បច្ចេកវិទ្យា
ព្រឹត្តិការណ៍ពិសេសៗ ពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G
កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាសដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូប គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និង រ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុស-ស្រី ល្បីៗ ជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5859-1024x683.jpg)
OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5930-1024x683.jpg)
សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ ទាំងគុណភាព ការចាប់ប្លង់ និងពន្លឺនោះទេ។ បន្ថែមពីនេះជាមួយមុខងារ 2x optical zoom អាចទាញផ្ទៃខាងក្រោយមកកាន់តែកៀករូបមនុស្ស និងធ្វើឲ្យព្រាលផ្ទៃខាងក្រោយ ធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោ និងនៅតែអាចរក្សាទម្រង់មុខមនុស្សបានស្អាតធម្មជាតិ មិនធ្វើឲ្យខូចទ្រង់ទ្រាយនោះទេ។ លើសពីនេះ OPPO Reno11 Series 5G ទាំងនៅលើកាមេរ៉ាមុខ និងក្រោយអាចថតវីដេអូបានកម្រិត 4K ។ ចំពោះអេក្រង់វិញ OPPO Reno11 Series 5G បំពាក់ជាមួយអេក្រង់ប្រភេទ 3D គាំទ្រដោយកញ្ចក់ AMOLED Display មានគែមកោង និងមានទំហំ 6.7Inch ព្រមទាំងមានសមត្ថភាពខ្ពស់អាចបង្ហាញរូបភាព និងវីដេអូចេញបានក្នុងកម្រិត FHD+ ថែមទៀតផង។ ចំណែកថាមពលថ្មវិញ Reno11 និង Reno11 F មានកម្លាំង 5000mAh និងគាំទ្របច្ចេកវិទ្យា 67W SUPERVOOC ដោយឡែក Reno11 Pro មានកម្លាំងថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យា 80W SUPERVOOC។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5914-1024x683.jpg)
ក្រៅពីនេះ OPPO ក៏មានសម្ពោធប្រព័ន្ធប្រតិបត្តិការថ្មី ColorOS 14 ដែលមានមុខងារពិសេសៗ ជាច្រើនដូចជា Smart Image Matting, File Dock, Smart Touch និងមុខងារ LinkBoost។ លើសពីនេះទៅទៀត ក៏មានការប្រកាសផលិតផល IOT ដូចជា OPPO Pad Neo, OPPO Watch X និងកាសឥតខ្សែ OPPO Enco Bud2 ពណ៌ថ្មីផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5953-1024x683.jpg)
• សម្រាប់ថេប្លេតជំនាន់ថ្មី OPPO Pad Neo រចនាមកជាមួយអេក្រង់ ReadFit កម្រិត 2.4K ទំហំ 11.4” និងអាចប្រើប្រាស់ស៊ីមកាតដោយគាំទ្រសេវា 4G LTE និង Wifi ជាមួយថាមពលថ្មធំ 8000mAh ដែលមានបច្ចេកវិទ្យាសាកថ្មរហ័ស 33W SUPERVOOC ព្រមទាំង RAM 16GB ((8+8GB) និង ROM 128GB ផ្តល់ជូនលោកអ្នកនូវភាពរីករាយគ្មានដែនកំណត់គ្រប់ទីកន្លែង។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5780-1024x683.jpg)
• សម្រាប់ OPPO Enco Buds2 ជាកាសឥតខ្សែជំនាន់ថ្មីនឹងផ្តល់ឲ្យអ្នកនូវបទពិសោធសំឡេងដ៏អស្ចារ្យឥតដែនកំណត់ និងអាចឲ្យអ្នកប៉ះបញ្ជាផ្ទាល់លើកាស រាល់ពេលចង់ផ្លាស់ប្តូរបទចម្រៀង បន្ថយឬបន្ថែមសំឡេង និងទទួលការហៅចូលបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុចផ្ទាល់លើទូរស័ព្ទ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5764-1024x683.jpg)
• សម្រាប់ OPPO Watch X នាឡិកាវៃឆ្លាតជំនាន់ថ្មី ដែលមានរចនាបថរូបរាងកាលីបស្រស់ស្អាត ទាន់សម័យ កម្រាស់ស្តើង ស័ក្កសមជាមួយជីវិតប្រចាំថ្ងៃ ដោយភ្ជាប់មកនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5986-1024x683.jpg)
តោះ! កក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មីនា 2024 លើស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ទាំង 3 ម៉ូដែល Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 នឹងទទួលបានកាដូរួមមានដូចជា ៖
o រាល់ការកក់ទុកមុន Reno11 Pro 5G | Reno11 5G ថែមជូន ៖
- បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89
- កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
- ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54
o រាល់ការកក់ទុកមុន Reno11 F 5G ថែមជូន ៖
- បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $69
- កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
- ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54
សម្រាប់ផលិតផល IoT រួមមាន OPPO Pad Neo តម្លៃ $299 | OPPO Watch X | OPPO Enco Buds2 អាចរកទិញបានចាប់ពីថ្ងៃទី03 ខែមីនា 2024 នេះតទៅ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5674-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/893445-1024x614.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/744555-1024x614.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/DSCF5689-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-25_08-58-11-820x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?