បច្ចេកវិទ្យា
មកហើយៗ5G! ទីបំផុតកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold2 5G ដាក់លក់ក្នុងប្រទេសកម្ពុជាហើយជាមួយកាដូជាច្រើន…!!
ការមកដល់របស់ Galaxy Z Fold2 5G ជាផ្លូវការនៅថ្ងៃនេះ គឺជាកំណត់ត្រាអស្ចារ្យថ្មីមួយទៀត ក្នុងចំណោមកំណត់ត្រាអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន សាមសុង ក្នុងការបញ្ចេញលក់ក៏ដូចជាផ្តល់ជូននូវកំពូលផលិតផលស្មាតហ្វូនរបស់ខ្លួន សម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងតែម្តង…!
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-02-26_10-00-46-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-02-26_09-57-34-1024x576.jpg)
អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតសម្រាប់អបអរនៃការចេញលក់ផ្លូវការលើកនេះពីក្រុមហ៊ុន សាមសុង គឺមានការថែមជូនពុំធ្លាប់មានដូចជា៖
– ថែមជូននាឡិកាវៃឆ្លាត (Smart Watch) Galaxy Watch Active2 Under Armour Edition ដែលមានតម្លៃ $ 249
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស្មាតស៊ីមលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតធំហ្ម៎ង 52 សប្តាហ៍!
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-02-26_09-57-44-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-02-26_09-58-09-1024x576.jpg)
Samsung Galaxy Z Fold2 5G ដ៏ថ្មីស្រឡាងនេះគឺពិតជាស័ក្ដិសមជាទីបំផុតសម្រាប់អតិថិជនទាំងអស់ដែលចង់បាន ឬត្រូវការនូវសេរីភាពនៃការថតរូបក៏ដូចជាឆ្លុះបញ្ចំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុតនៃយុគ្គសម័យពិភពស្មាតហ្វូនទំនើបនាពេលនេះ…!
ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់ បត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុត Samsung Galaxy Z Fold2 5G បានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅពេលនេះ មានចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖
– អេក្រង់មិនទាន់បើក៖ ទំហំ 6.2” ប្រភេទ Super AMOLED
– អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
– ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
– ទំហំផ្ទុក៖ ROM 256 GB / RAM 12 GB
– កាមេរ៉ាមុខ (Cover camera) ៖ 10 MP
– កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
– កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
– ថាមពលថ្ម៖ 4500 mAh
– ពណ៌៖ Mystic Bronze និង Mystic Black
– តម្លៃ៖ 2,039 ដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-02-26_09-59-07-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-02-26_09-59-12-1024x576.jpg)
នៅចាំអីទៀត…? ប្រូម៉ូសិនថែមជូនដ៏ពិសេសអស្ចារ្យនេះមានកំណត់ណា៎! ទទួលយកភាពបត់បែនដ៏លេចធ្លោ…ស៊ីវិល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតថ្ងៃនេះភ្លាមទៅ…! Samsung Galaxy Z Fold2 5G ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត…!!
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-02-26_10-00-11.jpg)
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?