Connect with us

បច្ចេកវិទ្យា

តើសប្ដាហ៍នេះ Apple បញ្ចេញផលិតផលអ្វីខ្លះ?

បានផុស

នៅ

ពាក្យចចាមអារ៉ាមបាននិយាយថា Apple នៅក្នុងសប្តាហ៍នេះ នឹងបញ្ចេញឧបករណ៍ថ្មីៗជាច្រើន រួមទាំង iPad Pro ដែលមានអេក្រង់ OLED, iPad Air ១២.៩ អ៊ីញ ឬ MacBook Air M3 ។

យោងតាមការចុះផ្សាយរបស់ MacRumors បានឱ្យដឹងថា iPad Pro ជំនាន់ថ្មី ដែលមានបន្ទះអេក្រង់ OLED នឹងបង្ហាញខ្លួននៅក្នុងសប្ដាហ៍នេះ ហើយគេរំពឹងថា ឧបករណ៍នេះនឹងក្លាយជាចំណុចក្ដៅសម្រាប់អ្នកនិយមប្រើប្រាស់ iPad ។

iPad Pro OLED (រូបថត៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើប្រៀបធៀបទៅនឹង LCD បន្ទះ OLED ជួយបង្ហាញពណ៌កាន់តែភ្លឺច្បាស់ និងសន្សំសំចៃថាមពល។ ផ្អែកលើពាក្យចចាមអារ៉ាម iPad Pro OLED អាចនឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ M3 ។ ក្រៅពីជម្រើសទំហំ ១១ អ៊ីង iPad Pro OLED ក៏មានទំហំ ១២.៩ អ៊ីញទៅ និង ១៣ អ៊ីញ ផងដែរ ដែលនេះគឺជាអេក្រង់ទំហំមិនធ្លាប់មាន នៅក្នុងប្រវត្រិសាស្ត្ររបស់ Ipad Pro។

យោងតាម DigiTimes បានឱ្យដឹងដែរថា iPad Pro OLED នឹងមានតម្លៃចាប់ផ្តើមពី ១.៥០០ ដុល្លារ សម្រាប់ជម្រើសអេក្រង់ទំហំ ១១ អ៊ីញ។

ដំណាលគ្នានេះ យោងតាមអ្នកវិភាគ Ming-Chi Kuo មកពីក្រុមហ៊ុន TF International Securities ក្រុមហ៊ុន Apple អាចនឹងចេញ iPad Air ១២.៩ ដំណើរការដោយបន្ទះឈីន M2 និងមានកាមេរ៉ាខាងក្រោយប្រសើរជាងមុន ។ ចំពោះ Wi-Fi កម្រិត 6E និងប៊្លូធូស ល្បឿន ៥.៣ ។

iPad Air ១២.៩ រូបថត៖ MacRumors

ចំពោះ MacBook Air ថ្មី ដែលគេប៉ាន់ស្មានថា អាចនៅសប្តាហ៍នេះដែរនោះ គឺបំពាក់បន្ទះឈីប M3 processor, Wi-Fi 6E ។ ជំនាន់បន្ទះឈីបនេះត្រូវបានគេដឹងថា មានល្បឿនលឿនជាងឈីបជំនាន់មុនរហូតដល់ ២០% ។

MacBook Air M3

ក្រៅពីឧបករណ៍ទាំង៣ខាងលើ Apple ក៏នឹងបញ្ចេញផលិតថ្មីផ្សេងៗទៀតដូចជា Magic keyboard, ខ្សែនាឡិកា Apple Watch ថ្មី, Apple Pencil ជំនាន់ទី៣ និង iPhone 15 ពណ៌ថ្មី គឺពណ៌លឿង ៕ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម