Connect with us

បច្ចេកវិទ្យា

ដំណើរចេញពីបេះដូង៖ មិត្តហ្វូន និងកាកបាទក្រហមកម្ពុជា

បានផុស

នៅ

កាលពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង។ ទន្ទឹមនឹងថវិកាចំនួន 100,000 ដុល្លារសម្រាប់ទីស្នាក់ការកណ្តាល និង 20,000 ដុល្លារសម្រាប់សាខាខេត្តសៀមរាប ដែលបានបរិច្ចាគពីមុនមក មិត្តហ្វូនបានបង្កើនការឧបត្ថម្ភសរុបរបស់ខ្លួនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី 161 នៃទិវាកាកបាទក្រហមអន្តរជាតិរហូតដល់ 140,000 ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្រុមហ៊ុនមិត្តហ្វូនសង្ឃឹមថា ថវិកាចំនួន 14 ម៉ឺនដុល្លារនេះ នឹងចូលរួមចំណែកមួយផ្នែកតូចដល់សកម្មភាពកាកបាទក្រហមកម្ពុជានៅឆ្នាំ 2024។ ដោយហេតុនេះនឹងជួយដល់បុគ្គលដែលជួបការលំបាកនិងខ្វះខាតទូទាំងប្រទេស ដែលជាទឹកដីសម្បូរដោយប្រាសាទ ដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង។

មិត្តហ្វូន បានរួមដំណើរជាមួយកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ 2010 មកម្ល៉េះ ពោលគឺគម្រប់ 14 ឆ្នាំ ដែលមានទឹកប្រាក់បរិច្ចាគសរុប 3 លានដុល្លារអាមេរិក។ ក្រៅពីការបរិច្ចាកជាសាច់ប្រាក់ មិត្តហ្វូនក៏បានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង និងឧបត្ថម្ភសម្ភារសំខាន់ៗ និងការផ្គត់ផ្គង់ផ្សេងៗ សម្រាប់សកម្មភាពសប្បុរសធម៌របស់កាកបាទក្រហមទូទាំង 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។

មិត្តហ្វូនគឺជាឈ្មោះដែលធ្លាប់ទទួលស្គាល់នៅក្នុងកម្មវិធីសប្បុរសធម៌ និងសកម្មភាពសង្គមក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា៖ ការថែទាំសុខភាព ការអប់រំ ការសង្គ្រោះគ្រោះមហន្តរាយ ការគ្រប់គ្រងជំងឺ កីឡា និងជាច្រើនទៀត។ នៅចុងឆ្នាំ 2023 បន្ទាប់ពីប្រតិបត្តិការរយៈពេល 15 ឆ្នាំ ការរួមចំណែកសរុបរបស់មិត្តហ្វូនចំពោះគម្រោងសប្បុរសធម៌ និងសង្គមបានកើនឡើងដល់ 120 លានដុល្លារ។ ការរួមចំណែករបស់មិត្តហ្វូនទាំងអស់នេះ ត្រូវបានវាយតម្លៃខ្ពស់ដោយទីភ្នាក់ងារ និងក្រសួងនៃរាជរដ្ឋាភិបាលកម្ពុជាហើយត្រូវបានចាត់ទុកថាជាគំរូនៃសហគ្រាសដែលមានទំនួលខុសត្រូវសង្គមខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម