បច្ចេកវិទ្យា
ហេតុអ្វីបានជាគេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?
បណ្ដាញហ្វេសប៊ុក ពោរពេញទៅដោយគណនីក្លែងក្លាយដែលបង្កើតឡើងគ្មានអ្វីក្រៅពីផ្ញើសារមិនល្អ ខុសច្បាប់ឬ សារដែលខ្លួនឯងមិនហ៊ានទទួលខុសត្រូវ។
ទាំងនោះមានអ្នករងគ្រោះជាច្រើនមកហើយជាមួយការទទួលបានសារបង្កចលាចល សារឥតបាន ការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត និងបោកយកប្រាក់។ ល។ សកម្មភាពប្រភេទនេះងាយស្រួលធ្វើនៅក្នុងបណ្ដាញមួយ ដែលមនុស្សកំពុងព្យាយាមរកមិត្តភក្តិឲ្យបានច្រើនឬចង់បានស៊ែរនិងឡាចតាម អាចធ្វើទៅបាន។
ខាងក្រោមនេះបង្ហាញលក្ខណៈសម្គាល់ខ្លះៗនៅក្នុងគណនីហ្វេសប៊ុកក្លែងក្លាយ៖
១ ការប្រើឈ្មោះ

ឈ្មោះជារឿងដំបូងដែលផ្តល់ឲ្យយើងនូវតម្រុយរួចហើយ។ ឈ្មោះដែលគេពេញនិយមបំផុត ក្នុងការប្រើលើអាខោនក្លែងក្លាយរួមមាននាម ចន, សាំ, រ៉ាជែល + មីលឡិន, ថេល័រ, ប្រោន (ភាសាផ្សេងទៀតក៏មានដូចជា ខំធ្វើឲ្យឈ្មោះដូចគ្នានឹងអ្នកទូទៅ )ខ្លះប្រើឈ្មោះរបស់មនុស្សល្បី ៗ អ្នកនយោបាយ ឈ្មោះហៅក្រៅនិងឈ្មោះខ្លី។
២ រូបថត

អាចជួយយើងបានច្រើនក្នុងការកំណត់អត្តសញ្ញាណគណនីក្លែងក្លាយដែលប្រើ រូបថតម៉ូដែល រូបភាពរបស់មនុស្សវ័យក្មេងដែលមានថាមពលខ្លាំងក្លានិងមានសុខភាពល្អ (នេះត្រូវបានធ្វើដើម្បីទាក់ទាញអ្នកដទៃ) រូបតែមួយប្រើមិនដូរ គំនូរជីវចលនិងសត្វចិញ្ចឹមឬរូបជាអក្សររូបថតតូចល្អិតអំពីការជួបជុំក្រុមគ្រួសារជាមួយមិត្តភក្តិ រូបឡាន ផ្ទះ។ល។
៣ កាលបរិច្ឆេទនៃការបង្កើតគណនី (ភាគច្រើននឹងលាក់)
មិនចែករំលែកមាតិកាទេព្រោះយើងនឹងដឹងថាគេទើបនឹងបង្កើត គណនីនោះឡើងក្តៅៗ។
៤ មានមិត្តភ័ក្ដិក្លែងក្លាយ (MUTUAL FRIENDS)

ហោចណាស់ពួកគេបង្កើតaccនេះសម្រាប់ឡាចគ្នាទៅវិញទៅមកនិងផ្តល់យោបល់លើរូបភាពនីមួយៗដើម្បីឲ្យមើលទៅដូចអាខោនពិតៗ។ ការអត្ថាធិប្បាយចុះឡើង សរសើរខ្លួនឯងឬពាក្យស្រដៀងៗ ច្រើនតែសិប្បនិម្មិត។
សង្ឃឹមថាឯកសារនេះនឹងធ្វើឲ្យអ្នកលេងហ្វេសប៊ុក មានការប្រុងប្រយ័ត្នថែមបន្តិចនៅពេលអនាគត ចំពោះគណនីក្លែងក្លាយដែលភាគច្រើនពិតជាមិនមានបំណងល្អឡើយពេលទទេៗមកអេតអ្នកដោយមិនប្រាប់ថា ខ្លួនគេជានរណាពិតប្រាកដ។
ចុះហេតុអ្វីពួកគេចូលចិត្តមានគណនីក្លែងក្លាយ?
ចម្លើយ ចង់ធ្វើសកម្មភាពដែលខ្លួនឯងមិនហ៊ានទទួលខុសត្រូវ៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖ឲ្យកូនប្រើស្មាតហ្វូនទាំងវ័យក្មេង ប្រាកដណាស់អ្នកកំពុងបំផ្លាញពួកគេ
ចុចអាន៖តើអ្វីជា Cloud ក្នុងឧស្សាហកម្មតិចណូឡូជី? សំខាន់អ្វីដែរចំពោះគ្រប់គ្នា?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល