Apple Watch Ultra ដែលវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ប្ដូរមុខងារតាមបំណង ដូចជាការបើកដំណើរការកម្មវិធីកាមេរ៉ា ឬពិលជាដើម ។

ម៉ូដែល iPhone 15 Pro មានទាំងអស់ ៤ពណ៌ ដែលរួមមាន ទីតានីញ៉ូមខ្មៅ ទីតានីញ៉ូមពណ៌ស ទីតានីញ៉ូមពណ៌ខៀវ និងទីតានីញ៉ូមដើម ដែលមានតម្លៃចាប់ពី ៩៩៩ ដុល្លារសម្រាប់ 15 Pro ១២៨ GB និង 15 Pro Max តម្លៃ ១,១៩៩ ដុល្លារ ទំហំ ២៥៦ GB ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Apple

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម