សម្រង់​សម្ដី​អស្ចារ្យ​ទាំង៥ ដែល​ធ្វើ​ឲ្យ​យើង​ច្បាស់​ពី​បច្ចេកវិទ្យា​ជាង​ពី​មុន – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

សម្រង់​សម្ដី​អស្ចារ្យ​ទាំង៥ ដែល​ធ្វើ​ឲ្យ​យើង​ច្បាស់​ពី​បច្ចេកវិទ្យា​ជាង​ពី​មុន

Published

on

បញ្ជី​ខាងក្រោម​នេះ​បាន​រួម​បញ្ចូល​ទាំង​សម្រង់​សម្ដី​ពី​បុរាណ​ល្បីៗ​ដែល​បង្ហាញ​អំពី​ការ​ពិត​ដែល​ថា បច្ចេកវិទ្យា​មាន​មុខពីរ។

យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា​បច្ចេកវិទ្យា​អស្ចារ្យ ពេល​ខ្លះ​គ្រោះថ្នាក់​ពេលខ្លះ​យល់​ថា បច្ចេកវិទ្យា​សំខាន់ ឬ មិន​បាច់​មាន​ក៏បាន  ប៉ុន្តែ​គ្មាន​ពាក្យ​ដើម្បី​ពិពណ៌នា​ឲ្យ​និយមន័យ​ត្រឹមត្រូវ។

ខណៈ​ដែល​មនុស្ស​ចាស់​យល់​ថា បច្ចេកវិទ្យា​នាំ​មក​នូវ​ភាព​រំជើបរំជួល មនុស្ស​វ័យក្មេង​ជឿ​ថា​បច្ចេកវិទ្យា​ជួយ​ឲ្យ​មើល​ទៅ​អនាគត​រហ័ស​មិន​យឺត​ពេល យើង​ភាគច្រើន​ជឿ​ថា បច្ចេកវិទ្យា​ដែល​ប្រើប្រាស់ ត្រឹមត្រូវ​អាច​ផ្ដល់​ថាមពល​ខ្លាំង និង​រក្សាសិទ្ធិ ក៏​ដូចជា​ភាព​ឯកជន​ទៀត ហើយ​ផ្ដល់​ប្រយោជន៍​ត្រឡប់​មក​វិញ​ផង។

គំនិត​ភាគ​ច្រើន មិនមែន​ទូន្មាន​ឲ្យ​ចៀសវាង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទេ គឺ​ត្រូវ​ប្រើ​ឲ្យ​បាន​ត្រឹមត្រូវ។

សម្រង់​បច្ចេកវិទ្យា​ខ្លះ​ខាងក្រោម​នេះ ត្រូវ​បាន​គេ​ចែករំលែក​ឆ្លុះបញ្ចាំង​បន្តិច​អំពី​ថា តើ​យើង​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ល្អ​ឬ​មិន​ល្អ​ បើ​ល្អ តើ​សម្រាប់​នរណា​ម្នាក់​ពិតប្រាកដ?

១ ម៉ាស៊ីន​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​បំផុត​តាម​ពិត​គឺ​សៀវភៅ

ដោយ​ Northrop Frye
លោក​ចង់​និយាយ​ថា បើ​ចេះ​អាន​សៀវភៅ​មនុស្ស​នឹង​អភិវឌ្ឍន៍ ទាន់​ឬ​លឿន​ជាង​បច្ចេកវិទ្យា​ទៅ​ទៀត។ ក្មេងៗ​ដែល​ពូកែ​បច្ចេកវិទ្យា​តែ​មិន​មាន​ចំណេះ​ដឹង​ជីវិត​ច្រើន​ព្រោះ​មិន​ស្ដាប់​មិន​អាន និង​មោទនភាព​ផ្ដេកផ្ដួល​លើ​ម៉ាស៊ីន​ពេក ភាគច្រើន​គេ​ចំណាយ​ពេល​ចុងក្រោយ​ជាមួយ​វិប្បដិសារី។

២ បច្ចេកវិទ្យា ធ្វើ​ឲ្យ​យើង​បង្ខំ​រស់នៅ​ក្នុង​ទេវកថា

ដោយ​លោក Marshall McLuhan នេះ​មាន​ន័យ​ថា សិល្បសាស្ត្រ​គ្មាន​ទេ ​គ្រប់យ៉ាង​ជា​បច្ចេកវិទ្យា ដែល​នាំ​មនុស្ស​ឲ្យ​មាន​សមត្ថភាព​អាច​និយាយ​គ្នា​ពី​ម៉ឺន​យោជន៍​មក អាច​ផ្ញើលុយ និង​អាច​ស្ដាប់​ឮ​និង​មើល​ឃើញ​ពី​ទី​កន្លែង​មហា​ឆ្ងាយ មិន​ចាំបាច់​ត្រូវការ​ត្រចៀក​ទិព្វ​ភ្នែក​ទិព្វ​ទេ។

៣ បច្ចេកវិទ្យា​គ្រាន់​តែ​ជា​ឧបករណ៍​ប៉ុណ្ណោះ

ដោយ​សេដ្ឋី ប៊ីលហ្គេត

ត្រង់ណេះ​លោក​ពន្យល់​ថា ឧបករណ៍​គ្រប់គ្នា​អាច​ទិញ​បាន តែ​គំនិត​ទេ​ ដែល​អាច​ធ្វើ​ឲ្យ​ឧបករណ៍​នោះ​ក្លាយ​ជា​សម្បត្តិ​មហាសាល។

៤ សិល្បៈ​ប្រជែង​នឹង​បច្ចេកវិទ្យា​ហើយ​បច្ចេកវិទ្យា​ជំរុញ​សិល្បៈ

ដោយ​ John Lasseter

នេះ​មានន័យថា សិល្បៈ​ឬ​ការ​ច្នៃប្រឌិត​តែង​មាន​ល្បឿន​មុន​បច្ចេកវិទ្យា។ គំនិត​គួរ​តែ​សុបិន​មុន ហើយ​បច្ចេកវិទ្យា​កើត​មក​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​ក្ដី​សុបិន​ទាំងនោះ​ក្លាយ​ជា​ការ​ពិត។

បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​វិចិត្រករ​អាច​បើក​គំនិត​របស់​ពួកគេ​ទៅ​ជា​ការ​ពិត ដូចជា​ផ្ដល់​ពណ៌​ដល់​សិល្បករ​អ្វីថ្មីៗ ដែល​ពួកគេ​មិន​ធ្លាប់​បាន​ឃើញ ពីមុន បើ​មិន​សុបិន ក៏​មិន​ដឹង​បង្កើត​អ្វី​ថ្មី​ឡើង​មកដែរ។

៥ រំពឹង​ម៉ាស៊ីន​ចុងក្រោយ​នឹង​ខកចិត្ត រំពឹង​លើ​មនុស្ស​ក្រោយ​កំហុស​តែង​ទទួល​បាន​លទ្ធផល​

ដោយ B.F. Skinner

នេះ​មានន័យ​ថា ម៉ាស៊ីន​ត្រូវ​បាន​សាង​ឡើង​ដោយ​មនុស្ស ដែល​គ្មាន​ម៉ាស៊ីន​ណា​ឆ្លាត​ជាង​មនុស្ស​ទេ។ ម៉ាស៊ីន​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ភារកិច្ច​ជាក់លាក់​ណាមួយ​ជួយ​ដល់​មនុស្ស​​។  ម៉ាស៊ីន​ជា​អ្វី​ដែល​មនុស្ស​ប្រើ​ចំណេះដឹង​បង្កើត​ឡើង ដែល​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ឬ​បំផ្លាញ​អនាគត​របស់​យើង​ ចំណែក​ការ​បង្កើត​មនុស្ស​មាន​សមត្ថភាព​គឺ​អស្ចារ្យ​ព្រោះ​មនុស្ស​មាន​ជំនាញ​ទន់ ​ដែល​ទោះបី​ជា​ម៉ាស៊ីន​ធ្វើការ​គណនា​ល្អឥតខ្ចោះ​និង​លឿន​ដែល​មនុស្ស​មិន​ទៅ​រួច​នោះ​មានន័យ​ថា​មនុស្ស​នឹង​មិន​ដូច​ម៉ាស៊ីន​ទេ។

ភាព​ខុសគ្នា​ខ្លាំង​ គឺ​យើង​ជា​ម៉ាស៊ីន​ ហើយ​ភារកិច្ច​របស់​យើង​នឹង​កាន់​តែ​ងាយស្រួល​មិនមែន​យក​មក​ប្រឆាំង​នឹង​យើង​ឡើយ៕

ប្រែសម្រួ៖ ឡាហ្សូលី

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ15 mins ago

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

ព័ត៌មានជាតិ33 mins ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ2 hours ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានជាតិ2 hours ago

ក្រុម​ការងារ​គណៈ​ក​ម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា​លើកឡើង​នូវ​វឌ្ឍនភាព​ខណៈ​ចុះ​អង្កេត​រហ័ស​ទូទាំងប្រទេស

ព័ត៌មានជាតិ3 hours ago

សិស្ស​និស្សិត​ត្រូវ​លះបង់​នូវ​ពាក្យ​ចំនួន​៥​យ៉ាង ដែល​មិនគួរ​និយាយ

ព័ត៌មានពេញនិយម