Connect with us

សេដ្ឋកិច្ច

វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ ជួយជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ

បានផុស

នៅ

បច្ចុប្បន្ន វិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅបន្តមានវឌ្ឍនភាពជាវិជ្ជមាន លើកលែងតែវិស័យអចលនវត្ថុ ទោះបីជា សេដ្ឋកិច្ចជាតិ, តំបន់ និងសកលកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងកំណើនអតិផរណាក្តី។ វឌ្ឍនភាពទាំងនេះ ក៏មានការរួមចំណែកពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចទីផ្សារ និងសុខុមាល ភាពសង្គមវៃឆ្លាតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​ជា​អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បាន លើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ មានការលូតលាស់គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋា ភិបាលបានឆ្លើយតបទាន់ពេល ក្នុងស្មារតីបុរេសកម្ម តាមរយៈការប្រើប្រាស់ «យុទ្ធសាស្ត្រផ្ការីក» ដើម្បីធ្វើជាយុទ្ធនាការ ចាក់វ៉ាក់សាំងបង្កើត «ភាពស៊ាំសហគមន៍» ក៏ដូចជាការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះៗពាក់ព័ន្ធ ផ្សេងទៀត ដើម្បីគាំទ្រដល់ការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃ ទី ២៣ ខែតុលា លោក ម៉ី វ៉ាន​ បា​នបន្តទៀតថា ទោះបីយ៉ាងនេះក្តី បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេសបច្ចេកវិទ្យា ហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្ថិតនៅដំណាក់កាល់លូតលាស់ដំបូងនៅឡើយ ដែលប្រៀបដូចជាកូន ដើមឈើមួយដើម ដែលទាមទារនូវការថែទាំឱ្យបានល្អបន្ថែមទៀត។

ប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មិនស្ថិតនៅក្រោយគេនោះទេ ប៉ុន្តែស្ថិតក្នុង ចំណោម ប្រទេសដែលមិនទាន់អាចទាញយកអត្ថប្រយោជន៍ជាអតិបរមានៅឡើយ។ ជាមួយនឹងការគាំទ្រពីរាជរដ្ឋា ភិបាលបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមឌីជីថលកម្ពុជាដ៏រស់ រវើកទៅថ្ងៃអនាគត។

លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិវញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា ថ្វីដ្បិតមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាអង្គភាពទើបបង្កើតថ្មី ដែលចាប់ផ្ដើមដំណើរការការដ្ឋានការ ងាររបស់ខ្លួននៅចុងឆ្នាំ២០២១ ពោលគឺ មួយឆ្នាំបន្ទាប់ពីការ បង្កើតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារយ៉ាងណាក្តី តែពេលនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបាននិងកំពុងសម្រេចសមិទ្ធផលជាច្រើន ក្នុងការចូលរួមកសាងមូលដ្ឋាន គ្រឹះនៃការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមទិសដៅគោល នយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨ ដែលបានដាក់ចេញ។

ក្នុងន័យនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបានបន្តគិតគូរដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ការលើកកម្ពស់និងការ ជំរុញអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងអក្ខរកម្មឌីជីថលដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, ហានិភ័យ បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ, ក្របខណ្ឌហិរញ្ញវត្ថុមិនមែនធនាគារបើកចំហ, ការជំរុញការធ្វើបរិវត្តកម្ម ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បន្ថែមទៅលើសមិទ្ធផលការងារសម្រេច បានផ្សេងៗទៀត។

ជាមួយគ្នានេះដែរ លោក Satoru Yamadera ទីប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារ ADB បានឡើង ឡើងថា «បច្ចេកវិទ្យាគឺជាកូនសោរសំខាន់មួយសម្រាប់ការអភិវឌ្ឈសេដ្ឋកិច្ច។ ជាការពិតបច្ចេកវិទ្យាជាឧបករណ៍សម្រាប់ គាំទ្រអ្វីដែលនឹងត្រូវធ្វើ»៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម