Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពីអនាគត នៃពិព័រណ៍រថយន្តភ្នំពេញ

បានផុស

នៅ

CAS Event Management Co., Ltd មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​ព័ត៌មាន​ពី​ការ​សម្ពោធ​ពិព័រណ៍​រថយន្ត​ភ្នំពេញ ដែលជា​ពិព័រណ៍​រថយន្ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាញ​ពី​រចនាបថ និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត នៃ​យានយន្ត ដោយ​ផ្តល់នូវ​បរិយាកាស​ដ៏​រស់រវើក សម្រាប់​អ្នកទស្សនា​ជាង ២០ ០០០ នាក់ ដែល​រំពឹង​ថា នឹង​ចូលរួម​នៅ​ចុងខែ​មីនា ឆ្នាំ ២០២៤ នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍​រថយន្ត​ភ្នំពេញ មិន​ត្រឹមតែ​ជាការ​តាំង​បង្ហាញ​រថយន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ទម្រង់​យុទ្ធសាស្ត្រ​មួយ​ដែលមាន​គោលបំណង​ក្នុង​ការ​នាំមក​នូវ​ការ​រួម​គ្នា​រវាង​វិស័យ​យានយន្ត និង​អ្នកប្រើប្រាស់។ ជាមួយ​នឹង​ទីផ្សារ​រថយន្ត​របស់​កម្ពុជា​មាន​តម្លៃ​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ និង​ទទួលបាន​បទ ពិសោធន៍​ពី​អត្រាកំណើន​ប្រចាំឆ្នាំ ១១​ភាគរយ ពី​ឆ្នាំ ២០១៨ ដល់ ២០២២ កម្មវិធី​នេះ​ផ្តល់នូវ​ឱកាស ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​សម្រាប់​អ្នក​តាំង​ពិព័រណ៍ និង​អ្នក​ឧបត្ថម្ភ ដើម្បី​ចូលរួម​ជាមួយ​ទីផ្សារ​ដែល កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ។

លោក Jason Broome នាយក​ប្រតិបត្តិ នៃ CAS Event Management Co., Ltd មានប្រសាសន៍ថា «កម្មវិធី តាំងពិព័រណ៍រ​រថយន្ត​ភ្នំពេញ គឺ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​​រថយន្ត​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ចលនា​ឆ្ពោះទៅរក​ការច្នៃប្រឌិត និង​ឧត្តមភាព​ក្នុង​វិស័យ​យានយន្ត​។ ជាមួយនឹង វិនិយោគិន និង​ដៃគូ​ដែល​បាន​បង្កើតឡើង​រួមមាន WonderPass, Wowee Advertising និង Stridec Worldwide ពួក​យើង​កំពុង​រៀបចំ​វេទិកា​សម្រាប់​បទពិសោធន៍​ដែល​នឹង​ជំរុញ​ឱ្យ​មាន​ចំណង់​ចំណូលចិត្ត​ជំរុញ​អាជីវកម្ម និង​បង្ហាញ​ពី​ចំណុចកំពូល​នៃ​អ្វីដែល​អនាគត មាន​សម្រាប់​វិស័យ​យានយន្ត​ក្នុងប្រទេស​កម្ពុជា​»។

ពិព័រណ៍​នេះ​សន្យាថា នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដែលមាន​ប្រសិទ្ធភាព និង​សកម្ម​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​ល្បីៗ​ឈានមុខ​គេ ដែល​មិនទាន់​រាប់បញ្ចូល​នូវ​វត្តមាន​បន្ថែម​នៃ​អ្នកផ្គត់ផ្គង់​គ្រឿង​បន្លាស់ និង​គ្រឿង​តុបតែង​រថយន្ត​នោះទេ​។ ព្រឹត្តិការណ៍​នេះ​ផ្តល់នូវ​ទម្រង់​ដ៏​ស្អិត​រមួត​ស្រដៀង​នឹង​ការ​តាំង​បង្ហាញ​រថយន្ត​ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី និង​ទីក្រុង​បាងកក​។ វា​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រថយន្ត និង​អ្នក​ដែលមាន​បំណង​ក្នុង​ការទិញ​រថយន្ត​ដើម្បី​ស្វែងយល់​អំពី​រថយន្ត ជា​ច្រើន​ប្រភេទ​ក្នុង​បរិយាកាស​គ្មាន​សម្ពាធ​ក្នុងការ​ប្រៀបធៀប​ម៉ាក​ផ្សេងៗ និង​បាន​ឃើញ និន្នាការ​ចុងក្រោយ​បំផុត រួមទាំង​ការកើនឡើង​នៃ​យានយន្ត​អគ្គិសនី (Evs)។

ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ទាក់ទាញ​អ្នកទស្សនា​ជាង ២០ ០០០ នាក់ យុទ្ធសាស្ត្រ​ទីផ្សារ និង ការ​ផ្សព្វផ្សាយ​សម្រាប់​កម្មវិធី​ពិព័រណ៍​រថយន្ត​ភ្នំពេញ រួមមាន​ការដាក់ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ទម្រង់​ឌីជីថល​ផ្ទាល់ខ្លួន ការផ្សាយពាណិជ្ជកម្ម តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​គោលដៅ កិច្ចសហការ​ឥទ្ធិពល ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ការលក់​ដោយផ្ទាល់ និង​ការធ្វើ​ទីផ្សារ​មូលដ្ឋាន​ទិន្នន័យ ដើម្បី​ធានាបាន ការចូលរួម និង​ការ​ពាក់ព័ន្ធ​អតិបរមា។

លោក Jason Broome បាន​បន្ថែមថា «​ពួកយើង​កំពុង​ឈានទៅដល់​យុគសម័យ​ថ្មី​នៅក្នុង​វិស័យ​រថយន្ត​នៅ​កម្ពុជា​»។ «​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ភ្នំពេញ គឺជា​កន្លែង​ដែល​រួមបញ្ចូល​គ្នា នៃ​អនាគត​វិស័យ​យានយន្ត រួមជាមួយ​នឹង​ឱកាស នៃ​ការច្នៃប្រឌិត និង​ការរីកចម្រើន​។ ពួកយើង​សូម​អញ្ជើញ​អ្នក​តាំងពិព័រណ៍ អ្នក​ឧបត្ថម្ភ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ឱ្យចូល​រួម​ជា​ផ្នែក​នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ»។

ស្របតាម​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បរិស្ថាន និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ព្រឹត្តិការណ៍​នេះ​ក៏​នឹង​រៀបចំ​សិក្ខាសាលា និង​បទ​បង្ហាញ​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន និង​បង្ហាញ​ពី​ទិដ្ឋភាព​អប់រំ​ដែល​ផ្តោត​លើ​ការ​លើក​កម្ពស់​ចំណេះដឹង​របស់​សាធារណជន​អំពី​ផល​ប៉ះពាល់​នានា​ទៅលើ​បរិស្ថាន និង​របៀប​ដែល​ពួកគេ​អាច​រួម​ចំណែក​កាត់​បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​ការ​បំភាយ​ឧស្ម័ន។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មេត្តា​ចូល​ទៅ​កាន់​គេហទំព័រ www.phnompenhautoshow.com

-ចុង​បញ្ចប់ នៃ​ការ​ចេញផ្សាយ -អំពី CAS Event Management Co., Ltd គឺជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​អំពី​រថយន្ត​ឈានមុខ គេ​ជាមួយ​ស្ថាបនិក​ដែលមាន​បទពិសោធន៍​ជាង ៤០ ឆ្នាំ នៅក្នុង​វិស័យ​រថយន្ត​នៅ​ទូទាំង​ទីផ្សារ​ទាំង​១១​។ ជាមួយនឹង​ការយល់ដឹង​យ៉ាង​ស៊ីជម្រៅ អំពី​ក្រុមហ៊ុន​ផលិត​រថយន្ត អ្នក​ចែកចាយ និង​អ្នកទិញ​រថយន្ត CAS Event Management ត្រូវបាន​តម្រង់ទិស​ដល់​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ដែល​ជំរុញ​ការច្នៃប្រឌិត ជំរុញ​កំណើន​ប្រកបដោយ​និរន្តរភាព និង​ផ្តល់​នូវ​ទម្រង់​សម្រាប់​ការ​ចែករំលែក​ចំណេះដឹង​នៅ​ក្នុង​វិស័យ​រថយន្ត៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖

​លោក ម៉េង​លាង ឆយ នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​

+៨៥៥ ៩២ ៩០២ ០៨៣

Jason Broome នាយក​ប្រតិបត្តិ​

+៨៥៥ ៧០ ៣៨៣ ៥៣៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម