Connect with us

បច្ចេកវិទ្យា

ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ដាញ instagram ដំបូង

បានផុស

នៅ

បណ្ដាញ​សង្គម Instagram ជា​សមិទ្ធផល​របស់​សហ​ស្ថាបនិក​ពីររូប​លោក Mike Krieger និង Kevin Systrom ដែល​ជា​អតីត​និស្សិត​មហាវិទ្យាល័យ Stanford  រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

មុន​ពេល​បង្កើត Instagram លោក Mike Krieger និង Kevin Systrom ធ្លាប់​បង្កើត​កម្មវិធី​មួយ​ស្រដៀង​នឹង Instagram ដែល​មាន​ឈ្មោះ​ថា Burbn ។ ក្រោយមក​អ្នក​ទាំងពីរ​យល់​ថា Burbn មិន​សូវ​សំខាន់ រួច​ក៏​បោះបង់​កម្មវិធី​នេះ​ចោល​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបនិក​ទាំងពីរ​រូប​នេះ​បាន​ជួប​ជជែក​គ្នា ដោយ​មាន​គម្រោង​បង្កើត​កម្មវិធី​ចែករំលែក​រូបភាព​ដ៏​ធំ​មួយ​នៅ​លើ​ទូរសព្ទ​ដៃ។ បន្ទាប់ពី​សាកល្បង​អស់​រយៈពេល​ជា​ច្រើន​ខែ Instagram សម្រេច​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅថ្ងៃទី០៦ តុលា ឆ្នាំ២០១០។ ត្រឹម​មួយ​ថ្ងៃ​ដំបូង​កម្មវិធី​នេះ​ទទួល​បាន​អ្នក​ប្រើប្រាស់​ថ្មី​ប្រមាណ ២៥,០០០នាក់ ។

ក្រោយពី​ជោគជ័យ លោក Systrom និង Krieger ទទួល​បាន​ទុន​វិនិយោគ​បន្ថែម ទើប​ពួកគេ​អាច​បង្កើន​បុគ្គលិក​ច្រើន​ជាង​មុន។ រហូត​មក​ដល់​ខែ​មីនា ឆ្នាំ២០១២ បណ្ដាញ Instagram មាន​អ្នក​ប្រើប្រាស់​ជាង ២៧ លាន​នាក់។

ក្រោយពេល Instagram ដាក់​ឲ្យ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បណ្ដាញ​នេះ​ត្រូវ​មាន​អតិថិជន​ទាញ​យក​ទៅ​ប្រើ​ច្រើន​ជាង​មួយ​លាន​ដង​ក្នុង​មួយ​ថ្ងៃ។ លទ្ធផល​នេះ ធ្វើ​ឲ្យ​លោក Mike និង Kevin ទទួល​បាន​ប្រាក់​វិនិយោគ ៥០០ លាន​ដុល្លារ​បន្ថែម​ទៀត។

នៅ​ក្នុង​ខែ​មេសា ឆ្នាំ២០១២ ក្រុមហ៊ុន Facebook បាន​ដាក់សំណើរ​ទិញ​យក Instagram ក្នុង​តម្លៃ ១ ប៊ីលាន​ដុល្លារ​អាមេរិក​ជា​ប្រាក់សុទ្ធ និង​នៅ​តែ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ត​ការ​គ្រប់គ្រង​ជា​ឯករាជ្យ ដោយ​ស្ថាបនិក​របស់​ខ្លួន​ដដែល។

លុះ​មក​ដល់​ឆ្នាំ ២០១៨ លោក Mike និង Kevin ដែល​ជា​ស្ថាបនិក Instagram បាន​លាលែង​ពី​តំណែង ដោយ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា លោកទាំងពីរ​មាន​គំនិត​មិន​ចុះសម្រុង​ជាមួយ​ប្រធាន​ក្រុមហ៊ុន Facebook លោក Mark Zuckerberg។ បច្ចុប្បន្ន​បណ្ដាញ Instagram ត្រូវ​បាន​ដឹកនាំ​លោក Adam Msseri ជា​ប្រធាន។

រាប់​តាំង​ពី​ដាក់​ឲ្យ​ដំណើរការលើកដំបូងនៅឆ្នាំ ២០១០ រហូត​មក​ដល់​ទល់​នឹង​សព្វថ្ងៃ Instagram មាន​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​ខែ​ជិត ២ ប៊ីលាន​នាក់ នៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wikipedia

ចុចអាន៖ធ្វើ​ដូចម្ដេច​ដណ្ដើម​បាន follower លើ​បណ្ដាញ​សង្គម IG និង​Fecebook

ចុចអាន៖realme 7i “64MP Power Master”​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​23​ ខែ​តុលា​នេះ​ហើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម