បច្ចេកវិទ្យា
៥ យ៉ាងធំៗទាក់ទិននឹង IG (អ៊ិនស្តាក្រាម) ដែលយើងមិនបានដឹង
អ៊ិនស្តាក្រាម IG គឺជាបណ្ដាញសង្គម ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក លើសពីធ្វីតធឺរ និងហ្វេសប៊ុក ដែលមានអ្នកប្រើប្រាស់ចុះឈ្មោះ ៥០០ លាននាក់ ហើយ ៣០០ លាននាក់មានសកម្មភាពប្រចាំថ្ងៃ។
យោងតាមទិន្នន័យដែលត្រូវបានចងក្រងសម្រាប់ព័ត៌មានថ្មីៗ អំពីការពិតមួយចំនួននៅលើបណ្ដាញសង្គម អ៊ិនស្តាក្រាម ដោយអ្នកបង្កើតគេហទំព័រវេទិកានេះ មានអត្រាជាមធ្យម ៤,២ ពាន់លានចូលចិត្តរាល់ថ្ងៃ។

នេះជាការពិតទាំង ៥ ដែលគួរឲ្យចាប់អារម្មណ៍បំផុត ដែលយើងប្រហែលជាមិនធ្លាប់ពីអ៊ិនស្តាក្រាម ៖
១. វេទិកានេះបាននាំមកនូវប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទដៃ១,៥៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលចំនួននេះគឺមានតែ ៨,៤% នៃប្រាក់ចំណូលលើទូរស័ព្ទដៃរបស់ហ្វេសប៊ុក។
នៅឆ្នាំ ២០១៧ ប្រហែល ៧០% នៃប្រេនមួយនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់វាសម្រាប់គោលបំណងទីផ្សារដែលរួមមានការផ្សាយពាណិជ្ជកម្មដៃផ្សេងទៀត។

២. អ៊ិនស្តាក្រាមគឺស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីហ្វេសប៊ុក ក្នុងចំនួនអ្នកប្រើប្រាស់ដែលរាយការណ៍តាមអ៊ីនធឺណិត។ ទិន្នន័យបានបង្ហាញថា ២៣,៤% ត្រូវបានកំណត់គោលដៅតាមវិធីនេះ ដោយស្ត្រីប្រើវាច្រើនជាងបុរស។ ចំណែក ធ្វីតធឺ គឺនៅលេខ ៣ ជិត ២១,៤ % ។
៣. ទោះបីមានការយីយារពីបណ្ដេញសង្គមផ្សេងយ៉ាងណាក៏ដោយ អ៊ិនស្តាក្រាម នៅតែមានភាពលេខធ្លោដដែល។ ភាពលេខធ្លោរបស់អ៊ិនស្តាក្រាមគឺ hashtag នៅលើវេទិការបស់វា។ hashtag ដែលគេពេញនិយមប្រើគឺ ក្ដីស្រលាញ់ អារម្មណ៍ និងភាពស្រស់ស្អាតជាដើម ។
៤. អ៊ិនស្តាក្រាមគឺជាបណ្ដេញសង្គម ដែលប្រមូលផ្ដុំដោយតារាល្បីៗ ហើយស្ត្រីដែលមានតំណែងស្ថិតនៅកំពូលទាំង ៥ នៃចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងអ៊ិនស្តាក្រាមគឺ Selena Gomez (១០៥ លាន), Taylor Swift (៩៥ លាននាក់), Ariana Grande (៩២ លាន), Beyonce (៩០,៤ លាន) និង Kim Kardashian (៨៩ លាន) ។

ចំណែកបុរសដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ គឺ មានតែ Justin Bieber និង The Rock តែប៉ុណ្តោះ។
៥. អ៊ិនស្តាក្រាមគឺជាបាតុភូតជាសកលដែលគេនិយមប្រើ ខណៈដែល ៨០% នៃអ្នកប្រើប្រាស់របស់ខ្លួន គឺជាមនុស្សដែលរស់នៅក្រៅពីសហរដ្ឋអាមេរិកទៅវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើដូចម្ដេចដណ្ដើមបាន follower លើបណ្ដាញសង្គម IG និងFecebook
ចុចអាន៖ចំណុចពិសេស ១០ យ៉ាងអំពីរថយន្តសុវត្ថិភាពបំផុតលើលោកដែលប្រធានាធិបតី បៃដិន កំពុងប្រើប្រាស់

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?