Connect with us

បច្ចេកវិទ្យា

​​realme C15 ស្មា​ត​ហ្វូ​ន​ថាមពល​ថ្ម​ធំ​នៅ​កម្ពុជា ថាមពល​ថ្ម ​6000mAh និង​ការ​សាក​លឿន ​18W នឹង​ដាក់​ប្រកាស​នៅ​ថ្ងៃ​ទី​10​ ខែ​វិច្ឆិកា​នេះ​ហើយ​

បានផុស

នៅ

​កាលពី​ថ្មីៗ​នេះ ស្ថាប័ន Counterpoint បានបង្ហាញ​នូវ​《​របាយការណ៍​ការលក់​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​សកល​សម្រាប់ ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២០》realme ប្រើ​រយៈពេល​២​ឆ្នាំ​បាន​ក្លាយជា “​ម៉ាក​ស្មា​ត​ហ្វូ​ន ដែល​មាន​ចំនួន​ល​ក់រហូ​ត ដល់​ជិត​50​លាន​គ្រឿង​ជុំវិញ​ពិភពលោក​”​។

ដើម្បី​ជាការ​អរគុណ​ទៅដល់​អ្នកគាំទ្រ​របស់ realme នឹង​បន្ត​ពង្រឹង គុណសម្បត្តិ ដែលមាន​ថាមពល​ថ្ម​ធំ ដោយ​នឹង​នាំយក​នូវ​ realme C15 ជា​ម៉ូ​ដែល​ដំបូង​ដែល​មាន​ថាមពល​ថ្ម 6000mAh និង ការ​សាក​លឿន​ 18W ជូន​ដល់​អ្នកគាំទ្រ​នៅ​ក្នុង​ខែ​នេះ ដោយ​ស្មា​ត​ហ្វូ​ន​នេះ អាច​និយាយ​ទូរស័ព្ទ បាន​រហូតដល់​ទៅ 46​ ម៉ោង និង​មើល YouTube បាន​រយៈពេល​28​ម៉ោង ហើយ​ផលិតផល ដែល​មាន​ថាមពល​ថ្ម​ធំ នៅ​លើ​ទីផ្សារ​ភាគច្រើន​មាន​ថាមពល​ថ្ម​5000mAh បើ​ប្រៀបធៀប​នឹង realme C15 គឺ​មាន​ថាមពល​ថ្ម​6000mAh ដែល​អាច​ទុក​បាន​រ​ហូត​ដល់​ជាង​កន្លះ​ខែ​។​

(​យោង​តាម​ទិន្នន័យ​របស់​Counterpoint​បាន​បង្ហាញ​ថា realme ​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ ដែល​មាន​ចំនួន​ល​ក់រហូត ដល់​ជិត​50​លាន​គ្រឿង​ជុំវិញ​ពិភពលោក​)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ realme C15 ដែល​នឹង​មក​ទីផ្សារ​កម្ពុជា គឺ​មាន​លក្ខណៈ​ខុស​ពី​នៅ​ទីផ្សារ​ផ្សេងៗ ដោយមាន​បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 460 និង​មាន​អង្គ​ផ្ទុក 4GB+64GB កាមេរ៉ា AI 4​គ្រាប់ និង មានការ​រចនា​ជា​រាង​ធរណីមាត្រ​បែប​ប្រដេញ​ពណ៌ ក្លាយ​ជា​ផលិតផល​ដែល​ពេញ​និយម​មួយទៀត និង ជា​ជម្រើស​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ដ៏​ល្អ​សម្រាប់​យុវវ័យ​។ realme C15​ នឹង​ធ្វើ​ការ​ដាក់​ប្រកាស​តម្លៃ​នៅ​ថ្ងៃ​ទី​10​ ខែ​វិច្ឆិកា និង​មានការ​ដាក់​លក់​ដំបូង​នៅ​ថ្ងៃ​ទី​13​ខែវិ​ច្ឆិកា សូម​ទន្ទឹម​រង់ចាំ​ទាំង​អស់​គ្នា​!

​ថាមពល​ថ្ម​ធំ​6000mAh ដែលជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ ហើយ realme C15 ត្រូវបាន​កែប្រែ​អោយ​ប្រសើរ​ឡើង​ដោយ​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​មក​លើ C series ដែល​ខុស​ពី​ជំនាន់​មុន គឺ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​18W​។ នេះ​ជា​ការ​ហ៊ាន​ឆ្ពោះ​មួយ​កម្រិត​ទៀត​របស់​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​របស់​ realme និង នាំមក​នូវ​បទពិសោធន៍​កម្សាន្ត​កាន់តែ​អស្ចារ្យ​ដល់​យុវវ័យ​។

​ជាមួយគ្នានេះដែរ realme ក៏បាន​នាំ​យក​មក​ជាមួយ​នូវ​នាឡិកា​ឆ្លាត​វៃ​មួយទៀត​គឺ realme Watch S ដែល​អាច​កាន់​ថ្ម​បាន​រយៈពេល​15​ថ្ងៃ​។ ការ​រចនា​នៃ​realme Watch S មាន​រាង​មូល កាន់តែ​ទាន់សម័យ ពេញ​និយម ដោយ​វា​មិន​ត្រឹមតែ​អាច​វាស់​អុកស៊ីហ្សែន​ក្នុង​ឈាម ថែមទាំង​មាន​មុខងារ​ការពារ​ជម្រាប​ទឹក​ IP68 និង​មាន​មុខងារ​តាមដាន​ចង្វាក់បេះដូង​ក្នុង​កំឡុង​ពេល​ហែល​ទឹកបាន​ទៀតផង កាន់​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​តាមដាន​សុខភាព ហើយ​នៅ​ថ្ងៃ​ទី​១០ ​ខែ​វិច្ឆិកា​នេះ​នឹង​ប្រកាស​ជាមួយនិង ​realme C15​ ផង​ដែរ សូម​ទន្ទឹម​រង់ចាំ​ទាំង​អស់​គ្នា​!

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម