Connect with us

បច្ចេកវិទ្យា

សិស្សថ្នាក់ទី៧ ទទួលវគ្គសិក្សាកុំព្យូទ័រក្រៅម៉ោងផ្នែករ៉ូបូទិក និង Web Developer

បានផុស

នៅ

កម្មវិធីសិក្សាកុំព្យូទ័រក្រៅម៉ោងផ្នែករ៉ូបូទិក និង Web Developer ត្រូវបានបើកដំណើរការជូនដល់សិស្សានុសិស្សថ្នាក់ទី៧ តាមរយៈកិច្ចសហការរវាង នាយកដ្ឋានបច្ចេកវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា ជាមួយ ក្រុមហ៊ុនសប្បាយកូដ ឯ.ក ដើម្បីជំរុញការសិក្សាមុខវិជ្ជាឌីជីថល និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គសិក្សានេះ ទទួលបានការសម្របសម្រួលពី គណៈគ្រប់គ្រងសាលា តាមរយៈការផ្ដល់បន្ទប់កុំព្យូទ័រ សម្រាប់សិស្សានុសិស្ស ព្រមទាំងមានការសម្របសម្រួលពី មន្ត្រីជំនាញនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ដោយឡែក ក្រុមហ៊ុនសប្បាយកូដ ឯ.ក បានបញ្ជូនគ្រូដែលមានសមត្ថភាពមកបណ្ដុះបណ្ដាលសិស្ស រួមជាមួយធនធានចាំបាច់ដូចជាឧបករណ៍ឌីជីថលសម្រាប់សិក្សាកម្មវិធីរ៉ូបូទិក។

ការផ្តល់កម្មវិធីសិក្សាកុំព្យូទ័រផ្នែករ៉ូបូទិក ដើម្បីលើកទឹកចិត្តសិស្សានុសិស្សចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យាឌីជីថល ស្របតាមកំណែទម្រង់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញលើការអប់រំបច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀន និងអនុវត្តតាមវិធានការណ៍គន្លឹះដាក់ចេញដោយ សម្តេចមហាបវរធីបតី ហ៊ុន ណែត ដែលជំរុញការលើកកម្ពស់កម្មវិធីសិក្សាក្រៅម៉ោងសិក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម