បច្ចេកវិទ្យា
កម្មវិធីកាត់តតាមទូរសព្ទដៃ ៥ ស័ក្តិសមបំផុតសម្រាប់អ្នកចង់ក្លាយជាអ្នកផលិតមាតិកាវីដេអូ
ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកផលិតមាតិកាវីដេអូ Vlog ឬព័ត៌មាន ក្រុមហ៊ុនជាច្រើន បានប្រកួតប្រជែងគ្នាលើការបង្កើតកម្មវិធីកាត់តដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ពិសេសគឺផ្តោតលើអ្នកដែលទើបចាប់ផ្តើម ដើម្បីអាចកាត់តវីដេអូបាន ងាយស្រួលហើយ បានទាំងគុណភាពវីដេអូ ល្អដូចអ្នកជំនាញថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/Lizzy-Pierce-2-1024x683.jpg)
ក្នុងចំណោមកម្មវិធីកាត់តតាមទូរសព្ទដៃជាច្រើន កម្ពុជាថ្មី សូមណែនាំកម្មវិធីចំនួន ៥ ដែលល្អខ្លាំងបំផុត សម្រាប់ការកាត់តវីដេអូ និងរូបភាព។
១. InShot
InShot Video Editor គឺជាកម្មវិធីកែរូបភាព និងបង្កើតវីដេអូ។ វាមានមុខងារសម្រួលដល់ការកាត់វីដេអូ និងរូបភាព យើងបាន ក្នុងកម្រិតមួយអាចទទួលយកបាន។ ជាមួយនឹង option ផ្នែកខាងក្រោម យើងអាចកំណត់ទំហំដែលចង់បាន ក្នុងចំណោមជម្រើសស្រាប់ៗជាច្រើន។
កម្មវិធីនេះ មានចំណុចពិសេសច្រើន អាចជួយឱ្យក្លាយជាអ្នកតដ៏ជំនាញមួយបាន ដោយសារតែវាមានមុខងារសំខាន់ៗ។ ក្រៅពី filter, Text, Crop និងសំឡេង អ្វីដែលគួរឱ្យកត់សម្គាល់ មុខងារ Animation, filter, effect របស់កម្មវិធីនេះ ក៏មានច្រើនសម្បូរបែបដែរ។ បន្ថែមលើមុខងារទាំងនេះ វានៅមានមុខងារ PIP និង CutOut អាចជួយយើងឱ្យកាត់តវីដេអូពីបញ្ចូលគ្នា ជាលក្ខណៈមនុស្សកំពុងនិយាយ និងមានវីដេអូចលនានៅពីក្រោយបាន (វាឡូយណាស់! អាចកាត់ផ្តាច់យកតែរូបភាពមនុស្ស ចេញពី background បានយ៉ាងស្អាត ទោះបីជាយើង ឈរថតនៅកន្លែងដែលមានអីវ៉ាន់ពីក្រោយក៏ដោយ)។ APP នេះ ស័ក្តិសមបំផុតសម្រាប់ អ្នកផលិតមាតិកាព័ត៌មាន ឬ Vlog Reaction ផ្សេងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/InShot1-1024x534.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/inshot-video-editor.jpg)
២. CapCut
បើនិយាយពី CapCut សឹងតែគ្រប់ស្មាតហ្វូននៃអ្នកដែលប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទដៃ មានដំឡើងកម្មវិធីបង្កើតវីដេអូ ឥតគិតថ្លៃនេះ ដែលមានលក្ខណៈចម្រុះ និងងាយស្រួលប្រើ។ កម្មវិធីមួយនេះ មានបន្ថែមពីលើមុខងារមូលដ្ឋានរបស់វា ជាច្រើន ដូចជាការកែវីដេអូ ឡើងអក្សរ ដាក់ស្ទីគ័រ filters កែពណ៌ និងតន្ត្រីជាដើម។ CapCut ក៏ផ្តល់នូវមុខងារកម្រិត ខ្ពស់ រួមទាំងចលនា keyframe, បែបផែនចលនាយឺតរលូន, chroma key, Picture-in-Picture (PIP), និងស្ថេរភាព ដើម្បីជួយអ្នកចាប់យក និងកាត់ពេលវេលា។ លើសពីនេះ វាមាន Template ស្រាប់ៗ អាចជួយយើង ឱ្យបង្កើតវីដេអូបានដូចអ្នកជំនាញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/CapCut-1024x436.jpg)
៣. VivaVideo
កម្មវិធីមួយនេះ ធ្លាប់បានគេនិយមប្រើប្រហែលជា ១០ឆ្នាំមកហើយ ប៉ុន្តែកាលណោះ វាមិនសូវជាមានមុខងារច្រើនសម្រាប់កាត់តវីដេអូ និងរូបភាពប៉ុន្មានទេ។ VivaVideo ល្បីខាងជាកម្មវិធីកែសម្រួលវីដេអូបែបបញ្ឈរ ហើយមានលក្ខណៈមិនសូវជាខុសគ្នានឹងកម្មវិធីកាត់តដទៃផ្សេងទៀតប៉ុន្មានឡើយ។ ជាមួយនឹងកំណែបច្ចុប្បន្នរបស់វា កម្មវិធីនេះបានបន្ថែមមុខងារថ្មីដែលអាចជួយសម្រួលបន្ថែមទៀតលើការកាត់វីដេអូ និងធ្វើវីដេអូស្លាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/VivaVideo-1024x419.jpg)
៤. YouCut
YouCut ជាកម្មវិធីកែវីដេអូឥតគិតថ្លៃ មិនជាខុសគ្នាពីកម្មវិធី CapCut ប៉ុន្មានឡើយ វាមានតន្ត្រីស្រាប់ៗក្នុងកម្មវិធី អាចកាត់តវីដេអូតាមការចង់បាន ដោយប្រើមុខងារសំខាន់ៗមួយចំនួននៅលើកម្មវិធីនេះ មានទាំងកាត់ប្លង់ ដាក់effect មុខងារសំឡេង និងមុខងារផ្សេងទៀត។ កម្មវិធីនេះ ក៏អាចប្រមូលផ្តុំរូបភាពធ្វើជាវីដេអូបានផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/YouCut-1024x295.jpg)
៥. VLLO
បើនិយាយពីទម្រង់ដែល VLLO រចនារូបរាងឡើង អាចពិបាកក្នុងការស្វែងរកមុខងារដែលជាជំនួយសម្រាប់ការកាត់វីដេអូបន្តិច ប៉ុន្តែវាស័ក្តិសមបំផុត សម្រាប់អ្នកបង្កើតមាតិកា និងអ្នកដែលចូលចិត្តធ្វើ vlog ប្រចាំថ្ងៃជាដើម។ មិនសូវជាខុសគ្នានឹងកម្មវិធីមុនៗប៉ុន្មានដែរ ក្រៅពីអាចកែសម្រួលវីដេអូជាមួយនឹងមុខងារជាច្រើន វាក៏អាចជួយយើងឱ្យកែពណ៌បានល្អ រួមមានទាំងការកែតម្រូវពន្លឺ កម្រិតពណ៌ និងស្រមោល។ បន្ថែមលើមុខងារទាំងនេះ វាអាចជួយយើងឱ្យបង្កើតវីដេអូគុណភាពកម្រិតខ្ពស់ថែមទៀតផង៕
![](https://www.kampucheathmey.com/wp-content/uploads/2023/09/VLLO-1024x598.jpg)
អត្ថបទ៖ សុធាវី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប