បច្ចេកវិទ្យា
ChatGPT អាចប្រើនៅខ្មែរបានហើយ មិនចាំបាច់ប្រើ VPN ឬទិញលេខទូរសព្ទបរទេសទៀតទេ
ChatGPT ជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (ប្រព័ន្ធ AI) ដែលដំណើរការឱ្យការសន្ទនារវាងអ្នកប្រើប្រាស់ និងប្រព័ន្ធបញ្ញាសិប្បិនិម្មិតនេះ ហើយវាត្រូវបានគេស្គាល់ថាប្រព័ន្ធឆ្លាតវៃ ដែលអាចប្រាប់យើងគ្រប់យ៉ាង នូវអ្វីដែលយើងចង់ដឹង។
ពីមុន នៅកម្ពុជា ដើម្បីអាចដំណើរការ ChatGPT បាន គឺទាមទារឱ្យប្រើ VPN ឬដាក់លេខទូរសព្ទនៅប្រទេសក្រៅ។ ប៉ុន្ដែឥលូវនេះ ChatGPT អាចដំណើរការបានជាផ្លូវការហើយ។ ប្រព័ន្ធឆ្លងឆ្លើយដ៏វៃឆ្លាតមួយនេះ ក៏ដំណើរការដោយឥតគិតថ្លៃផងដែរ លើជំនាន់ chat GPT-3.5 ដែលជាទិន្នន័យចុងក្រោយរបស់វា។
ChatGPT ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយអង្គភាពមិនស្វែងរកប្រាក់ចំណូល OpenAI ដែលមានការិយាល័យកណ្ដាល នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយត្រូវបានអភិវឌ្ឍដោយអ្នកវិទ្យាសាស្ត្រ និងវិស្វករល្បីៗជាច្រើន។ សូម្បីតែកំពូលមហាសេដ្ឋី និងអ្នកវិទ្យាសាស្ត្រ Elon Musk ក៏បានចូលរួមក្នុង គំនិតបង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិតនេះឡើងដែរ ដោយលោកគឺជាក្រុមប្រឹក្សាភិបាលមួយរូប។
គួរបញ្ជាក់ថា អ្វីដែលធ្វើឱ្យ OpenAI អាចបង្កើតនិងអភិវឌ្ឍន៍កិច្ចការ AI ដ៏ធំមួយនេះមកដល់សព្វថ្ងៃ ក៏ដូចជាផលិតផលដទៃទៀតបាន គឺសុទ្ធតែមានជំនួយដ៏ធំពី Microsoft ដែលបានចំណាយទុនវិនិយោគប្រមាណ ១១ពាន់លានដុល្លារហើយបច្ចុប្បន្ន៕
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច