បច្ចេកវិទ្យា
គួរធ្វើម៉េច បើសង្ស័យថា មានគេកំពុងព្យាយាមគ្រប់គ្រងទូរសព្ទដៃរបស់យើង?
បច្ចេកវិទ្យាកាន់តែវិវត្តន៍ទៅមុខ តែអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាភាគច្រើន មិនសូវជាបានយល់ច្បាស់ ពីគុណតម្លៃ និងគុណវិបត្តិនៃបច្ចេកវិទ្យាប៉ុន្មានទេ។ ជាទូទៅ ជនអនាមិក (Hacker) តែងមានវិធីសាស្ត្រ និងរបៀបដែលអាចលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់យើងបាន មិនថាតាមមធ្យោបាយបោកបន្លំដោយប្រយោល ឬតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ដូចជាចូលទៅគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញជាដើម។

នៅពេលនេះ កម្ពុជាថ្មី សូមណែនាំគន្លឹះខ្លះៗ ដើម្បីទប់ស្កាត់ហនិភ័យខាងលើបានទាន់ពេលវេលា។
១. ផ្លាស់ប្តូរលេខ/ពាក្យសម្ងាត់ភ្លាមៗ
ជាទូទៅ យើងនឹងអាចដឹងបាន តាមរយៈការកំណត់មុខងារសុវត្ថិភាពមួយចំនួន។ បើសិនជាមានអ្នកកំពុងព្យាយាមធ្វើ សកម្មភាពអ្វីមួយលើកម្មវិធីទូរសព្ទដៃ នោះវានឹងលោត notification ពីកម្មវិធីទាំងនោះ ឬ Email ហើយទាមទារឱ្យ យើង Verify ខណៈយើងមិនបានធ្វើអ្វីសោះ។ បើសិនជាបែបនេះ មិនអាចបង្អង់យូរបានទេ ត្រូវផ្លាស់ប្តូរលេខសម្ងាត់ ភ្លាមៗ តែលេខឬពាក្យសម្ងាត់នោះ មិនត្រូវងាយឱ្យគេទាយដឹងពេកនោះទេ ត្រូវបង្កើត Strong Password (ឧទាហរណ៍: Stangystingy@05!79#23) ។

២. ដំណើរការកម្មវិធីប្រឆាំងមេរោគ
សម្រាប់មធ្យោបាយមួយនេះ មុននឹងដំឡើងកម្មវិធីតាមដានមេរោគក្នុងទូរសព្ទដៃ ត្រូវប្រាកដថា កម្មវិធីប្រឆាំងមេរោគ ដែលយើងគ្រោងនឹងដំឡើង មានសុវត្ថិភាព និងអាចទុកចិត្តបាន ហើយកម្មវិធីនោះមិនមែនជាកម្មវិធីដែលតាមដាន និងប្រមូលទិន្នន័យអ្នកប្រើប្រាស់។ ដើម្បីដឹងថា កម្មវិធីនោះអាចឱ្យយើងទុកចិត្តបានឬអត់ គប្បីអានលក្ខខណ្ឌរបស់គេ ឱ្យបានច្បាស់លាស់។

៣. លុបកម្មវិធីដែលសង្ស័យចេញភ្លាម
ត្រូវចាប់អារម្មណ៍ពីកម្មវិធីថ្មីៗមួយចំនួន (Mobile App) ដែលយើងបានដំឡើងក្នុងប្រព័ន្ធទូរសព្ទដៃ។ បើសិនជាសង្ស័យ ថា កើតមានភាពមិនប្រក្រតី ក្រោយដំឡើងកម្មវិធីណាមួយហើយ ត្រូវលុបកម្មវិធីនោះចោលភ្លាម។

៤. ប្រាប់ដំណឹងនេះដល់អ្នកស្និតស្នាល
មានច្រើនករណីមកហើយ ដែលជនអនាមិក បានប្រើប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងលើបណ្តាញទំនាក់ទំនងសង្គម របស់ជន ងាយរងគ្រោះ ដើម្បីយកទៅបោកប្រាស់ដូចជាការខ្ចីលុយ ឬផ្សេងៗទៀត ជាមួយនឹងមិត្តភក្តិ ឬសាច់ញាតិ ម្ចាស់គណនី។
គួររំលឹកថា Hacker មិនចេះតែអាចចូលលួចទិន្នន័យរបស់នរណាម្នាក់បានតាមចិត្តទេ។ មុននឹងឈានដល់ដំណាក់កាល ទៅគ្រប់គ្រងទូរសព្ទនរណាបាន គឺផ្តើមចេញពីភាពធ្វេសប្រហែសរបស់ខ្លួនយើងផ្ទាល់ ដូចជាការដំឡើងកម្មវិធីផ្តេសផ្តាស ប្រើអ៉ីនធឺណិតសាធារណៈ ចែកចាយទិន្នន័យផ្ទាល់ខ្លួនទៅអ្នកដទៃច្រើនពេក ឬភាពធ្វេសប្រហែសជាច្រើនផ្សេងទៀត។ មួយវិញទៀត ដើម្បីការពារលើសុវត្ថិភាពនៃការប្រើប្រាស់ ដាច់ខាតកុំបើកមុខងារអ៉ិនធឺណិត និង Wi-Fi ចោល នៅពេលមិនប្រើ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ