ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាចំនួន១០នាក់ ត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ពលរដ្ឋគំរូ Smart
ក្នុងរយៈពេល២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជាបានដាក់ពាក្យជ្រើសតាំងបុគ្គលណា ដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាងភូមិ និងខេត្តរបស់ខ្លួន ហើយកម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata។

អ្នកត្រូវបានជ្រើសតាំងបានធ្វើអំពើល្អផ្សេងៗគ្នា រាប់ចាប់ពីបានជួយប្រជាពលរដ្ឋក្រីក្ររហូតដល់អ្នកដែលការពារ បរិស្ថាន និងអ្នកដែលបានរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។ បេក្ខជនបេក្ខនារីជាប់វគ្គផ្តាច់ព្រ័ត្រទាំង១០អ្នកនេះ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីរាត្រីស្រមោលសមួយដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅផ្សារទំនើបអេអន២ ជាពេលដែលម្ចាស់ពានរង្វាន់ពលរដ្ឋគំរូ Smart ប្រចាំឆ្នាំ២០២០ នឹងត្រូវបានប្រកាសឡើងដោយគណៈកម្មការដែលមានសមាជិកចំនួន ៣នាក់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “យើងខ្ញុំនៅក្រុមហ៊ុន Smart ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជាដែលបានចំណាយពេលវេលាជ្រើសតាំងបុគ្គលទាំងឡាយណាដែលបានធ្វើអំពើល្អដើម្បីជួយដល់ពួកគេ ឬសហគមន៍របស់ពួកគេ”។

ជាមួយនឹងការជ្រើសតាំងរាប់រយដែលត្រូវបានធ្វើរួចហើយនោះ អ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ កំពុងពិភាក្សាគ្នាអំពីបេក្ខភាពទាំង១០រូបជាមួយគណៈកម្មការមួយដែលមានសមាជិក ៣នាក់។ ព័ត៌មានលម្អិតអំពីគណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត ត្រូវបានរំពឹងថានឹងត្រូវប្រកាសនៅដើមខែមីនាខាងមុខនេះ។ បេក្ខភាពមួយរូបនឹងត្រូវបានជ្រើសរើសដោយគណៈកម្មការដើម្បីទទួលបានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។

លោក Thomas បានបន្ថែមថា “យើងខ្ញុំក៏មានការស្ងើចស្ញែងយ៉ាងខ្លាំងផងដែរចំពោះចំនួន និងគុណភាពនៃការជ្រើសតាំង ក៏ដូចជាការឆ្លើយតបពីអ្នកត្រូវបានជ្រើសតាំង។ ក្នុងការរក្សាស្មារតីរបស់យុទ្ធនាការនេះ អ្នកត្រូវបានជ្រើសតាំងជាច្រើនបានប្រាប់យើងថា ពួកគេនឹងធ្វើអំពើល្អដែលពួកគេបានធ្វើជាបន្តទៀត បើទោះជាទទួលបានឬមិនទទួលបានពានរង្វាន់ក៏ដោយ។ ហើយនេះពិតជាអ្វីដែលកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart មានបំណងចង់ឃើញ”។

យុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូរបស់យុទ្ធនាគារ “ឆ្ពោះទៅមុខរួមគ្នា”។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart គ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍នានានៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មប៉ុណ្ណោះ ដែលបង្កើតបានជាយុទ្ធនាគារ “ឆ្ពោះទៅមុខរួមគ្នា”។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
ដោយ ៖ កោះកែវ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី