បច្ចេកវិទ្យា
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ឈ្នះពានមហាសន្និបាតពិភពលោក MOBILE WORLD CONGRESS ដោយកិត្តិយស និងទទួលបានពានរង្វាន់ពីរមកផ្ទះ
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេរបស់កម្ពុជា រីករាយដោយទទួលបានពានរង្វាន់ពីកម្មវិធី Ookla Speedtest Awards ដែលបានប្រកាសនៅក្នុង មហាសន្និបាតពិភពលោក Mobile World Congress (MWC) ធ្វើឡើងនៅទីក្រុងបាសេឡូណា ក្នុងខែកុម្ភៈថ្មីៗនេះ។ សែលកាត ទទួលបានពានរង្វាន់ពីរ ពានរង្វាន់ទី១ គឺការឈ្នះលើបណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុត នៅកម្ពុជា និង ពានរង្វាន់ទី២ គឺការឈ្នះលើផ្នែកហ្គេមតាមទូរស័ព្ទដៃល្អបំផុតនៅកម្ពុជា សម្រាប់ត្រីមាសទី៣ ដល់ត្រីមាសទី៤ ឆ្នាំ២០២៣។
សែលកាត នៅតែរក្សាតំណែងជាក្រុមហ៊ុនដែលមានបណ្តាញទូរស័ព្ទដែលមានល្បឿនលឿន និងគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា
លោក Simon Perkins នាយកប្រតិបត្តិ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានទៅទទួលពានរង្វាន់ទាំងនេះ ដោយផ្ទាល់ពីកម្មវិធី មហាសន្និបាតពិភពលោក បានមានប្រសាសន៍ថា យើងមានមោទកភាពជាខ្លាំង ក្នុងនាមជាក្រុមហ៊ុនខ្មែរ 100% ដែលបានឈ្នះពានរង្វាន់ដ៏មានតម្លៃទាំងនេះម្តងទៀត។ ពានរង្វាន់ទាំងនេះសបញ្ជាក់ឱ្យឃើញថា សែលកាត នៅតែរក្សាតំណែងជាក្រុមហ៊ុនដែលមានបណ្តាញទូរស័ព្ទដែលមានល្បឿនលឿន និងគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា។
តាមរយៈរបាយការណ៍ចុងក្រោយបង្អស់ពី Ookla Speedtest Awards អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត មានការពេញចិត្តជាខ្លាំងលើល្បឿនដោនឡូត (Download) ដែលលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលឈានដល់ 33.74 Mbps ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលល្បឿននេះបានយកឈ្នះដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើន។
ការជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសែលកាត បង្កើនបន្តផ្តល់សេវាកម្មទូរស័ព្ទ ឱ្យកាន់តែប្រសើរ
ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពក្នុងការជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសែលកាត បង្កើនបន្តផ្តល់សេវាកម្មទូរស័ព្ទ ឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់ និងទទួលស្គាល់ផងដែរថា ក្រុមហ៊ុនសែលកាត បានទទួលពានរង្វាន់ពីកម្មវិធី Ookla Speedtest Award លើបណ្តាញទូរស័ព្ទចល័តលឿនបំផុតនេះ ចំនួនប្រាំបីលើកជាប់ៗគ្នាមកហើយ។
ក្រុមឯកទេសវិស្វកម្មសែលកាត បានសហការជាមួយដៃគូ ផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធបណ្តាញចាប់ពីឆ្នាំ 2023 បន្តរហូតដល់សព្វថ្ងៃនេះ គឺដើម្បីបន្តជំរុញ ផ្តល់សេវាកម្មទូរស័ព្ទ ឱ្យមានល្បឿនលឿនកាន់តែប្រសើរឡើងជូនអតិថិជន។
ប្រសិទ្ធភាព និងការពង្រីកបណ្តាញនៅជួរមុខ
ជាយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនសែលកាត គឺជាផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាពបណ្តាញ និងគុណភាពសេវា ដែលជាផ្នែកដ៏សំខាន់របស់ខ្លួន។ នៅចុងឆ្នាំ២០២៣ ក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន ហៅកាត់ថា PIDG បានផ្តល់ការធានាលើប្រាក់ចំនួន ៧០លានដុល្លារអាមេរិក ចំពោះក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ដើម្បីលក់សញ្ញាប័ណ្ណនិរន្តរភាពជាអន្តរជាតិដែលទិញដោយក្រុមហ៊ុន Manulife និង Prudential Cambodia តាមរយះការចុះបញ្ជីនៅផ្សារភាគហ៊ុនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងការផ្តល់កម្ចីហិរញ្ញប្បទាន ពីធនាគារ Deutsche Bank AG សាខាសិង្ហបុរីផងដែរ។ ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានទាំងនេះ សែលកាតនឹងយកទៅពង្រីកបណ្តាញទូរគមនាគមន៍របស់ខ្លួន ពិសេសលើបង្គោលសម្រាប់បណ្តាញ 4G ឧបករណ៍ទូរគមនាគមន៍ 4Gផ្សេងទៀតដែលសន្សំសំចៃថាមពល និងត្រៀមសម្រាប់ការៀបចំបណ្តាញ 5G។
ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានដែលទទួលបាន គឺពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដើម្បីយកទៅអភិវឌ្ឍន៍ល្បឿនអ៊ីនធឺណិត និងពង្រីកបណ្តាញសេវាទូរស័ព្ទឲ្យកាន់តែប្រសើរឡើងសម្រាប់អតិជនក្នុងប្រទេសកម្ពុជា។ គេរំពឹងថា អតិជនជាងមួយលាននាក់នឹងទទួលបានអត្ថប្រយោជន៍ ពីការអភិវឌ្ឍល្បឿនអ៊ីនធឺណិត និងពង្រីកបណ្តាញសេវាទូរស័ព្ទ ដោយប្រើប្រាស់ ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានទាំងនេះ។
About CAMGSM PLC. (Cellcard)
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក “សែលកាត” ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់ដំបូងក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្តបំផុត។ ក្រុមហ៊ុននេះជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ជាមួយ មានសេវាគ្របដណ្តប់ទូទាំងប្រទេស និងជាបណ្តាញចែកចាយដ៏ធំទូលាយ។
សែលកាត នៅតែរក្សាជំហរមិនផ្លាស់ប្តូរ ក្នុងការផ្តល់សេវាទូរគមនាគមន៍ និងនៅតែរក្សាក្នុងការបន្តពង្រីកបណ្តាញសេវាទូរស័ព្ទ និងបណ្តាញទូរគមនាគមន៍កាន់តែល្អប្រសើរនៅក្នុងទីផ្សារទូរគមនាគមន៍កម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា