បច្ចេកវិទ្យា
facebook ដាក់គោលដៅផ្ដួលកម្មវិធី zoom ដោយធ្វើទំនើបកម្មសេវា video chat របស់ខ្លួន
កាលពីថ្ងៃសុក្រនេះ បណ្ដាញសង្គមយក្ស Facebook បានបង្ហាញសេវា video chat ថ្មីមួយជាមួយ “បន្ទប់” និម្មិតជាច្រើនដែលមនុស្សអាចចូលមកលេងមិត្តភក្តិរបស់ពួកគេ ដោយផ្តោតគោលដៅលើអ្នកប្រើប្រាស់កម្មវិធីដ៏ពេញនិយមគឺ Zoom ក្នុងអំឡុងពេលមានជំងឺកូវីដ១៩នេះ។
តាមរយៈកម្មវិធី Facebook Messenger អ្នកប្រើប្រាស់នឹងអាចចាប់ផ្តើមការហៅជាវីដេអូដែលមានមិត្តភក្តិប្រហែល៥០ នាក់អាចចូលរួមនិងលេងបានយូរប៉ុណ្ណាក៏បាន ទោះបីពួកគេមិនមានគណនីហ្វេសប៊ុកក៏ដោយ។
មិនដូចវេទិកាvideo conference ឯទៀតដូចជាZoomជាដើមឡើយ “Messenger Rooms” ត្រូវបានបង្កើតឡើងសម្រាប់រក្សាទំនាក់ទំនងសង្គមជាមួយមិត្តភ័ក្ដិ និងក្រុមគ្រួសារ មិនថាវាជាថ្ងៃកំណើត ម៉ោងរីករាយ ក្លឹបសៀវភៅ ឬក្រុមឪពុកម្ដាយក៏ដោយ។
ការដាក់ឲ្យដំណើរការនេះធ្វើឡើងចំពេលមានការកំពុងសម្រុកទៅប្រើប្រាស់កម្មវិធី Zoom ដែលត្រូវបានរចនាឡើងជាវេទិកាវីដេអូបែបអាជីវកម្ម និងសេវាកម្មជជែកតាមអនឡាញដទៃទៀត។
លោកZuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានឲ្យដឹងថា អ្នកប្រើហ្វេសប៊ុកទាំងអស់នឹងអាចបង្កើតបន្ទប់និម្មិតជាច្រើន និងសម្រេចចិត្តថាអ្នកណាដែលត្រូវអញ្ជើញឲ្យចូលរួមជាមួយគ្នា៕
ប្រែសម្រួល៖ តរុណី
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី