បច្ចេកវិទ្យា
សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២
សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរសព្ទក្នុងស្រុកឈានមុខគេនៅកម្ពុជា មានមោទកភាពដែលមានវត្តមានក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅកាន់វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍”។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យម រួមទាំងអ្នកចូលចិត្តនវានុវត្តន៍ និងថ្នាក់ដឹកនាំនាពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍជាតិ។


ក្នុងភាពជាជើងឯកវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រុមហ៊ុនសែលកាត ទទួលស្គាល់សហគ្រាសធុនតូច និងមធ្យមថា គឺជាឆ្អឹងខ្នងជាតិ។ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ បានបង្ហាញ និងនាំមកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ដូចជាអ៊ីនធឺណិតតាមរយៈខ្សែកាបអុបទិក សេវាកម្មក្លោដ និងសេវាសន្តិសុខសាយប័រ ដើម្បីជួយជម្រុញកំណើនសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។

លោក សាយម៉ុន ចន ពើឃីន (Simon Perkins) នាយកប្រតិបត្តិក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) បានសង្កត់ធ្ងន់ថា ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ គឺជាឱកាសពិសេសមួយសម្រាប់ប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបោះជំហានទៅកាន់វិស័យឌីជីថល សម្រាប់អនាគតដ៏ភ្លឺស្វាង។ សែលកាត មានកិត្តិយសក្នុងការគាំទ្ររបៀបវារៈ នៃការធ្វើឌីជីថលរូបនីយកម្មរបស់រាជរដ្ឋាភិបាល និងផ្តល់សេវានាៗដូចខាងក្រោម ដែលមានភាពច្នៃប្រឌិត ជូនវិស័យសាធារណៈ និងឯកជន ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
- សេវាកម្មទូរគមនាគមន៍៖ សេវាសំឡេង និងសេវាទិន្នន័យ ដែលមិនរអាក់រអូល
- សេវាកម្មអ៊ីនធឺណិត៖ ក្រុមហ៊ុនសែលកាតផ្តល់អ៊ីនធឺណិតដែលមានល្បឿនលឿនបំផុត ព្រមទាំងផ្ជាប់សេវាតាមរយៈខ្សែកាបអុបទិកដែលមានគុណភាពល្អ មានទំនុកចិត្ត។
- សេវាកម្មក្លោដ៖ ក្រុមហ៊ុនសែលកាត ផ្តល់សេវាផ្ទុកទិន្នន័យ (Backup Data) ហើយអាចទាញយកទិន្នន័យ និងអាចចូលប្រើទិន្នន័យទាំងនោះពីគ្រប់ទីកន្លែងដោយសុវត្ថិភាព។
- សេវាសុវត្ថិភាព៖ ក្រុមហ៊ុនសែលកាត មានវិធានការ និងចំណាត់ការសុវត្ថិភាពរឹងមាំ ក្នុងការទប់ស្កាត់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងធានាទិន្នន័យឯកជនភាព។



ចូលរួមទស្សនាស្តង់សែលកាត ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២នេះ លោកអ្នកនឹងឃើញថាតើក្រុមហ៊ុនមានសេវាឌីជីថលអ្វីខ្លះក្នុងការផ្តល់ និងជម្រុញកំណើនសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។



អំពីក្រុមហ៊ុន “សែលកាត”
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ សែលកាតគឺជាក្រុមហ៊ុន ប្រតិបត្តិករខ្មែរ ១០០% ដែលបម្រើសេវាកម្មទូរគមនាគមន៍យូរជាងគេបំផុតរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនដែលមានប្រវត្តិដ៏យូរលង់ក្នុងការបង្កើតទីផ្សារថ្មីដំបូង ដែលផ្តល់សេវាទូរស័ព្ទចល័តលឿន និងជាទីទុកចិត្តបំផុតជូនអតិថិជន។ ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនធំមួយក្នុងចំណោម ក្រុមហ៊ុនទូរគមនាគមន៍ធំៗក្នុងប្រទេសកម្ពុជា និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស ដែលបម្រើសេវាជូនអតិថិជនជាងបួនលាននាក់ និងមានបណ្តាញចែកចាយច្រើន។ ចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាតគឺជាការផ្តល់សេវា និងការពង្រីកសេវាសម្រាប់អតិថិជនទាំងសម្រាប់សកម្មភាព នៃការរស់នៅ ការធ្វើការងារ សេវា esports និងសេវាលេងកំសាន្តផ្សេងៗទៀត តាមរយៈទូរស័ព្ទ ដូចជា សេវាកីឡាអេឡិចត្រូនិក ហ្គេម និងសេវាកម្មកម្សាន្តបែបឌីជីថល។ សែលកាត គឺជាប្រតិបត្តិករដែលទទួលបានពានរង្វាន់បានជាង ៤០ ដែលមានការទទួលស្គាល់ជាសកល និងក្នុងតំបន់។

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ