ព័ត៌មានអន្ដរជាតិ
ចិន គំរាមសងសឹកអាមេរិក បើហ៊ានបិទ TikTok
ជម្លោះពាក់ព័ន្ធកម្មវិធី TikTok បានក្លាយជាប្រធានបទក្តៅរវាងសហរដ្ឋអាមេរិកនិងចិន ហើយពេលនេះទីក្រុងប៉េកាំង បានចេញមុខគំរាមសងសឹក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន អនុវត្តច្បាប់ហាមប្រាមលើកម្មវិធីបណ្តាញសង្គមនេះមែន។ នេះបើតាមការចុះផ្សាយរបស់ Fox News។
ជុំវិញច្បាប់បង្ខំឲ្យក្រុមហ៊ុន ByteDance ដកទុនពី TikTok ក្នុងរយៈពេល៩ខែបើមិនដូច្នោះទេនឹងបិទកម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិក, អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian កាលពីថ្ងៃចន្ទទី២៩ខែមេសា បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន កុំធ្វើរឿងអវិជ្ជមានទាក់ទងនឹងប្រទេសចិនឲ្យសោះ។
លោកព្រមានថា “បើអាមេរិក នៅតែរឹងចចេសមិនព្រមប្តូរចិត្តមែន ច្បាស់ណាស់ ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងតឹងតែងជាទីបំផុត ដើម្បីការពារផលប្រយោជន៍សន្តិសុខនិងការអភិវឌ្ឍរបស់ខ្លួនជាក់ជាមិនខានឡើយ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ឡើយថាតើ ចិននឹងប្រើវិធានការអ្វីដើម្បីសងសឹកទៅអាមេរិកពាក់ព័ន្ធការហាមប្រាមកម្មវិធី TikTok នេះ។
ជុំវិញច្បាប់ TikTok ថ្មីដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី២៤ខែមេសានេះដែរ, នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានប្រកាសថា ក្រុមហ៊ុននឹងដាក់ពាក្យបណ្តឹង ពីព្រោះច្បាប់ថ្មីនេះ បានរំលោភលើសិទ្ធិរបស់អ្នកប្រើប្រាស់ជាជនជាតិអាមេរិក ក្រោមវិសោធនកម្មទីមួយចំពោះសេរីភាពខាងសាសនានិងសេរីភាពនៃការបញ្ចេញមតិ។
សូមបញ្ជាក់ថា TikTok កំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងបណ្តាប្រទេសលោកខាងលិច ព្រោះតែក្តីកង្វល់អំពីហានិភ័យដែលទិន្នន័យអ្នកប្រើប្រាស់ អាចធ្លាក់ចូលទៅក្នុងដៃរបស់ចិន។ តួយ៉ាង ភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ បានព្រមានប្រជាជន សូមកុំប្រើប្រាស់ TikTok ឲ្យសោះខណៈកម្មវិធីនេះ ត្រូវបានហាមឃាត់នៅលើឧបករណ៍របស់បុគ្គលិករដ្ឋ ក្នុងប្រទេសជាច្រើនរួចទៅហើយ។
យ៉ាងណា កម្មវិធីវីដេអូខ្លីនេះអះអាងថា ការចោទប្រកាន់ទាំងអស់គឺមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ហើយនេះគឺជាការយក TikTok ធ្វើជាអាវុធនយោបាយសុទ្ធសាធ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ EU បើកការស៊ើបអង្កេតលើ TikToK ជុំវិញច្បាប់ការពារអនីតិជន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក