Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន អេឡិចត្រូនិកខ្នាតយក្ស សាមសុង បានចូលរួមក្នុងពិធីពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី ១៦ ឆ្នាំ ២០២៣

បានផុស

នៅ

ក្រុមហ៊ុន ថៃ សាម​សុង អេឡិចត្រូនិក​ខ្នាត​យក្ស ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​កម្មវិធី “​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល លើក​ទី ១៦ ឆ្នាំ​២០២៣” និង​បានដាក់​បង្ហាញ​នូវ​ផលិតផល ព្រមទាំង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​តាំងពិព័រណ៍​នេះ ត្រូវបាន​ធ្វើឡើង​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ (​អគារ​ពិព័រណ៍​)​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក Hyung Geun Lee អគ្គនាយក​សាខា​ក្រុមហ៊ុន ថៃ សាម​សុង អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា “​គ្រប់​ផលិតផល​អេឡិចត្រូនិក​ចាប់ពី ស្មា​ត​ហ្វូ​ន​រហូតដល់​ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីន​បោក ម៉ាស៊ីនត្រជាក់ និង​ផលិតផល ផ្សេងៗ​ទៀត មិន​ត្រឹមតែ​ផលិតឡើង​ដោយ​ផ្ដោតលើ​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ក៏ យកចិត្តទុកដាក់​ខ្លាំង​បំផុត​ទៅលើ​បរិស្ថាន ជាពិសេស ជំរុញឱ្យមាន​ការស្រលាញ់ និង​ជួយ អភិរក្ស​ធម្មជាតិ​ផងដែរ​។ ចំណុច​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​គ្រប់​ផលិតផល​របស់ សាម​សុង​ទទួលបាន​ការគាំទ្រ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ កម្ពុជា​យើង​។​”

​លើសពីនេះ​ផងដែរ ក្រុមហ៊ុន សាម​សុង ទូទាំង​ពិភពលោក ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​បន្ត យុទ្ធនាការ​ថែរក្សា​បរិស្ថាន ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​កែច្នៃ​ឡើងវិញ ដើម្បី​កាត់បន្ថយ​ការ បំពុល​បរិស្ថាន​។ ម្យ៉ាងវិញទៀត គោលបំណង​នៃ​ការចូលរួម​ក្នុង​ពិធី​តាំងពិព័រណ៍​នេះ ក៏​ដើម្បី​ចូលរួមចំណែក​ជួយ​ជំរុញ​ដល់​សកម្មភាព​ពាណិជ្ជក​ម្ម និង ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ជំរុញ​លើ​ការនាំចេញ​-​នាំចូល​ផលិតផល និង​សេវា​ឱ្យដល់​គោលដៅ​ទីផ្សារ ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ ឬ​សាកល្បង ដោយ​ផ្ទាល់ នៅតាម​ហាង​ទំនើប​ចែកចាយ​ផលិតផល​សាម​សុង​ទាំងអស់​ដែល​នៅ​ជិត លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាច​ចូលទៅ​កាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់ ផ្នែក​សេវា​បម្រើ​អតិថិជន 24/7 ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៤ វិនាទី មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម