បច្ចេកវិទ្យា
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក បាញ់បង្ហោះផ្កាយរណបបង្កើនសេវាអ៊ីនធឺណិតបន្ថែម
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Amazon បានបាញ់បង្ហោះសាកល្បងនូវផ្កាយរណបចំនួន ២ គ្រឿងក្នុងគោលបំណងផ្តល់ ក៏ដូចជាបន្ថែមសេវាអ៊ីនធឺណិតនៅចុងឆ្នាំ ២០២៤ ។

រ៉ុកកែតដែលដឹកផ្កាយរណបត្រូវបានបាញ់បង្ហោះពីទីតាំងមួយកន្លែងនៅរដ្ឋ Florida ភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ។ ការបាញ់បង្ហោះផ្កាយរណបនេះគឺជាផ្នែកមួយនៃគម្រោង Kuiper របស់ក្រុមហ៊ុន Amazon ដែលមានគោលបំណងផ្តល់ការគ្របដណ្តប់អ៊ីនធឺណិតទូទាំងពិភពលោក និងធ្វើឲ្យការតភ្ជាប់កាន់តែប្រសើរឡើង ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏គ្រោងនឹងដាក់ផ្កាយរណបប្រហែល ៣,២០០ គ្រឿងចូលទៅក្នុងគន្លងចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រពីផែនដីនៅឆ្នាំ ២០២៩ ផងដែរ ។
ស្របពេលជាមួយគ្នានេះ តាមរយៈការចូលរួមរបស់ក្រុមហ៊ុន Amazon ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យការប្រកួតប្រជែងសេវាអ៊ីនធឺណិត កាន់តែមានភាពខ្លាំងឡើង ។
ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបនេះដែរ ក្រុមហ៊ុន Starlink ដែលជាសេវាភ្ជាប់អ៊ីនធឺណិតល្បឿនលឿនរបស់មហាសេដ្ឋី Elon Musk បានដាក់ឲ្យដំណើរការផ្កាយរណបជាង ៥,០០០ រួចមកហើយ ដែលបានផ្តល់សេវាកម្មនៅសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងកន្លែងផ្សេងទៀត ខណៈដូចគ្នានេះ ក្រុមហ៊ុន Eutelsat Group របស់បារាំង ក៏បានបាញ់បង្ហោះផ្កាយរណបជាង ៦០០ គ្រឿងផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
ចុចអាន៖ អ៊ីស្រាអែល ដាក់ប្រទេសក្នុង គ្រាមានសង្គ្រាម ក្រោយក្រុម Hamas បាញ់រ៉ុកកែតជាង ៥០០០គ្រាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ