បច្ចេកវិទ្យា
សម្រង់សម្ដីអស្ចារ្យទាំង៥ ដែលធ្វើឲ្យយើងច្បាស់ពីបច្ចេកវិទ្យាជាងពីមុន
បញ្ជីខាងក្រោមនេះបានរួមបញ្ចូលទាំងសម្រង់សម្ដីពីបុរាណល្បីៗដែលបង្ហាញអំពីការពិតដែលថា បច្ចេកវិទ្យាមានមុខពីរ។
យើងទាំងអស់គ្នាមានអារម្មណ៍ថាបច្ចេកវិទ្យាអស្ចារ្យ ពេលខ្លះគ្រោះថ្នាក់ពេលខ្លះយល់ថា បច្ចេកវិទ្យាសំខាន់ ឬ មិនបាច់មានក៏បាន ប៉ុន្តែគ្មានពាក្យដើម្បីពិពណ៌នាឲ្យនិយមន័យត្រឹមត្រូវ។
ខណៈដែលមនុស្សចាស់យល់ថា បច្ចេកវិទ្យានាំមកនូវភាពរំជើបរំជួល មនុស្សវ័យក្មេងជឿថាបច្ចេកវិទ្យាជួយឲ្យមើលទៅអនាគតរហ័សមិនយឺតពេល យើងភាគច្រើនជឿថា បច្ចេកវិទ្យាដែលប្រើប្រាស់ ត្រឹមត្រូវអាចផ្ដល់ថាមពលខ្លាំង និងរក្សាសិទ្ធិ ក៏ដូចជាភាពឯកជនទៀត ហើយផ្ដល់ប្រយោជន៍ត្រឡប់មកវិញផង។
គំនិតភាគច្រើន មិនមែនទូន្មានឲ្យចៀសវាងការប្រើប្រាស់បច្ចេកវិទ្យាទេ គឺត្រូវប្រើឲ្យបានត្រឹមត្រូវ។
សម្រង់បច្ចេកវិទ្យាខ្លះខាងក្រោមនេះ ត្រូវបានគេចែករំលែកឆ្លុះបញ្ចាំងបន្តិចអំពីថា តើយើងពឹងផ្អែកលើបច្ចេកវិទ្យាល្អឬមិនល្អ បើល្អ តើសម្រាប់នរណាម្នាក់ពិតប្រាកដ?
១ ម៉ាស៊ីនដែលមានបច្ចេកវិទ្យាខ្ពស់បំផុតតាមពិតគឺសៀវភៅ
ដោយ Northrop Frye
លោកចង់និយាយថា បើចេះអានសៀវភៅមនុស្សនឹងអភិវឌ្ឍន៍ ទាន់ឬលឿនជាងបច្ចេកវិទ្យាទៅទៀត។ ក្មេងៗដែលពូកែបច្ចេកវិទ្យាតែមិនមានចំណេះដឹងជីវិតច្រើនព្រោះមិនស្ដាប់មិនអាន និងមោទនភាពផ្ដេកផ្ដួលលើម៉ាស៊ីនពេក ភាគច្រើនគេចំណាយពេលចុងក្រោយជាមួយវិប្បដិសារី។
២ បច្ចេកវិទ្យា ធ្វើឲ្យយើងបង្ខំរស់នៅក្នុងទេវកថា
ដោយលោក Marshall McLuhan នេះមានន័យថា សិល្បសាស្ត្រគ្មានទេ គ្រប់យ៉ាងជាបច្ចេកវិទ្យា ដែលនាំមនុស្សឲ្យមានសមត្ថភាពអាចនិយាយគ្នាពីម៉ឺនយោជន៍មក អាចផ្ញើលុយ និងអាចស្ដាប់ឮនិងមើលឃើញពីទីកន្លែងមហាឆ្ងាយ មិនចាំបាច់ត្រូវការត្រចៀកទិព្វភ្នែកទិព្វទេ។
៣ បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះ
ដោយសេដ្ឋី ប៊ីលហ្គេត
ត្រង់ណេះលោកពន្យល់ថា ឧបករណ៍គ្រប់គ្នាអាចទិញបាន តែគំនិតទេ ដែលអាចធ្វើឲ្យឧបករណ៍នោះក្លាយជាសម្បត្តិមហាសាល។
៤ សិល្បៈប្រជែងនឹងបច្ចេកវិទ្យាហើយបច្ចេកវិទ្យាជំរុញសិល្បៈ
ដោយ John Lasseter
នេះមានន័យថា សិល្បៈឬការច្នៃប្រឌិតតែងមានល្បឿនមុនបច្ចេកវិទ្យា។ គំនិតគួរតែសុបិនមុន ហើយបច្ចេកវិទ្យាកើតមកក្រោយដើម្បីធ្វើឲ្យក្ដីសុបិនទាំងនោះក្លាយជាការពិត។
បច្ចេកវិទ្យាអនុញ្ញាតឲ្យវិចិត្រករអាចបើកគំនិតរបស់ពួកគេទៅជាការពិត ដូចជាផ្ដល់ពណ៌ដល់សិល្បករអ្វីថ្មីៗ ដែលពួកគេមិនធ្លាប់បានឃើញ ពីមុន បើមិនសុបិន ក៏មិនដឹងបង្កើតអ្វីថ្មីឡើងមកដែរ។
៥ រំពឹងម៉ាស៊ីនចុងក្រោយនឹងខកចិត្ត រំពឹងលើមនុស្សក្រោយកំហុសតែងទទួលបានលទ្ធផល
ដោយ B.F. Skinner
នេះមានន័យថា ម៉ាស៊ីនត្រូវបានសាងឡើងដោយមនុស្ស ដែលគ្មានម៉ាស៊ីនណាឆ្លាតជាងមនុស្សទេ។ ម៉ាស៊ីនត្រូវបានបង្កើតឡើងសម្រាប់ភារកិច្ចជាក់លាក់ណាមួយជួយដល់មនុស្ស។ ម៉ាស៊ីនជាអ្វីដែលមនុស្សប្រើចំណេះដឹងបង្កើតឡើង ដែលនឹងធ្វើឲ្យប្រសើរឡើងឬបំផ្លាញអនាគតរបស់យើង ចំណែកការបង្កើតមនុស្សមានសមត្ថភាពគឺអស្ចារ្យព្រោះមនុស្សមានជំនាញទន់ ដែលទោះបីជាម៉ាស៊ីនធ្វើការគណនាល្អឥតខ្ចោះនិងលឿនដែលមនុស្សមិនទៅរួចនោះមានន័យថាមនុស្សនឹងមិនដូចម៉ាស៊ីនទេ។
ភាពខុសគ្នាខ្លាំង គឺយើងជាម៉ាស៊ីន ហើយភារកិច្ចរបស់យើងនឹងកាន់តែងាយស្រួលមិនមែនយកមកប្រឆាំងនឹងយើងឡើយ៕
ប្រែសម្រួ៖ ឡាហ្សូលី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ