បច្ចេកវិទ្យា
មកដឹងតម្លៃទូរសព្ទ iPhone 15 នៅក្នុងប្រទេសថៃ និងវៀតណាម
ក្រុមហ៊ុន Apple បានដាក់បង្ហាញជាផ្លូវការនូវស៊េរីទូរសព្ទ iPhone 15 ជាផ្លូវការកាលពីថ្ងៃទី១២ ខែកញ្ញា ហើយអាចបញ្ជាទិញតាំងតែងពីថ្ងៃទី ២២ ខែកញ្ញាមកម្ល៉េះ ។ ទន្ទឹមនោះ iPhone 15 ក៏មានការបន្ថែម និងអភិវឌ្ឍន៍មុខងារថ្មីៗ និងកាន់តែពិសេសផងដែរ ជាពិសេសគឺ iPhone 15 Pro Max ដែលផលិតឡើងពីសារធាតុទីតាញ៉ូម។

ខាងក្រោមនេះ ជាតម្លៃត្រកូល iPhone 15 ទាំង ៤ ម៉ូដែល ដែលដាក់លក់នៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ៖
ប្រទេសថៃ
- iPhone 15 មានតម្លៃ ៣២,៩០០ បាត ស្មើនឹង ៩០៦ ដុល្លារ
- iPhone 15 Plus មានតម្លៃ ៣៧,៩០០ បាត ស្មើនឹង ១,០៤២ ដុល្លារ
- iPhone 15 Pro មានតម្លៃ ៤១,៩០០ បាត ស្មើនឹង ១,១៥២ ដុល្លារ
- iPhone 15 Pro Max មានតម្លៃ ៤៨,៩០០ បាត ស្មើនឹង ១,៣៤៤ ដុល្លារ
ប្រទេសវៀតណាម
- iPhone 15 មានតម្លៃខ្ទង់ ២៣ លានដុង ស្មើនឹង ៩៤៣ ដុល្លារ
- iPhone 15 Plus មានតម្លៃខ្ទង់ ២៦ លានដុង ស្មើនឹង ១,០៦៦ ដុល្លារ
- iPhone 15 Pro មានតម្លៃខ្ទង់ ២៩ លានដុង ស្មើនឹង ១,១៨៩ ដុល្លារ
- iPhone 15 Pro Max មានតម្លៃខ្ទង់ ៣៥ លានដុង ស្មើនឹង ១,៤៣៥ ដុល្លារ
គួរបញ្ជាក់ថា នៅវៀតណាមស៊េរី iPhone 15 ទាំង ៤ ម៉ូដែលនឹងដាក់លក់នៅថ្ងៃទី២៩ កញ្ញា ខណៈបច្ចុប្បន្ន iPhone 15 Pro Max គឺមានការពេញនិយមបំផុត ដោយប្រជាពលរដ្ឋនាំគ្នាសម្រុកកុម្ម៉ង់ទិញយ៉ាងច្រើន រហូតធ្វើឲ្យការដឹកជញ្ជូនអាចពន្យាពេលទៅដល់នៅក្នុងខែវិច្ឆិកា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Indian Express

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៧ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់