បច្ចេកវិទ្យា
ក្រុមហ៊ុន Honda និង GM ត្រៀមដំណើរការតាក់ស៊ីគ្មានមនុស្សបើកនៅទីក្រុងតូក្យូ
ក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុនសហការជាមួយក្រុមហ៊ុនផលិតរថយន្ត General Motors (GM) របស់សហរដ្ឋអាមេរិក ដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅទីក្រុងតូក្យូនៅក្នុងឆ្នាំ ២០២៦ ។
ផែនការសេវាកម្មតាក់ស៊ីនេះ គឺគ្រោងដាក់ឲ្យដំណើរការដំបូងនៅក្នុងទីក្រុងតូក្យូជាមួយរថយន្តប្រមាណជា ៤០ គ្រឿង ហើយនឹងពង្រីកដល់ ៥០០ គ្រឿងទៅកាន់តំបន់ផ្សេងៗទៀត ។
តាមរយៈគម្រោងនេះ ក៏មានការចូលរួមបន្ថែមពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GM គឺក្រុមហ៊ុន Cruise ផងដែរ ខណៈក្រុមហ៊ុនទាំងបីមានគោលបំណងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅឆមាសទីមួយនៃឆ្នាំក្រោយ ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន រថយន្តតាក់ស៊ីនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាគ្មានអ្នកបើកបរកម្រិត ៤ ហើយមិនមានកំណត់ផ្លូវបើកបរឡើយ ដោយអាចបើកទៅគ្រប់ទីកន្លែងតាមទិសដៅអតិថិជនចង់ទៅ ។
ស្របពេលជាមួយគ្នានេះ គម្រូរថយន្តតាកស៊ី ក៏នឹងត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងក្នុងប្រទេសជប៉ុនក្នុងកម្មវិធី Japan Mobility Show នៅចុងខែនេះផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?