Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​កម្ពុជា​ជាច្រើន​ចូលរួម​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាម​ញ​ញឹ​ញ​តាម​អន​ឡាញ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Smart

បានផុស

នៅ

ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Smart Axiata កាលពី​ថ្ងៃអាទិត្យ ដើម្បី​រីករាយ​ជាមួយនឹង​ការ​ស្តាប់​តន្ត្រី​របស់​តារា​ល្បីៗ​ដូចជា ក្រុម​តូច SmallWorld Smallband លោក ខេមរៈ សេរី​មន្ត​, អ្នកនាង ឱក សុគន្ធ​កញ្ញា​, កញ្ញា សុខ ពិសី​, លោក ស៊ូ​លី ផេង និង​លោក សាយ ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​ការ​ប្រគុំ​តន្ត្រី​នេះ​ត្រូវបាន​ចូល​ស្តាប់ និង​ទស្សនា​ជាង​១​លាន​ដង ដោយ​ទស្សនិកជន​បាន​បញ្ចេញ​មតិយោបល់​ជាមួយ​ក្ដី​ស្រលាញ់ និង​ការ​គាំទ្រ​ដល់​សិល្បករ និង​សិល្បការី​ក្នុង​ដួងចិត្ត​របស់​ពួកគេ​។

​លោក សាយ បាន​និយាយ​ថា “​ខ្ញុំ​បាន​ច្រៀង​ចេញពី​បេះដូង​របស់ខ្ញុំ សម្រាប់​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ក្នុងប្រទេស​កម្ពុជា និង​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​និង​គិលានុបដ្ឋាក​យិ​កា ដែល​មើលថែរក្សា​ក្មេងៗ​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ក៏មាន​ក្តី​រីករាយ​ផងដែរ ដែល​ក្រុមហ៊ុន Smart អាច​ស្វែងរក​វិធី​មួយ​សម្រាប់​យើង​បង្កើត​ស្មា​ម​ញញឹម​រួមគ្នា​តាម​អន​ឡាញ បើទោះជា​យើង​មិនអាច​ជួបជុំគ្នា​ផ្ទាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ក្តី​”​។

​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​តាម​អន​ឡាញ​នេះ បង្ហាញ​ការងារ​ដ៏​អស្ចារ្យ​របស់​មន្ទីរពេទ្យ​ទាំងពីរ​នេះ​។ គ្រាន់តែ​មន្ទីរពេទ្យ​គន្ធបុប្ផា​តែមួយ​បានផ្តល់​ការ​ព្យាបាល​ដល់​កុមារ​កម្ពុ​ជាជាង ១៦​លាន​នាក់​គិត​ចាប់តាំងពី​មន្ទីរពេទ្យ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩២​។​

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​យើង​មាន​ក្តីរំភើប​ចំពោះ​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​មន្ទីរពេទ្យ​ដ៏​គួរកត់សម្គាល់​ទាំងនេះ​ពី​ទូទាំង​ប្រទេស ហើយ​យើង​មាន​ក្តី​រីករាយ​ដែល​យើង​អាចមាន​លទ្ធភាព​ដំណើរការ​ការប្រគុំ​តន្ត្រី​នេះ​បាន ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ​ទាំងនេះ បើទោះជា​ស្ថិតក្នុង​អំឡុងពេល​ដ៏​លំបាក​ក៏ដោយ​”​។ លោក​បាន​បន្ថែមថា “​ពិតណាស់ យើង​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ការប្រគំ​តន្ត្រី​ដែលមាន​ការសម្តែង​ពី​ក្រុង​តារា​ល្បីៗ​ក្នុងស្រុក និង​អន្តរជាតិ​។ បើទោះ​ជា​ការ​ប្រគំ​តន្ត្រី​តាម​អន​ឡាញ​នេះ​មានការ​ខុសប្លែក​បន្តិច​ក្តី ប៉ុន្តែ​ដោយសារ​ក្រុម​ផលិតកម្ម​ដ៏​អស្ចារ្យ​របស់​យើង សិល្បករ​សិល្បការី​ដែលមាន​ទេពកោសល្យ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដ៏​អស្ចារ្យ យើង​អាចធ្វើ​កម្មវិធី​នេះ​បានសម្រេច​រួមគ្នា​”។

ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ​អាច​បរិច្ចាគ​ទៅកាន់​យុទ្ធនាការ​សប្បុរសធម៌​ស្នាម​ញ​ញឹ​ម​នេះ​រហូតដល់​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០២១ តាមរយៈ​ការ​ចុច​លេខ *២០២១* [​បរិមាណ​ទឹកប្រាក់​ដែល​ចង់​បរិច្ចាគ​] #​។ ឧទាហរណ៍​៖ ប្រសិនបើ​អតិថិជន​ចង់​បរិច្ចាគ​១​ដុល្លារ អតិថិជន​គួរ​ចុច *២០២១*១# ហើយ​ចុច​បញ្ជូន​។ ទំនិញ​សម្រាប់​លក់​អំឡុងពេល​ប្រគុំ​តន្ត្រី ដូចជា​អាវយឺត និង​កាបូបស្ពាយ ក៏​នឹងមាន​លក់​នៅតាម Smart Shop ចំនួន​៦ កន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំងនៅ Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថី​ព្រះ​នេ​រុ​ហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉​ល និង​អ៊ី​អន​ម៉​ល​សែន​សុខ និង Smart Shop ធី​ខេ (​ទួលគោក​)​។

សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន​៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់ ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។

ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង​១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង​៩៩ (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៤ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

ជីវិតកម្សាន្ដ៥ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៦ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម