បច្ចេកវិទ្យា
ស្វែងយល់អំពីបច្ចេកវិទ្យាប៊្លូធូស (Bluetooth)
ប៊្លូធូស (Bluetooth) ជាឧបករណ៍បណ្ដាញចំណាស់មួយដើម្បីភ្ជាប់ឧបករណ៍ពីរជាមួយគ្នាដោយមិនប្រើខ្សែ។
ប៊្លូធូស បានវិវត្តខ្លួនពីឧបករណ៍បំពងសម្លេងចល័តរហូតដល់នាឡិកាវៃឆ្លាត ហើយបច្ចុប្បន្នបច្ចេកវិទ្យាប៊្លូធូសកាន់តែមានតម្រូវការប្រើប្រាស់និងពេញនិយមស្ទើរតែគ្រប់កន្លែង។ ទោះយ៉ាងណាក៏ដោយ មានការយល់ច្រឡំជាច្រើនក្នុងចំណោមមនុស្សអំពីបច្ចេកវិទ្យាប៊្លូធូសនេះ។
ឥឡូវយើងមកលាតត្រដាងភាពទូទៅមួយចំនួនពាក់ព័ន្ធអំពីប៊្លូធូសទាំងអស់គ្នា៖
១. ការបញ្ចេញថាមពលថ្ម

មនុស្សភាគច្រើនតែងតែគិតថា ការប្រើប៊្លូធូសភ្ជាប់ឧបករណ៍ណាមួយបណ្តាលឲ្យថ្មចុះខ្សោយ។
តាមពិត ក្នុងដំណាក់កាលដំបូង អ្នកប្រើប្រាស់ទូរសព្ទចល័តអាចប្រឈមមុខនឹងការថយចុះថាមពលថ្មពិតមែន តែវាមកពីអាយុកាលនៃថ្ម មិនមែនប៊្លូធូសឡើយ។ យ៉ាងណាក៏ដោយ នៅពេលប៊្លូធូសត្រូវបានបើក ចំនួនភាគរយនៃថាមពលថ្មនឹងថយចុះតិចតួច ខណៈពេលដែលវាកំពុងស្វែងរកការភ្ជាប់ជាមួយឧបករណ៍ម្ខាងទៀត ហើយក្រោយពីនោះថ្មនឹងវិលរកភាពធម្មតាវិញ។ ដូច្នេះ អ្នកប្រើប្រាស់ស្មាតហ្វូនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាបញ្ចេញថ្មជាមួយបច្ចេកវិទ្យាប៊្លូធូសទេ វាមិនស៊ីថាមពលថ្មទូរសព្ទអ្នកឡើយ។
២. តើប៊្លូធូសមានគ្រោះថ្នាក់ឬទេ?
សំណួរជាច្រើនចោទថា តើរលកវិទ្យុនៃប៊្លូធូសមានប្រយោជន៍ឬមានគ្រោះថ្នាក់? ហើយប្រសិនបើមាន តើអ្វីដែលគួរយកចិត្តទុកដាក់ការពារ?
រហូតមកទល់ពេលនេះ ពុំមានការសិក្សាណាមួយរកឃើញថា វិទ្យុសកម្មនៃប៊្លូធូសមានគ្រោះថ្នាក់ដល់សុខភាពទេ។
ដោយសារតែមានពាក្យចចាមអារ៉ាមអំពីវិទ្យុសកម្មគ្រប់ទិសទី ក្រុមហ៊ុនផលិតអេឡិចត្រូនិក កំពុងព្រួយបារម្ភការលក់របស់ខ្លួនអាចនឹងធ្លាក់ចុះ។ ដូច្នេះក្រុមហ៊ុនអេឡិចត្រូនិកបានចាប់ផ្តើមបង្កើតផលិតផលដែលមានទិន្នផលថាមពលទាបបំផុត។
អ្នកជំនាញមួយចំនួយយល់ស្របថា ទិន្នផលថាមពលទាបដែលបង្កប់ក្នុងប៊្លូធូសអាចជួយកាត់បន្ថយកាំរស្មី ហើយក៏ផ្តល់នូវគុណភាពសំឡេងល្អជាងមុនផងដែរ។
៣. ទំនាក់ទំនងរវាង Wi-Fi ជាមួយ Bluetooth

មនុស្សជាច្រើនយល់ឧស្សាហ៍យល់ច្រឡំថា ប៊្លូធូសរំខានដល់ប្រព័ន្ធវ៉ាយហ្វាយ។
ដូចគ្នានឹងបច្ចេកវិទ្យាឥតខ្សែដទៃទៀតដែរ បច្ចេកវិទ្យាប៊្លូធូសមានមូលដ្ឋានលើរលកវិទ្យុ ដែលរលកវិទ្យុសកម្មរបស់វាត្រូវបានប្រើដើម្បីបញ្ជូនទិន្នន័យក្នុងកម្រិត ២,៤ GHz ។
ជាទៅទៅ បណ្តាញវ៉ាយហ្វាយ នឹងដំណើរការលើកម្រិតប្រេកង់ដូចគ្នាប៉ុណ្ណោះ ដូច្នេះវាពុំមានពាក់ព័ន្ធ ឬប៉ះពាល់ជាមួយរលកវិទ្យុនៃប៊្លូធូសឡើយ ព្រោះថាប្រេកង់ប្រព័ន្ធទាំងពីរនេះមានកម្រិតខុសគ្នា។
៤. ឧបករណ៍ប៊្លូធូសមិនគួរទុកចិត្តទេ?

បច្ចេកវិទ្យាប៊្លូធូស ពុំមានបង្កហានិភ័យអ្វីឲ្យធ្ងន់ធ្ងរឡើយ ប៉ុន្តែវាលេចមកជាមួយនឹងភាពជឿនលឿននិងកាន់តែទំនើបដើម្បីលុបចោលបញ្ហាខ្លះរបស់មនុស្ស។
និយាយឲ្យខ្លីបច្ចេកវិទ្យាប៊្លូធូសធ្វើឱ្យជីវិតមនុស្សកាន់តែងាយស្រួលមួយកម្រិតទៀតលើទំនាក់ទំនងសម្លេងរវាងឧបករណ៍នឹងឧបករណ៍ឲ្យកាន់តែប្រសើរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BORNREALIST
ចុចអាន៖ក្រុមហ៊ុន Slack ឲ្យអ្នកប្រើប្រាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់
ចុចអាន៖បើមិនចង់មានការវាយប្រហារ អ្នកត្រូវប្រើបច្ចុប្បន្នភាពកម្មវិធី Chrome 88 ជាបន្ទាន់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ