Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Visa បង្កើតនូវកម្មវិធីថ្មីដើម្បីការពារអ្នកប្រើប្រាស់ និងផ្តល់សិទ្ធអំណាចដល់ម្ចាស់អាជីវកម្មខ្នាតតូចដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ

បានផុស

នៅ

ក្រុមហ៊ុន Visa បានធ្វើការផ្លាស់ប្តូរថ្មី លើកំណែទម្រង់ច្បាប់ និងដំណើរការវិវាទរបស់ខ្លួន ដោយផ្តល់ឱ្យម្ចាស់អាជីវកម្មខ្នាតតូចនូវយន្តការបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ ដែលអាចនឹងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច បានរហូតដល់ជាង មួយពាន់លានដុល្លារ នៅទូទាំងសកលលោក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជធានីភ្នំពេញ ថ្ងៃទី ១0 ខែវិច្ឆិកា ឆ្នាំ២០២៣ នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បានយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មនៃកម្មវិធីវិវាទរបស់ខ្លួន ដែលត្រូវបានសម្រួលមុខងារឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ប្រយុទ្ធប្រឆាំងនឹងការសងប្រាក់ត្រលប់ ក្នុងករណីដែលបុគ្គលណាម្នាក់មានចេតនាផ្តល់ព័ត៌មានមិនពិត ឬបង្ហាញអត្តសញ្ញាណរបស់ខ្លួនខុសពីការពិត ក្នុងគោលបំណងទទួលបានផលចំណេញដោយខុសច្បាប់ តាមរយៈសកម្មភាពទិញទំនិញ និងការសងត្រលប់ ​ដែលវាត្រូវបានគេស្គាល់ថា ជាការក្លែងបន្លំលាក់បំពួន ឬការក្លែងបន្លំដោយភាគីទីមួយ សម្រាប់ប្រតិបត្តិការទូទាត់តាមកាតដែលធ្វើឡើងពីចម្ងាយ។ ការកែប្រែនេះ អាចជួយសង្គ្រោះការខាតបង់របស់អាជីវកម្មខ្នាតតូចជាសកល បានជាងមួយពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីរបស់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មទាំងមូល។

អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមហ៊ុន Visa គឺយើងបានប្តេជ្ញាចិត្តគាំពារដំណើរការពាណិជ្ជកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដែលអាចការពារបានទាំងអ្នកប្រើប្រាស់ និង អាជីវក។ ការកើនឡើងនូវការក្លែងបន្លំពីភាគីទីមួយ ទាមទារឱ្យមានការផ្លាស់ប្តូរកម្មវិធីវិវាទរបស់យើងដល់កម្រិតកំណត់មួយ ដើម្បីផ្តល់សិទ្ធិអំណាចដល់ម្ចាស់អាជីវកម្មខ្នាតតូច ជាមួយនឹងយន្តការដែលពួកគេត្រូវការ ដើម្បីធានាបាននូវការទូទាត់ដោយស្របច្បាប់”។ អ្នកស្រីបន្តទៀតថា៖​ “ការតាំងចិត្តក៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនេះ ក៏រួមបញ្ចូលទាំងការពង្រឹងចំណេះដឹងជូនដល់អតិថិជនតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពីហានិភ័យពីការគំរាមកំហែងសុវត្ថិភាពផងដែរ។ តាមរយៈគំនិតផ្តួចផ្តើមដោយក្រុមហ៊ុន Visa យើងបានដាក់ឲ្យដំណើរការសារជាថ្មីម្តងទៀតនូវ វេទិកាហានិភ័យឧស្សាហកម្មកម្ពុជា ដោយប្រមូលផ្តុំនូវក្រុមការងារដែលមានជំនាញខាងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំលើការទូទាត់ និងប្រតិបត្តិការ នៅទូទាំងប្រព័ន្ធអេកូសាស្ត្ររបស់ក្រុមហ៊ុន Visa ដើម្បីចែករំលែកនូវវិធីសាស្ត្រនៃការអនុវត្តដែលល្អបំផុត និងភាពឆ្លាតវៃក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។ ក្រុមហ៊ុន Visa នៅតែបន្តជំហរជ្រោមជ្រែងការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំ ដូចដែលបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការធានាចំពោះម្ចាស់ប័ណ្ណដោយមិនចាំបាច់ត្រូវរ៉ាប់រងលើប្រភេទប្រតិបត្តិការដែលគ្មានការអនុញ្ញាត។

ការផ្លាស់ប្តូរច្បាប់នេះ ផ្តល់ឱ្យអាជីវករនូវវិធីសាស្រ្តជាច្រើនបន្ថែមទៀត ដើម្បីលើកបង្ហាញតតាំងចំពោះការចោទប្រកាន់ក្នុងវិវាទ​ ដែលត្រូវបានអនុញ្ញាតត្រឹមត្រូវ និងមានសុពលភាព ជួយការពារម្ចាស់អាជីវកម្មឲ្យរក្សាបាននូវទឹកប្រាក់ដែលជារបស់ពួកគេផ្ទាល់ ព្រមទាំងការពារអ្នកប្រើប្រាស់កាតស្របច្បាប់ផងដែរ។

អ្នកស្រី Ivana Tranchini  បានមានប្រសាសន៍បន្ថែមទៀតថា៖ “រចនាសម្ពន្ធ័នៃប្រព័ន្ធវិវាទដ៏រឹងមាំ ភាពយុត្តិធម៌ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារវាគឺជាហេតុផលដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្ត និងបង្កើនប្រសិទ្ធភាពសម្រាប់វិស័យទូទាត់តាមរយៈប្រព័ន្ធឌីជីថល និង  វិស័យពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងតែរីកចម្រើនរបស់កម្ពុជា”។ អ្នកស្រីបន្តទៀតថា៖ “អាជីវកម្មខ្នាតតូច អាចនឹងត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការក្លែងបន្លំពីភាគីទីមួយ។ ប្រសិនបើសហគ្រាសខ្នាតតូច និងមធ្យម ចាញ់បណ្តឹងសម្រាប់ការចោទប្រកាន់ស្របច្បាប់នោះគឺវាអាចមានភាពខុសគ្នានៅក្នុងការរៀបចំបញ្ជីបង់ប្រាក់ឬមិនបង់។ កំនែ​លម្អកម្មវិធីវិវាទ​របស់​យើងនឹង​ធានាបាន​ថា ម្ចាស់​អាជីវកម្មក្នុងប្រទេស​កម្ពុជា​ នឹងទទួលបាននូវយុត្តិធម៌ សម្រាប់​ការ​ចោទ​ប្រកាន់​ក្នុងវិវាទផ្សេងៗ”។

លោក Torsten Kleine Büning ប្រធានគណៈកម្មាធិការ​ហា​និ​ភ័យ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និងជានាយកហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ ធនាគារ ABA បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចមានអាត្រាហានិភ័យខ្ពស់លើការខាតបង់ និងរងការខូចខាតទាក់ទងនឹងការក្លែងបន្លំ ដោយសារពួកគេមិនមានធនធានដូចក្រុមហ៊ុនធំៗ”។កាលពីពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា ក៏បានចេញសេចក្តី​ជូនដំណឹង​ដល់សារធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការក្លែងបន្លំតាមរយៈកម្មវិធីទិញទំនិញតាមអ៊ិនធើណេតផងដែរ។ លោក Torsten Kleine Büning បានមានប្រសាសន៍បន្ថែមទៀតថា៖ “ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរបស់ភាគីទីមួយ ទាមទារភាពជាដៃគូប្រកបដោយប្រសិទ្ធភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ យើងនៅតែមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគ្រប់ប្រភេទនៅក្នុងវិស័យធនាគារ និងវិស័យផាត់ទាត់ ហើយក៏សូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការកាត់បន្ថយការគំរាមកំហែងប្រភេទនេះចំពោះម្ចាស់អាជីវកម្ម”៕

###

អំពីក្រុមហ៊ុន Visa

  • Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)                                    កញ្ញា គ្រី​ សុវណ្ណារី

Head of Corporate Communications                                ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos                                  តំណាងក្រុមហ៊ុន Visa

ទូរស័ព្ទ ៖ +84 902 831 891                                                 ទូរស័ព្ទ ៖ +855 11733368 អ៊ីម៉ែល៖ [email protected]                             អ៊ីម៉ែល៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ៣៤ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម