Connect with us

បច្ចេកវិទ្យា

លើកដំបូង ស្ថាបនិក Amazon វ៉ាដាច់ Elon Musk ជាមហាសេដ្ឋីពិភពលោកវិញម្ដង

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានវ៉ាដាច់អ្នកជំនាញខាងបច្ចេកវិទ្យា Elon Musk ដើម្បីត្រលប់ទៅកាន់តំណែងកំពូលនៅក្នុង Bloomberg Billionaires Index ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ២០០ ពាន់លានដុល្លារ។

បើយោងតាមទិន្នន័យចុងក្រោយកាលពីថ្ងៃអង្គារម្សិលមិញនេះបានបញ្ចាក់ថា លោក Elon Musk ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតម្លៃ ១៩៨ ពាន់លានដុល្លារ ខណៈអ្នកតាមពីក្រោយ​​គឺជាសេដ្ឋីម៉ូដប្រណីត LVMH លោក Bernard Arnault ។

ទោះយ៉ាងណាក៏ដោយ នេះ​​ជាលើកទីមួយហើយដែល Jeff Bezos ជាប់ចំណាត់ថ្នាក់កំពូលចាប់តាំងពីឆ្នាំ ២០២១ ក្នុងពេលដែលកាលណោះ Elon Musk លើស Bezos ក្នុងទ្រព្យសម្បត្តិសុទ្ធចំនួន ១៤២ ពាន់លានដុល្លារ ប៉ុន្តែគម្លាតនេះត្រូវបានបង្រួមមកត្រឹម ២ ពាន់លានដុល្លារ។

ថ្វីបើយ៉ាងនេះក្ដី មកដល់បច្ចុបន្បន្ននេះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៧% កាលពីថ្ងៃចន្ទ ដោយកាត់បន្ថយទ្រព្យសម្បត្តិរបស់សេដ្ឋីបច្ចេកវិទ្យាមកនៅត្រឹមចំនួន ១៧.៦ ពាន់លានដុល្លារ។ គាត់បានបាត់បង់ប្រាក់៣១ ពាន់លានដុល្លារ​ចាប់តាំងពីដើមឆ្នាំនេះ។

ចំណែកឯការធ្លាក់ចុះរបស់ Bezos គឺទាបជាងត្រឹមតែ ៥០០ លានដុល្លារ។ គាត់បានទទួលប្រាក់ចំនួន ២៣.៤ ពាន់លានដុល្លារបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Amazon មានតម្លៃកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ២០២២ ហើយកំពុងមានគោលបំណងសម្រាប់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រថ្មី។

ដោយឡែក Arnault ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក មុនពេល Elon Musk ចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ ២០២៣ ឥឡូវនេះមានទ្រព្យសម្បត្តិសុទ្ធត្រឹមតែ ១ ពាន់លានដុល្លារ ដែលតិចជាង Elon Musk ទៅទៀត។ គាត់ទទួលបានត្រឹមតែ ១៨.៣ ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំនេះ។

សូមជម្រាបជូនថា Amazon ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Seattle លក់គ្រឿងអេឡិចត្រូនិក ទំនិញប្រើប្រាស់ក្នុងផ្ទះ និងផលិតផលផ្សេងទៀតតាមរយៈគេហទំព័រដ៏ល្បីរបស់ខ្លួន។ វាក៏គ្រប់គ្រងខ្សែសង្វាក់គ្រឿងទេស Whole Foods និងផ្តល់សេវាកម្ម cloud computing និង streaming ។ ក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណូលចំនួន ៥៧៤.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានចេញរបាយការណ៍បញ្ចាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លើកទីមួយ មេ Facebook និងភរិយាស្លៀកពាក់យីហោពិភពលោក ក្នុងពិធីជប់លៀងកូនពៅសេដ្ឋីឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម