បច្ចេកវិទ្យា
realme C15 ស្មាតហ្វូនថាមពលថ្មធំនៅកម្ពុជា ថាមពលថ្ម 6000mAh និងការសាកលឿន 18W នឹងដាក់ប្រកាសនៅថ្ងៃទី10 ខែវិច្ឆិកានេះហើយ
កាលពីថ្មីៗនេះ ស្ថាប័ន Counterpoint បានបង្ហាញនូវ《របាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ ត្រីមាសទី៣នៃឆ្នាំ២០២០》realme ប្រើរយៈពេល២ឆ្នាំបានក្លាយជា “ម៉ាកស្មាតហ្វូន ដែលមានចំនួនលក់រហូត ដល់ជិត50លានគ្រឿងជុំវិញពិភពលោក”។
ដើម្បីជាការអរគុណទៅដល់អ្នកគាំទ្ររបស់ realme នឹងបន្តពង្រឹង គុណសម្បត្តិ ដែលមានថាមពលថ្មធំ ដោយនឹងនាំយកនូវ realme C15 ជាម៉ូដែលដំបូងដែលមានថាមពលថ្ម 6000mAh និង ការសាកលឿន 18W ជូនដល់អ្នកគាំទ្រនៅក្នុងខែនេះ ដោយស្មាតហ្វូននេះ អាចនិយាយទូរស័ព្ទ បានរហូតដល់ទៅ 46 ម៉ោង និងមើល YouTube បានរយៈពេល28ម៉ោង ហើយផលិតផល ដែលមានថាមពលថ្មធំ នៅលើទីផ្សារភាគច្រើនមានថាមពលថ្ម5000mAh បើប្រៀបធៀបនឹង realme C15 គឺមានថាមពលថ្ម6000mAh ដែលអាចទុកបានរហូតដល់ជាងកន្លះខែ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ realme C15 ដែលនឹងមកទីផ្សារកម្ពុជា គឺមានលក្ខណៈខុសពីនៅទីផ្សារផ្សេងៗ ដោយមានបំពាក់នូវបន្ទះឈីប Snapdragon 460 និងមានអង្គផ្ទុក 4GB+64GB កាមេរ៉ា AI 4គ្រាប់ និង មានការរចនាជារាងធរណីមាត្របែបប្រដេញពណ៌ ក្លាយជាផលិតផលដែលពេញនិយមមួយទៀត និង ជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដ៏ល្អសម្រាប់យុវវ័យ។ realme C15 នឹងធ្វើការដាក់ប្រកាសតម្លៃនៅថ្ងៃទី10 ខែវិច្ឆិកា និងមានការដាក់លក់ដំបូងនៅថ្ងៃទី13ខែវិច្ឆិកា សូមទន្ទឹមរង់ចាំទាំងអស់គ្នា!
ថាមពលថ្មធំ6000mAh ដែលជាដំណោះស្រាយដ៏ល្អមួយ ហើយ realme C15 ត្រូវបានកែប្រែអោយប្រសើរឡើងដោយបំពាក់បច្ចេកវិទ្យាសាកថ្មលឿនមកលើ C series ដែលខុសពីជំនាន់មុន គឺ បច្ចេកវិទ្យាសាកថ្មលឿន18W។ នេះជាការហ៊ានឆ្ពោះមួយកម្រិតទៀតរបស់ស្មាតហ្វូនលំដាប់ថវិការបស់ realme និង នាំមកនូវបទពិសោធន៍កម្សាន្តកាន់តែអស្ចារ្យដល់យុវវ័យ។
ជាមួយគ្នានេះដែរ realme ក៏បាននាំយកមកជាមួយនូវនាឡិកាឆ្លាតវៃមួយទៀតគឺ realme Watch S ដែលអាចកាន់ថ្មបានរយៈពេល15ថ្ងៃ។ ការរចនានៃrealme Watch S មានរាងមូល កាន់តែទាន់សម័យ ពេញនិយម ដោយវាមិនត្រឹមតែអាចវាស់អុកស៊ីហ្សែនក្នុងឈាម ថែមទាំងមានមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព ហើយនៅថ្ងៃទី១០ ខែវិច្ឆិកានេះនឹងប្រកាសជាមួយនិង realme C15 ផងដែរ សូមទន្ទឹមរង់ចាំទាំងអស់គ្នា!
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ