Connect with us

បច្ចេកវិទ្យា

ប្រព័ន្ធប្រតិបត្តិការកម្មវិធីទូរសព្ទដៃ ចេះតែទាមទារឱ្យ Update ជាញឹកញាប់ គួរធ្វើតាមឬអត់?

បានផុស

នៅ

អ្នកប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទដៃមួយចំនួន មិនសូវជាអើពើនឹងការធ្វើកំណែថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ (Software) ឬកម្មវិធីតាមប្រព័ន្ធទូរសព្ទដៃ (Mobile APP) ប៉ុន្មានឡើយ ក៏ព្រោះតែយល់ថាវាមិនសូវសំខាន់។ ម៉្យាងវិញទៀត ភាគច្រើននៃកម្មវិធីដែលយើងប្រើជាញឹកញាប់ដូចជា តេឡេក្រាម ហ្វេសប៊ុក ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញ ជាដើមនោះ តែងមានការទាមទារឱ្យអាប់ដេត ហើយអ្នកខ្លះយល់ថា ជាការរំខានទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើនឹងមានអ្វីកើតឡើង បើសិនជាមិនធ្វើកំណែថ្មីលើប្រព័ន្ធប្រតិបត្តិការទូរសព្ទ?
Operating System ឫ​ហៅ​ជា​ភាសា​ខ្មែរ​ថា​ “ប្រព័ន្ធ​ប្រតិបត្តិការ”​ ជា​កម្មវិធី (Software) សំខាន់​បំផុត​ ដែល​ដំណើរការ​លើ​កុំព្យូទ័រ និងទូរសព្ទដៃ។ ប្រព័ន្ធប្រតិបត្តិការនេះ មានមុខងារក្ដោបក្ដាប់ ​និង​គ្រប់គ្រង​អង្គ​ចងចាំ​ ក៏ដូចជាមុខងារសំខាន់ៗ ដែលមានបន្ថែម​ទាំង​កម្មវិធី​ផ្សេងៗ ​រួមនឹងផ្នែកនៃ Hardware ទាំង​មូល ហើយ​អាចឆ្លើយ​តបរាល់​តម្រូវ​ការ​ដែល​ចាំ​បាច់​ពី​ផ្នែក​នីមួយៗ។​

ជាទូទៅ ក្រុមហ៊ុនApple និង Google ក៏ដូចជាក្រុមហ៊ុនផលិតទូរសព្ទ រួមទាំង Samsung តែងបញ្ចេញការអាប់ដេត កម្មវិធី ដើម្បីជួសជុលបញ្ហាសុវត្ថិភាព និងកំហុសប្រព័ន្ធប្រតិបត្តិការផ្សេងទៀត ដែលមាននៅក្នុងកូដ iOS និង Android ។ ប្រការនេះ ទាមទារឱ្យយើងធ្វើការអាប់ដេតតាមជាប់ជានិច្ច ព្រោះដើម្បីបំពេញចំណុចខ្វះខាតនៃកំណែចាស់ ហើយអាច ជួយធានាបន្ថែម ពីការលួចព័ត៌មានផ្ទាល់ខ្លួន តាមរយៈប្រព័ន្ធអ៉ីនធើណិត។

២. គួរអាប់ដេតតែលើប្រព័ន្ធប្រតិបត្តិការទូរសព្ទ​ ឬអាប់ដេតលើ Mobile App ?
ចំពោះការធ្វើកំណែចុងក្រោយ ត្រូវអាប់ដេតទាំងអស់ មិនថាលើប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីក្នុងប្រព័ន្ធទូរ័សព្ទនោះទេ។ ជាធម្មតា កម្មវិធីដែលយើងប្រើជាញឹកញាប់ដូចជា តេឡេក្រាម ហ្វេសប៊ុក ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញជាដើម តែងទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពជាច្រើនលើក មិនត្រឹមតែដើម្បីដោះស្រាយបញ្ហាកំហុស និងកែលម្អដំណើរការ ឱ្យកាន់តែប្រសើរជាងមុនប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺបន្ថែមមុខងារសុវត្ថិភាពថ្មីសម្រាប់ការប្រើប្រាស់។

ហេតុនេះ ត្រូវប្រាកដថា ទូរស័ព្ទដែលលោកអ្នកកំពុងប្រើប្រាស់ ទាំងប្រព័ន្ធប្រតិបត្តិការ កម្មវិធីរុករកតាមអ៉ីនធឺណិត និងកម្មវិធីផ្សេងទៀត ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ការអាប់ដេតជាញឹកញាប់ អាចពង្រឹងលើសុវត្ថិភាពនៃការប្រាស់ មិនអាចឱ្យពួក Hacker ប៉ះពាល់ដល់ទិន្នន័យ ឬចូលមកគ្រប់គ្រងទូរស័ព្ទដៃរបស់យើងបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម