បច្ចេកវិទ្យា
តើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI លឿនពេក ប្រឈមនឹងបញ្ហាឬទេ?
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅថា AI គឺជាផ្នែកមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រ ដែលអនុញ្ញាតឱ្យម៉ាស៊ីន ឬកម្មវិធីកុំព្យូទ័រ អាចសិក្សា និងអនុវត្តកិច្ចការ ដែលជាធម្មតាទាមទារភាពវៃឆ្លាតរបស់មនុស្សដូចជា អាចមើល, យល់, អាចឆ្លើយតបទៅ នឹងភាសារបស់មនុស្ស, អាចវិភាគទិន្នន័យ, អាចព្យាករណ៍ និងផ្តល់ការណែនាំ ជាដើម។

យោងតាមករណីសិក្សារបស់មជ្ឍមណ្ឌលកម្ពុជា៤.០ បានរៀបរាប់ថា បច្ចេកវិទ្យានេះសំដៅដល់បណ្ដុំនៃបច្ចេកវិទ្យា ដែល ត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធមួយ ដើម្បីឱ្យវាចេះសិក្សាវែកញែក និងធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហាស្មុគស្មាញណា មួយ។ បញ្ញាសិប្បនិម្មិតមិនត្រូវបានកំណត់ត្រឹមតែម៉ាស៊ីនសិក្សាប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកវិទ្យានេះក៏រួមបញ្ចូលសំណុំរឿង ដទៃទៀត ដូចជា Object Detection, រ៉ូបូត, ដំណើរការភាសាបែបធម្មជាតិ និងការសិក្សាស៊ីជម្រៅជាដើម។
ជាក់ស្ដែង Voice Assistants, Image Recognition សម្រាប់ដោះសោរទូរស័ព្ទ និង Self-Driven Vehicles ជាដើម ដែលសុទ្ធសឹងតែប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ក្នុងជីវិត ប្រចាំថ្ងៃ។ បច្ចេកវិទ្យានេះមិនត្រឹមតែជះឥទ្ធិពលទៅដល់ជីវិតរស់នៅប្រចាំថ្ងៃនោះទេ ប៉ុន្តែបច្ចេកវិទ្យានេះក៏ត្រូវបានប្រើ ប្រាស់ជាមួយបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីរួមចំណែក កែប្រែយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្ម និងបានកែប្រែរំហូរការងារ នៅក្នុងស្ថាប័នផងដែរ។
ស្របពេលដែលបច្ចេកវិទ្យា AI ជឿនលឿនយ៉ាងឆាប់រហ័ស មានការព្រួយបារម្ភថា អាចនឹងមានបញ្ហាប្រឈមមួយ ចំនួនផងដែរ។ សមត្ថភាពក្នុងការបង្កើតម៉ាស៊ីនដែលអាចត្រាប់តាមបញ្ញារបស់មនុស្សមិនមែនជាស្នាដៃតូចតាចទេ ពោល គឺត្រូវការចំណាយខ្ពស់ ទាមទារពេលវេលា និងធនធានច្រើន។

គុណវិបត្តិដ៏ធំមួយរបស់ AI គឺថាវាមិនអាចរៀនគិតនៅខាងក្រៅប្រអប់បានទេ។ AI មានសមត្ថភាពសិក្សាតាមពេល វេលាជាមួយនឹងទិន្នន័យសំណុំឯកសារ និងបទពិសោធកន្លងមក ប៉ុន្តែមិនអាចមានភាពច្នៃប្រឌិតក្នុងវិធីសាស្រ្តរបស់ វានោះទេ។
កម្មវិធីមួយនៃភាពវៃឆ្លាតសិប្បនិម្មិត គឺមនុស្សយន្ត ដែលកំពុងផ្លាស់ប្តូរមុខរបរ និងបង្កើនភាពអត់ការងារធ្វើ (ក្នុងករណី មួយចំនួន)។ អ្នកខ្លះអះអាងថា វាតែងតែមានឱកាសនៃភាពអត់ការងារធ្វើ ដែលជាលទ្ធផលនៃ Chatbots និង Robots ជំនួសមនុស្ស។ លើសពីនេះទៀត AI អាចធ្វើឱ្យមនុស្សខ្ជិល ធ្លាក់ចុះសីលធម៌ និងមនោសញ្ចេតនា។
សរុបសេចក្តីមក ម៉ាស៊ីនអាចបំពេញភារកិច្ចដែលត្រូវបានបង្កើតឡើង ឬកម្មវិធីស្រាប់តែប៉ុណ្ណោះ។ ប្រសិនបើមានការស្នើ សុំឱ្យបំពេញអ្វីផ្សេងទៀត ជារឿយៗត្រូវបរាជ័យ ឬផ្តល់លទ្ធផលគ្មានប្រយោជន៍ដែលអាចមានផលប៉ះពាល់អវិជ្ជមាន ខ្លាំង៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ