បច្ចេកវិទ្យា
ជប៉ុន ផលិតមនុស្សយន្តតម្លៃ ៣ លានដុល្លារចេញពីពិភពគំនូរជីវចល
ក្រុមហ៊ុន Tsubame Industries នៅទីក្រុងតូក្យូ បានបង្កើតមនុស្សយន្តកង់ ៤ កម្ពស់ ៤ ម៉ែត្រកន្លះ ដែលមានលក្ខណៈដូចជា “Mobile Suit Gundam” ពីស៊េរីគំនូរជីវចលជប៉ុនដ៏ពេញនិយម ហើយមានតម្លៃដល់ទៅ ៣ លានដុល្លារ ។
មនុស្សយន្តនេះ ហៅថា ARCHAX មានទម្ងន់ ៣.៥ តោន ហើយផ្នែកខាងក្រៅរបស់វាមានភ្ជាប់ដោយកាមេរ៉ាបញ្ជូនរូបភាពទៅកាន់ម៉ូនីទ័រកាប៊ីនខាងក្នុង ជាពិសេសវាត្រូវបានបញ្ជាដោយដៃ Joystick ពីខាងក្នុងមនុស្សយន្តផ្ទាល់តែម្តង ។
អ្វីដែលកាន់តែពិសេសទៀតនោះ មនុស្សយន្តនេះអាចប្រែកាយទៅជាឡាន ហើយអាចបើកបរបានចម្ងាយដល់ទៅ ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាក៏នឹងត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី Japan Mobility Show នៅចុងខែនេះផងដែរ ។
តាមរយៈលោក Ryo Yoshida នាយកប្រតិបត្តិនៃក្រុមហ៊ុន Tsubame Industries វ័យ ២៥ ឆ្នាំបាននិយាយថា ជប៉ុនពិតជាពូកែខាងគំនូរជីវចល ហ្គេម មនុស្សយន្ត និងរថយន្ត ។ មិនតែប៉ុណ្ណោះ លោកគ្រោងនឹងផលិតមនុស្សយន្តបន្ថែមចំនួន ៥ គ្រឿងទៀតផងដែរ ដោយសង្ឃឹមថា វាអាចត្រូវបានប្រើប្រាស់សម្រាប់ការជួយសង្គ្រោះគ្រោះមហន្តរាយ ឬនៅក្នុងឧស្សាហកម្មអវកាស ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ