បច្ចេកវិទ្យា
ចង់ទិញរថយន្ត ដែលជួយសន្សំសំចៃការចំណាយ ត្រូវពិចារណាលើអ្វីខ្លះ?
ជាទូទៅ អ្នកមានធនធាន មិនសូវជាខ្វល់ខ្វាយពីការចំណាយលើការទិញ ម៉ាកដែលខ្លួនស្រឡាញ់ប៉ុន្មានទេ ប៉ុន្តែសម្រាប់អ្នកដែលមានកម្រិតជីវភាពមធ្យម រៀងល្អិតល្អត់នឹងការចំណាយបន្តិច ដោយមិនផ្តោតតែការចំណាយលើតម្លៃទិញប៉ុណ្ណោះទេ គឺបូករួមទាំងការចំណាយផ្សេងទៀត លើរថយន្តតែម្តង មិនថាកម្រិតនៃការសុីសាំង ពន្ធផ្លូវ និងគ្រឿងបន្លាស់។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/ss-1-1024x614.jpg)
សម្រាប់ទីផ្សាររថយន្តថ្មីបច្ចុប្បន្ន មិនសូវជាពិបាកសម្រាប់អ្នកមានកម្រិតជីវភាពមធ្យមឡើយ ព្រោះតម្លៃទាបជាងមុន និងប្រហាក់ប្រហែលនឹងរថយន្តមួយទឹកខ្លះដែរ។ ដូចនេះ ដើម្បីអាចជួយឱ្យការសម្រេចចិត្តរបស់លោកអ្នក បានត្រឹមត្រូវ កម្ពុជាថ្មី សូមលើកយកគន្លឹះខ្លះៗគួរពិចារណា។
១. តម្រូវការ
ជាចម្បង ត្រូវមើលតម្រូវការសិន ទើបអាចពិចារណាជំហានបន្ទាប់ ថាគួរជ្រើសរើសរថយន្តប្រភេទណា។ បើសិនជា លោកអ្នកមានកិច្ចការដែលត្រូវប្រើប្រាស់រថយន្តញឹកញាប់ និងមានដំណើររាប់រយគីឡូម៉ែត្រជាប្រចាំ គួរជ្រើសរើសឡានដែលមានកម្លាំងម៉ាសុីនខ្លាំង។ ប៉ុន្តែបើគ្រាន់តែជិះក្នុងក្រុង និងយូរៗចេញដំណើរកម្សាន្តឆ្ងាយៗម្តង អាចជ្រើសរើសរថយន្តលក្ខខណៈគ្រួសារប្រភេទណាក៏បាន។
២. កម្រិតនៃការសន្សំសំចៃប្រេងសាំង
បច្ចុប្បន្ន ក្រុមហ៊ុនរថយន្តជាច្រើន បានបញ្ចេញម៉ាករថយន្តរបស់ខ្លួន និងមានការប្រកួតប្រជែងខ្លាំង លើតម្លៃ គុណភាព និងដើរតាមតម្រូវការអ្នកបើកបរ ពិសេសគឺផ្តោតលើការសន្សំសំចៃថាមពលប្រេងសាំងតែម្តង។ ដូច្នេះ មិនថាជ្រើសរើសយកប្រភេទឡានមួយទឹក ឬថ្មី គួរមើលលើចំណុចនេះ ខណៈបច្ចុប្បន្ន តម្លៃប្រេងសាំង នៅលើពិភពលោក កំពុងកើនឡើង។ ចំណុចនេះ វាអាចជួយកាត់បន្ថយចំណាយប្រចាំខែ របស់យើងផងដែរ។
៣. តម្លៃពន្ធផ្លូវ
ឡានដែលមានទំហំសុីឡាំងកាន់តែធំ តម្លៃពន្ធផ្លូវក៏ច្រើនទៅតាមនោះដែរ បើសិនជាឡានដែលយើងជ្រើសរើស ជួយសន្សំសំចៃចំណាយលើសាំងហើយ នៅអាចជួយសន្សំចំណាយលើពន្ធផ្លូវទៀត គឺរឹតតែប្រសើរ។ ខណៈបច្ចុប្បន្ន អ្នកដែលមានតម្រូវការធ្វើដំណើរប្រចាំថ្ងៃ ពេញនិយមបំផុត គឺម៉ាក Toyota Prius ក៏ព្រោះតែម៉ាកនេះ សន្សំប្រេងសាំង ហើយមិនចំណាយលើពន្ធផ្លូវច្រើនថែមទៀត ប៉ុន្តែកម្លាំងម៉ាសុីន ក៏ស្របទៅតាមទំហំសុីឡាំងរបស់វាដែរ។
៤. អាយុរបស់រថយន្ត
មិនជាបញ្ហាទេសម្រាប់រថយន្តថ្មី ប៉ុន្តែប្រសិនបើជ្រើសរើសប្រភេទឡានមួយទឹក មិនត្រូវរំលងអាយុកាលរបស់វា ឡើយ ជៀសវាងទិញម៉ាកណាដែលចាស់ឆ្នាំពេក ព្រោះឡានកាន់តែចាស់ កម្លាំងម៉ាសុីន ក៏កាន់តែថមថយ ឯគ្រឿងបន្លាស់ នឹងចាប់ផ្តើមខូចច្រើន ហើយដំណើរការក៏មិនសូវរលូនប៉ុន្មានដែរ។ កុំឱ្យដូចពាក្យថា “ទិញឡាន មកមើលជំងឺ”។
ជាមួយគ្នានេះ សម្រាប់ឡានមួយទឹក ក៏ត្រូវពិនិត្យមើលពីប្រវត្តិរបស់វាផងដែរ ដែលយើងអាចមើលបាន តាម VIN ដែលមានលើតួម៉ាសុីនថយន្ត។ គុណប្រយោជន៍របស់ VIN គឺវានឹងប្រាប់យើងពីព័ត៌មានលម្អិតរបស់ឡាន ទាំងឆ្នាំផលិត គ្រឿងម៉ាសុីន ប្រភព ក៏ដូចជាប្រវត្តិ ថាធ្លាប់មានគ្រោះថ្នាក់ដែរឬទេ និងព័ត៌មានផ្សេងទៀត៕
អត្ថបទ៖ សុធាវី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?