បច្ចេកវិទ្យា
Facebook គាំង១ម៉ោង តើក្រុមហ៊ុន Meta ខាតលុយប៉ុន្មាន?
កាលពីយប់ថ្ងៃអង្គារទី៥ខែមីនា Facebook, Instagram និង Messenger ត្រូវគាំងទូទាំងពិភពលោកដោយសារបញ្ហាបច្ចេកទេស ដែលធ្វើឲ្យអ្នកប្រើប្រាស់មិនអាច Log in ផ្ញើឬទទួលសារបាន ហើយបើយោងតាមគេហទំព័រ GBN, ក្រុមហ៊ុនមេគឺ Meta ដែលដឹកនាំដោយ លោក Mark Zuckerberg បានធ្លាក់តម្លៃ១,៥% ពោលគឺក្រុមហ៊ុនត្រូវខាតលុយប្រមាណ១៨ពាន់លានដុល្លារ។

ក្រុមហ៊ុននេះរកបានប្រាក់ចំណូលភាគច្រើន តាមរយៈការផ្សាយពាណិជ្ជកម្ម ដូចនេះគ្មានអ្វីត្រូវសង្ស័យឡើយដែលថា ចំណូលរបស់ខ្លួនត្រូវទាញទម្លាក់ដោយសារតែបញ្ហានេះ។
មនុស្សមួយចំនួនដែលជួបប្រទះការជាប់គាំង ដំបូងគិតថា គណនីរបស់ពួកគេអាចត្រូវបានគេ Hack ប៉ុន្តែមានការបង្ហោះជាង ៨០ ០០០ ផូសនៅលើបណ្តាញសង្គម X ដែលអះអាងថា Facebook និង Instagram កំពុងគាំង។

ភ្លាមៗនោះ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់នៅលើ X ថា “បញ្ហាបច្ចេកទេស បណ្តាលឲ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើងនឹងដោះស្រាយបញ្ហាឲ្យបានលឿនតាមលទ្ធភាព សម្រាប់អ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួល”។

សូមបញ្ជាក់ថា នៅយប់ថ្ងៃអង្គារទី៥ខែមីនា Facebook ក្នុងប្រទេសកម្ពុជា ត្រូវជួបបញ្ហាជាប់គាំងរយៈពេល១ម៉ោងពោលគឺចាប់ពីម៉ោង ១០ និង ៣០នាទីយប់ រហូតដល់ម៉ោង ១១ និង ៣០នាទីយប់ ទើបដំណើរដូចប្រក្រតីវិញ។
សម្រាប់បញ្ហានេះ បណ្ដាញសង្គម Facebook ហាក់ដូចលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឲ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ។ ចំណែក Instagram ហាក់លុបទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជារូបថត និងវីដេអូឃ្លីប ជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដោយសារបញ្ហាដាច់ចរន្តអគ្គិសនីជាសកល ទើប Facebook និង Instagram មិនអាចដំណើរការ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង